ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

ក្រសួងព័ត៌មានកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានជាមួយចិន

ក្រសួងព័ត៌មានកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានជាមួយចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការប្តេជាចិត្តបន្តកិច្ចសហប្រតិបត្តិការដើម្បីពង្រីកបន្ថែមនូវទំនាក់ទំនងក្នុងវិស័យព័ត៌មានរវាងកម្ពុជា-ចិន ឱ្យកាន់រឹងមាំ។ សេចក្តីបញ្ជាក់នេះបានធ្វើឡើងនៅក្នុងជំនួបរវាងលោក នេត្រ ភក្ត្រា ជាមួយលោក Shi Zhongjun អគ្គលេខាធិការនៃមជ្ឍមណ្ឌលអាស៊ាន-ចិន នៅទីក្រុង Changzhi ខេត្ត Shanxi នៃសាធារណរដ្ឋប្រជាមានិតចិននារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ។ នៅក្នុងឱកាសនោះដែរលោករដ្ឋមន្រ្តីបានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន ជាពិសេសរវាងប្រទេសកម្ពុជា-ចិន ដោយផ្តោតលើក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែល បានរួមគ្នាបង្កើននូវសមិទ្ធផលជាច្រើននៅក្នុងវិស័យព័ត៌មាន អប់រំ វប្បធម៌ និងពាណិជ្ជកម្ម។ សូមបញ្ជាក់ថា លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្...
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញកាត់វិញ្ញាសាសម្រាប់ប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញកាត់វិញ្ញាសាសម្រាប់ប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញកាត់វិញ្ញាសាជានិមិត្តរូប សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា (វិញ្ញាសាសរសេរលើកទី២) នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាថ្ងៃទី១២ ខែសីហានេះ។ ពិធីកាត់វិញ្ញាសានេះ មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យនានា មហាជនដែលបានចុះឈ្មោះជាអ្នកសង្កេតការណ៍ និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។ ការប្រឡងប្រជែងនារសៀលនេះ មានការបែងចែកចេញជា ២វគ្គ៖ វគ្គទី១ វិញ្ញាសាជំនាញគណិតវិទ្យា ដែលនឹងចាប់ផ្តើមនៅម៉ោង ១២:៣០នាទី និងវគ្គទី២ វិញ្ញាសាជំនាញអក្សរសាស្ត្រខ្មែរ ដែលនឹងចាប់ផ្តើមនៅម៉ោង ១៥:៣០នាទី។ បេក្ខជន ៤,៣២១នាក់ ត្រូវបានបែងចែកជា ២មណ្ឌល៖ មណ្ឌលទី១ ...
កិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម បានជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅតំបន់ភាគឦសានកម្ពុជា

កិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម បានជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅតំបន់ភាគឦសានកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
យោងតាមកិច្ចព្រមព្រៀង ស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ឆ្នាំ២០១៦ បានចែងអំពីភារកិច្ចរបស់ភាគីទាំង៣ ក្នុងការស្វែងរកយុទ្ធសាស្ត្រ សំខាន់ៗជាច្រើន ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងមិត្តភាពផ្អែកលើគោល ការណ៍សមភាព និងប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងបី។ នៅក្នុងមាត្រា៥ ស្តីពីពិព័រណ៍ពាណិជ្ជកម្មនិងការតាំងពិព័រណ៍បានចែងថា ទី១ភាគីទាំង៣ ក៏បានឯកភាពថា ភាគីទាំងអស់គួរតែគិតគូរកៀរគរមូលនិធិក ដើម្បីគាំទ្រការជំរុញពាណិជ្ជកម្មពីម្ចាស់ជំនួយនានា។ ទាក់ទងសកម្មភាពអភិវឌ្ឍន៍នៅក្នុងទឹកដីកម្ពុជាក្នុង៤ខេត្ត គឺខេត្ត ក្រចេះ ស្ទឹងត្រែង រតនគីរី និង មណ្ឌលគីរី តាមរយៈកិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ត្រូវបានលោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលើកឡើងថា កម្ពុជាមានឱកាសទទួលបាននូវការវិនិយោគលើគម្រោងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ចំនួន...
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងធនធានទឹក ជ្រើសរើសប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត ចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកកំពង់គោ និងស្ទឹងស្លាប់

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងធនធានទឹក ជ្រើសរើសប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត ចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកកំពង់គោ និងស្ទឹងស្លាប់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូន​ អ៊ំពូមីង​ រស់នៅភូមិកំពង់គោក្រោម​ ឃុំកំពង់គោ​ ស្រុកកំពង់ស្វាយ​ និងបងប្អូនដែលរស់នៅជិតការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់​ ស្រុកសន្ទុក​ ខេត្តកំពង់ធំ​ ក្នុងពេលចុះពិនិត្យស្ថានភាពទឹកជំនន់​ និងការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹក​ កាលពីថ្ងៃទី១០​ សីហា​ ២០២៤។ ឆ្លៀតនាឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍ទៅឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក ផ្តល់ការយកចិត្តទុកដាក់ក្នុងការជ្រើសរើសប្រជាពលរដ្ឋដែលស្ម័គ្រចិត្តនៅមូលដ្ឋានដើម្បីចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកទាំងពីរ (ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់)។ ជាមួយគ្នានេះ សម្តេចធិនតី ក៏បានជម្រាបប្រជាពលរដ្ឋនៅតំបន់ខាងលើ អំពីផែនការមួយចំនួនរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងភូមិស្រុករបស់គាត់ រួមទាំងការកសាងទំនប់ស្ទាក់ទឹកកំពង់គោ ដែលនៅជិតនោះ ក៏ដូចគម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវឆ្លងកាត់ភ...
អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្ដេជ្ញាការពារសុខសន្ដិភាពជូនជាតិ និងប្រជាជន

អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្ដេជ្ញាការពារសុខសន្ដិភាពជូនជាតិ និងប្រជាជន

សង្គម និងកម្សាន្ត
ភ្នំពេញ:អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្ដេជ្ញាការពារសុខសន្ដិភាពជូនជាតិ និងប្រជាជន ទោះក្នុងតម្លៃណាក៏ដោយ!។ កងយោធពលខេមរភូមិន្ទ នឹងបង្ក្រាបនិងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនា បំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗ ទោះក្នុងរូបភាពណាក៏ដោយ! អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បញ្ជាឱ្យមេបញ្ជាការកងទ័ពជើងគោក កងទ័ព ជើងទឹក កងទ័ពជើងអាកាស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានអង្គរក្ស មេបញ្ជាការទ័ពជំនាញ និងប្រធានស្ថាប័នទាំងអស់នៃកងយោធពលខេមរភូមិន្ទ ត្រូវកម្ចាត់ឱ្យបានទាន់ពេលវេលានូវកម្លាំងអមិត្តទាំងឡាយ។...
រដ្ឋមន្ត្រីក្រសួងការងារ ហេង សួរ នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនជូនវត្តទួលទំពូងក្នុងខណ្ឌចំការមន

រដ្ឋមន្ត្រីក្រសួងការងារ ហេង សួរ នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនជូនវត្តទួលទំពូងក្នុងខណ្ឌចំការមន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ភ្នំពេញ:លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌចំការមន រួមជាមួយលោក លោកស្រីគណៈអភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤នេះ បាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ៨១អង្គ ដែលគង់រង់ចាំព្រះវស្សានៅក្នុងវត្តមណិរតនារាម ហៅវត្តទួលទំពូងក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ សម្ភារៈដែល លោករដ្ឋមន្ត្រី និងក្រុមការងារបានប្រគេនជូនរួមមាន ទៀនវស្សា១គូ អង្ករ៤បាវ សាដក១ ស្ករស១បាវ ទឹកដោះគោខាប់១កេស ទឹកក្រូច១០កេស ទឹកសុទ្ធ១០កេស មីម៉ាម៉ា២កេសធំ ត្រីខ១កេស និងបច្ច័យមួយចំនួនទៀត។ ការប្រគេនទៀនព្រះវស្សា និងទេយ្យទាននេះ ជាការរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ដែលគង់នៅតែក្នុងវត្ត រៀនសូត្រធម៌ វិន័យផ្សេងៗក្នុងរយៈពេល៣ ខែនៃការចូលកាន់ព្រះវស្សា។ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនាដែលជាពេលវេលាដ៏សំខាន់សម្រ...
អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៩៧ រៀល សម្រាប់ថ្ងៃទី១២ ខែសីហានេះ

អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៩៧ រៀល សម្រាប់ថ្ងៃទី១២ ខែសីហានេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗជាមួយប្រាក់រៀល ប្រចាំថ្ងៃទី១២ ខែសីហានេះ អត្រាផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៩៧រៀល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា អត្រាប្តូរប្រាក់អាមេរិកធៀបជាមួយប្រាក់រៀលខ្មែរ មិនមានការប្រែប្រួលច្រើននោះទេ មួយរយៈពេលកន្លងមកនេះ៕ដោយ៖ ធូ កុសល...
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់វិន័យដោយបណ្តេញចេញពីក្របខណ្ឌព្រះរាជអាជ្ញា ចំពោះលោក គឹម សំលេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់វិន័យដោយបណ្តេញចេញពីក្របខណ្ឌព្រះរាជអាជ្ញា ចំពោះលោក គឹម សំលេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់វិន័យដោយបណ្តេញចេញពីក្របខណ្ឌព្រះរាជអាជ្ញា ចំពោះលោក គឹម សំលេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។
ថ្នាំលាប MC Paint ផលិតផលដែលមានគុណភាព

ថ្នាំលាប MC Paint ផលិតផលដែលមានគុណភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អរគុណអតិថិជន តែងតែគាំទ្រថ្នាំលាប MC ថ្នាំលាប MC Paint ផលិតផលដែលមានគុណភាព ច្រើនជម្រើស ច្រើនពណ៌ សម្រាប់គេហដ្ឋានថ្មីរបស់លោកអ្នក
កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន ជាមួយសាធារណរដ្ឋកូរ៉េ លើកទី២ នៅទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន ជាមួយសាធារណរដ្ឋកូរ៉េ លើកទី២ នៅទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទីក្រុងវៀងចន្ទន៍៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២ ដែលមានការចូលរួមពីប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសទីម័រឡេស្តេ ជាមួយសាធារណរដ្ឋកូរ៉េដែលបានប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រោមប្រធានបទ «បរិវត្តកម្មឌីជីថលក្នុងការថែទាំសុខភាព»។ កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២ មានគោលបំណងបន្តពិភាក្សាពីវិធីសាស្ត្រក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ជាពិសេសផែនការ និងគំនិតផ្តួចផ្តើម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យថែទាំសុខភាព តាមរយៈបរិវត្តកម្មសុខាភិបាលឌីជីថលនាពេលអនាគត ។ ឯកឧត...