រយៈពេល១ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបានជើងហោះហើរជាង ១ម៉ឺនជើង និងអ្នកដំណើរមានចំនួនជាង១លាននាក់
AKP សៀមរាប ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤--
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបង្ហាញថាចាប់តាំងពីបើកដំណើរការរយៈពេល១ឆ្នាំនេះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១៤,៥៥៦ជើង អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១,៣០០,០៤៨នាក់ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៨២តោន ហើយរំពឹងថានឹងមានអ្នកដំណើរ (ចេញ-ចូល) កើនដល់១លាន៥០ម៉ឺននាក់នៅដំណាច់ឆ្នាំ២០២៤។
ទន្ទឹមនឹងនេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា ការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលនៅតែជាកត្តាដ៏សំខាន់នៃគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការវិនិយោគបរទេស និងការបង្កើតការងារ ព្រមទាំងជាចលនារុញច្រានការវិវឌ្...








