ឧកញ៉ា ឡូវ ហ៊ឺង អញ្ជើញជួបសំណេះសំណាលនិងបើកវិទិកាសាធារណះ នៅក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ស្រុកស្រីសន្ធរ : នាព្រឹកថ្ងៃអាទិត្យ ទី៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នៅក្នុងបរិវេណវត្តទងត្រឡាច ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំទង និង ឧកញ៉ា អែល សារ៉ុម សមាជិកគណះកម្មាធិការសាខាបក្ស ខ៦ ចំណុះ គណះកម្មាធិការគណបក្សខុទ្ទកាល័យ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ រួមដំណើរដោយលោក ពូន វណ្ណា និងលោក សូ សុភី បានអញ្ជើញសំណេះសំណាល និងបើកវេទិកាសាធារណះ ដោយមានប្រជាពលរដ្ឋប្រមាណ៧១៦គ្រួសារ បានចូលរួមលើកឡើងនូវបញ្ហាផ្សេងៗយកមកដោះស្រាយ។ ឧកញ៉ា ឡូវ ហ៊ឹង បាននាំយកមកនូវអំណោយសម្តេចបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ រួមមានឧបត្ថម្ភក្មេងកំព្រា៧នាក់ក្នុងម្នាក់ទទួលបានថវិកា៣០ម៊ឺនរៀល ឧបត្ថម្ភម្សៅទឹកដោះDumex ចំនួន៦កំប៉ុង ដល់គ្រួសារកូនភ្លោះ២នាក់ ឧបត្ថម្ភក្តាមមឈ្ឈូស១១ នាក់ ឧបត្ថម្ភថវិក...








