ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

សូមពុកម៉ែ បងប្អូន  កុំធ្វើតាមគាត់  និងចូលរួមជាមួយគាត់

សូមពុកម៉ែ បងប្អូន កុំធ្វើតាមគាត់ និងចូលរួមជាមួយគាត់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សមត្ថកិច្ចបានចាប់ខ្លួនភ្នាក់ងារលក់ដីឡូត៍ម្នាក់ដែលបានចូលរួមញុះញង់អោយធ្វើ បាតុកម្មផ្ដួលរំលំរាជរដ្ឋាភិបាល នៅក្នុងគ្រូបតេឡេក្រាមមួយឈ្មោះ បាតុកម្ម ដេីម្បីជាតិ ។ នៅមានមនុស្សជាច្រើនទៀតដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួននៅក្នុងគ្រូបតេឡេក្រាមនោះ ។ បន្ទាប់ពីដឹងថាសមត្ថកិច្ចបានចូលដល់ក្នុងគ្រូបតេឡេក្រាមពួកគេ ពួកគេបានបង្កើតគ្រូបថ្មីមួយទៀតមានឈ្មោះថា ក្រុមយុវជនការពារសិទ្ធិនិងយុត្តិធម៌ ដែលគ្រូបថ្មីនេះក៏មានសមត្ថកិច្ចចូលទៅដល់ដែរ ។ ភាគច្រើនមេក្លោងបង្កេីតគ្រូបតេឡេក្រាមដេីម្បីប្រមូលផ្ដុំកម្លាំងផ្ដួលរំលំរាជរដ្ឋាភិបាលនេះនៅក្រៅប្រទេស។ ដូច្នេះអ្នកនៅក្នុងប្រទេសមិនដឹងរឿងចូលតាមគេដឹងតែគុកហេីយ ព្រោះការផ្លាស់ប្ដូររដ្ឋាភិបាលមិនអាចធ្វេីតាមរយៈបាតុកម្មទេ គឺ បោះឆ្នោត ៥ឆ្នាំម្ដង ។...
សមត្ថកិច្ចបានឃាត់ខ្លួន​ មេធាវី​ ខុន បញ្ចសិទ្ធិ​ មានងារជា ឧកញ៉ា​ សម្តែងឬទ្ធិបាញ់ក្នុងក្លឹបបញ្ជូនទៅតុលាការ!

សមត្ថកិច្ចបានឃាត់ខ្លួន​ មេធាវី​ ខុន បញ្ចសិទ្ធិ​ មានងារជា ឧកញ៉ា​ សម្តែងឬទ្ធិបាញ់ក្នុងក្លឹបបញ្ជូនទៅតុលាការ!

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ អាវុធហត្ថភ្នំពេញឃាត់ខ្លួន​ ជនសង្ស័យមាន ឈ្មោះ ខុន បញ្ចសិទ្ធិ ដែលគេដឹងថាជាអ្នកមានជាន់ថ្មី ដោយសារការរកស៊ីខាងដីធ្លី ក្នុងនោះឈ្មោះ ខុន បញ្ចសិទ្ធិ ខ្លួនជាមេធាវីផង និងមានងារជាឧកញ៉ា ដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ជាគោរម្យងារឧកញ៉ា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ តាមផេករបស់អាវុធហត្ថភ្នំពេញបានឲ្យដឹងថា​ នាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ កងអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ៖ នៅវេលាម៉ោងប្រមាណ ០០និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុងនោះបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃ...
ក្រុម២២មកពីជំនាន់ផ្សេងគ្នាជួបជុំគ្នាពិសាអាហារសាមគ្គី រំឭកអនុស្សាវរីយ៍ខិតខំអនុវត្តតាមគោលនយោបាយបក្ស និងបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ

ក្រុម២២មកពីជំនាន់ផ្សេងគ្នាជួបជុំគ្នាពិសាអាហារសាមគ្គី រំឭកអនុស្សាវរីយ៍ខិតខំអនុវត្តតាមគោលនយោបាយបក្ស និងបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ អតីតក្រុមយុវជនស្នូលនៃគណបក្សប្រជាជនកម្ពុជា ហៅក្រុម២២​ ប្រមាណ៦០នាក់ បានជួបជុំគ្នាពិសាអាហារសាមគ្គីជាមួយគ្នា ដើម្បីជាការរំឭកអនុស្សាវរីយ៍នៃការខិតខំប្រឹងប្រែងតស៊ូអនុវត្តតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបង្កើនទំនាក់ទំនងគ្នាឱ្យកាន់តែស្អិតល្មួតថែមទៀត ក្នុងគោលដៅបម្រើប្រជាជននិងប្រទេសជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ ពិធីជួបជុំក្រុម២២មកពីជំនាន់ផ្សេងៗគ្នានេះ ធ្វើឡើងនាល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅភោជនីយដ្ឋាន សេង ហុកហេង ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលផ្តួចផ្តើមរៀបចំឡើងដោយលោក ឡេង ចាន់វិរៈ ប្រកបដោយបរិយាកាសសប្បាយរីករាយស្និទ្ធស្នាលគ្នាក្រៃលែង។ ពិធីខាងលើនេះឃើញមានវត្តមានលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីរាជការមុខតំណែងជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងខេត្ត អភិបាលខណ្ឌ ស្រុក និងមន្ត្រីមកពីស្ថាប័នផ្សេងគ្នាច្រើនរូបទៀត។ អ្នកចូ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលបានលើកឡើងពីស្ថានភាពសិទ្ធិមនុស្ស

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលបានលើកឡើងពីស្ថានភាពសិទ្ធិមនុស្ស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីបំភ្លឺរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា គ.ស.ម.ក. បានធ្វើការកត់សម្គាល់ជាមួយនឹងការសោកស្តាយជាខ្លាំងចំពោះក្តីបារម្ភមួយចំនួនដែលខ្វះមូលដ្ឋាន និងការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវរបស់ លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេស កម្ពុជា ដែលបានលើកឡើងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ ដោយសារតែការលើកឡើងនេះ មានលក្ខណៈបុរេវិនិច្ឆ័យ និងមើលតែមួយជ្រុង ដែលអាចបង្កឱ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណជនទ...
ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កម្ពុជា (គ.ល.ក.)  សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ(CLV-DTA)

រដ្ឋមន្ត្រីក្រសួងការងារចុះសួរសុខទុក្ខ និងទទួលទានអាហារជាមួយកម្មករនិយោជិត នៅរោងចក្រតារាលជាង៦ពាន់នាក់

រដ្ឋមន្ត្រីក្រសួងការងារចុះសួរសុខទុក្ខ និងទទួលទានអាហារជាមួយកម្មករនិយោជិត នៅរោងចក្រតារាលជាង៦ពាន់នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(កំពង់ស្ពឺ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំមួយចំនួនទៀតនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានចុះពិនិត្យការអនុវត្តលក្ខខណ្ឌការងាររបស់កម្មករនិយោជិត និងទទួលទានអាហារថ្ងៃត្រង់ជាមួយកម្មករ កម្មការិនីប្រមាណជាង៦ពាន់នាក់ នៅរោងចក្រតារាល ដែលស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងអំឡុងពេលនៃការចុះសួរសុខទុក្ខនោះ បងប្អូនកម្មករនិយោជិតសប្បាយចិត្ត និងរីករាយចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្តដែលបានចុះមកដល់ទីតាំងរោងចក្រផ្ទាល់ដែលធ្វើឱ្យកម្មករនិយោជិតមានភាពកក់ក្តៅកាន់តែខ្លាំងដែលជាការបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មករ។ ការចុះពិនិត្យនៅតាមរោងចក្រ និងទទួលទានអាហារផ្ទាល់ជាមួយកម្មករនិយោជិតនេះ មិនមែនជាលើកទី១នោះទេដែល លោក​​ ហេង សួរ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការជូនរ...
លោក ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ពាក់ព័ន្ធផ្លូវអាកាស ទៅគណៈកម្មការទី៩ព្រឹទ្ធសភា ពិនិត្យសិក្សា

លោក ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ពាក់ព័ន្ធផ្លូវអាកាស ទៅគណៈកម្មការទី៩ព្រឹទ្ធសភា ពិនិត្យសិក្សា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ លោក​​ ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន២ ដូចខាងក្រោម៖ ១- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធ នឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។ ២-ផ្សេងៗ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ទៅគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្មរៀបចំដែនដី ...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅអគ្គនាយកដ្ឋាន «ក.ប.ប.»  បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែកក្កដា ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត ក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក ឃ្លោក ជួន ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ឯកឧត្ដម លោកជំទាវ លោក អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងលោក លោកស្រីអនុប្រធាននាយកដ្ឋាន។

របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖ - មតិបើកកិច្ចប្រជុំរបស់ឯកឧត្ដមប្រធានអង្គប្រជុំ - វឌ្ឍនភាពនៃការរៀបចំការវិភាគមុខងាររបស់អគ្គនាយកដ្ឋាន - របាយការណ៍សង្ខេបរបស់នាយកដ្ឋានជំនាញទាំង៦ - បទអន្តរាគមន៍របស់ឯកឧត្ដម លោកជំទាវ លោក អគ្គនាយករង - ការដាក់ចេញនូវវិធានការចំពោះមន្រ្តីដែលអសកម្ម - ការរៀបចំឡើងវិញនូវការរៀបចំវគ្គបណ្ដុះបណ្ដាលតាមនាយកដ្ឋាន និងសាខា រាជធានី ខេត្ត - បញ្ហាផ្សេងៗ...
លោក​​បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៃរដ្ឋសភា

លោក​​បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៃរដ្ឋសភា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក​​បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដឹកនាំគណៈប្រតិភូ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ អញ្ជើញចូលរួមនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជេីញចូលរួមពីសមាជិករដ្ឋសភាចំនួន៩៩រូប។ នៅក្នុងសម័យប្រជុំនេះ រដ្ឋសភា បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។...
ឯកឧត្ដមបណ្ឌិត​ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចេញញត្តិគាំទ្រសារពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្ដមបណ្ឌិត​ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចេញញត្តិគាំទ្រសារពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឯកឧត្ដមបណ្ឌិត​ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចេញញត្តិគាំទ្រសារពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត។...