នាវាកងទ័ពជើងទឹកអូស្ត្រាលី ចាកចេញពីដែនទឹកកម្ពុជាប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលសំចតបំពេញទស្សនកិច្ច រយ:ពេលបីថ្ងៃ
AKP ព្រះសីហនុ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤--
នាព្រឹកថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០២៤ នាវាកងទ័ពជើងទឹកប្រទេសអូស្ត្រាលីចំនួន១គ្រឿង មានឈ្មោះ HMAS PERTH- FFH 157 បានចាកចេញពីដែនទឹកនៃព្រះរាជាណាចក្រកម្ពជា ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលសំចតនៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមក ក្នុងគោលបំណងទស្សនកិច្ច បង្កើនចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ។
ក្នុងដំណើរមាតុភូមិនិវត្តន៍របស់នាវាកងទ័ពជើងទឹកអូស្ត្រាលី មានការជូនដំណើរនិវត្តន៍នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយនាយនាវី នាយនាវីរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដឹកនាំដោយលោកវរនាវីឯក មាន សាវឿន នាយសេនាធិការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ។
ក្នុងដំណើរទស្សនកិច្ច និងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូនាវាកងទ័ពជើងទឹកអូស្ត្រាលី បានចូលជួបសម្តែងការគួរសមជាមួយលោកអភិបាលរងខ...








