លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា ៖ ក្រសួងព័ត៌មានបានគិតគូរខ្ពស់ចំពោះជីវភាពរស់នៅ និងសុខមាលភាពរបស់មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា
ភ្នំពេញ: លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា គូសបញ្ជាក់ថា ក្រសួងព័ត៌មាន បានគិតគូរខ្ពស់ចំពោះជីវភាពរស់នៅ និងសុខមាលភាពរបស់មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា ដោយរៀងរាល់ខែ មន្ត្រីដែលមានជីវភាពខ្វះខាតប្រមាណជិត ៣០០នាក់ ទទួលបានអង្ករ ២០គីឡូក្រាម និងត្រី ខ កំប៉ុង ១យួរ។
ការលើកឡើងរបស់ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញចែកអំណោយជាអង្ករ និងត្រី ខ កំប៉ុង ដល់មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលមានជីវភាពខ្វះខាតជិត ៣០០ នាក់ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ។
លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ទៀតថា ក្រៅពីការផ្តល់ជាស្បៀងអាហារប្រចាំខែដល់មន្រ្តីដែលមានជីវភាពខ្វះខាត ក្រសួងព័ត៌មាន ក៏បានសហការជាមួយ មជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាព សម្រាប់មន្រ្តីរាជការ ទាំងអស់រួមទាំងអ្នកសារព័ត៌មានផងដែរ។
ជាជំហានបន្តទៅមុខទៀត...








