ឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំ បានគោរពផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេច គម្រប់ ៧៩ឆ្នាំ ឈានចូល ៨០ឆ្នាំ
ភ្មំពេញ:ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំ បានគោរពផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេច គម្រប់ ៧៩ឆ្នាំ ឈានចូល ៨០ឆ្នាំ នាថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
សារលិខិតគោរពជូនពរនោះមានខ្លឹមសារថា ៖ «ក្នុងថ្ងៃអភិមង្គលវិសេសវិសាលថ្លៃថ្លា នៃទិវាចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តម នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ខ្ញុំ និងសហការី សូមសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនមង្គលជូន សម្ដេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន និងមានជន្មាទីឃាយុយឺនយូរ ដើម្បីរួមចំណែកក្នុងការដឹកនាំសង្គមជាតិ មាតុភូមិកម្ពុជា ទទួលបាននូវវឌ្ឍនភាពថ្មីៗថែមទៀត។»
សូមសម្តែងនូវការគោរពកោតសរសើរដោយស្មោះ ចំពោះវី...








