សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរជោគជ័យនៃការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេ
ភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាឧត្តមភរិយា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរជោគជ័យ នៃការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ា នប៉ារ៉ាហ្គេមលើកទី១២ ដែលរៀបចំឡើងនៅកម្ពុជាជាលើកដំបូង។ ពិធីជប់លៀងអបអរសាទរភាពជោគជ័យ នៃព្រឹត្តិកា រណ៍ស៊ីហ្គេមនេះផងដែរ ធ្វើឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ។
ពិធីអបអរសាទរជោគជ័យដ៏ត្រចះត្រចង់ និងប្រកបដោយមោទនភាពនេះ ក៏នឹងមានការអញ្ជើញចូលរួមពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។
ពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមា ជិការាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតបណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជា ភ...








