ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

ចាប់ខ្លួនឈ្មោះ ហុក ប៊ុនរ៉េត ដែលតាំងខ្លួន​ជាជំនួយ​ការសម្តេចធិបតី ហ៊ុន ម៉ាណែត

ចាប់ខ្លួនឈ្មោះ ហុក ប៊ុនរ៉េត ដែលតាំងខ្លួន​ជាជំនួយ​ការសម្តេចធិបតី ហ៊ុន ម៉ាណែត

សង្គម និងកម្សាន្ត
ភ្នំពេញ: នៅទីបំផុតបុគ្គលឈ្មោះ ហុក ប៊ុនរ៉េត ដែល​តាំង​ខ្លួន​ជាជំនួយការសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ត្រូវបានកម្លាំង​នគបាលនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាន​ក្លែងឯក​សារព្រះរាជក្រឹត្យចំនួន០២​ : ទី១-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាអគ្គ​នាយ​ករងនៃអគ្គនាយកដ្ឋានធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១/០៩/២៣, ទី២-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាជំនួយ​ការសម្ដេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រកម្ពុជា ចុះថ្ងៃទី០៤/០៩/២៣ និងក្លែង​នាមប័ណ្ណ ជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង មានឋានៈស្មើ អនុរដ្ឋលេខាធិការ។...
សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូចំនួន ៨៤០នាក់ត្រូវមានឱកាសទទួលបានការបណ្ដុះបណ្ដាលច្បាប់ពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ

សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូចំនួន ៨៤០នាក់ត្រូវមានឱកាសទទួលបានការបណ្ដុះបណ្ដាលច្បាប់ពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ

សង្គម និងកម្សាន្ត
(ខេត្តព្រះសីហនុ)៖ សមត្ថកិច្ចជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុ សហការជាមួយមន្ទីរអប់រំខេត្ត និងអាជ្ញាធរដែនដីកាលពី​​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះបានបើវគ្គសិក្ខាសាលាស្ដីពី «ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ សុវត្ថិភាពម្ហូបអាហារ» ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូចំនួន ៨៤០នាក់ ស្ថិតក្នុងអនុវិទ្យាល័យសម្ដេចឪ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ។ សិក្ខាសាលានេះគឺធ្វើឡើងដើម្បីបញ្រ្ជាបចំណេះដឹងដល់សិស្សានុសិស្សអំពីការយល់ដឹងពាក់ព័ន្ធនឹងម្ហូបអាហារដែលមានសុវត្ថិភាព និងអាហារដែលមានហានិភ័យដល់សុខភាពដែលនឹងជ្រើសយកមកបរិភោគ ចៀសវាងការបរិភោគម្ហូបអាហារដែលពុំមានសុខសុវត្ថិភាពត្រឹមហើយនាំឱ្យមានជំងឺផ្សេងៗដែលកើតមានឡើងចំពោះសិស្សានុសិស្ស។ បន្ថែមពីវគ្គបណ្ដុះបណ្ដាលនេះផងដែរ សមត្ថកិច្ចជំនាញ ក.ប.ប. ក៏បានធ្វើការបិត Poster អប់រំស្ដីពីសុវត្ថិភាពម្ហូបអាហារចំនួន ២០០ផ្ទាំងសម្រាប់សិស្សានុសិស្សក្នុងអនុវិទ្យាល័យដើម្បីបានសិក្សាបន្ថែមផងដែរ។...
លោក វ៉ាន់ អៀង និងពលរដ្ឋជិតខាងស្នើសុំអន្តរាគមន៍ ទៅលោកអភិបាលរាជធានីភ្នំពេញទប់ស្កាត់និងរុះរើសំណង់សង់លើផ្លូវសាធារណៈ ដែលធ្វើឡើង ដោយឈ្មោះ ស៊ុន ច័ន្ទថន

លោក វ៉ាន់ អៀង និងពលរដ្ឋជិតខាងស្នើសុំអន្តរាគមន៍ ទៅលោកអភិបាលរាជធានីភ្នំពេញទប់ស្កាត់និងរុះរើសំណង់សង់លើផ្លូវសាធារណៈ ដែលធ្វើឡើង ដោយឈ្មោះ ស៊ុន ច័ន្ទថន

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក វ៉ាន់ អៀង អាយុ ៤១ ឆ្នាំរស់ នៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញនិងពលរដ្ឋផ្សេងទៀតរស់នៅជិតខាងគ្នា បានស្នើសុំអន្តរាគមន៍ ទៅលោកអភិបាល រាជធានីភ្នំពេញ ដើម្បីសុំប្តឹងទប់ស្កាត់និងរុះរើសំណង់ដែលសង់លើផ្លូវសាធារណៈនិងសំណង់ជាប់ជញ្ជាំងក្រោយនៃផ្ទះរបស់ពួកគាត់ ដែលបង្កឡើង ដោយឈ្មោះ ស៊ុន ច័ន្ទថន ។ នៅក្នុងពាក្យសុំអន្តរាគមន៍ ដែលធ្វើឡើងកាលពីថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២៣ លោក វ៉ាន់ អៀង បានបញ្ជាក់ថា បច្ចុប្បន្ននេះមានម្ចាស់ក្បាលដីលេខ 848 849 850 នៅផ្នែកខាងជើងទាល់ខាងក្រោយផ្ទះនិងក្បាលដីរបស់លោក បាននិងកំពុងសាងសង់សំណង់រំលោភលើផ្លូវសាធារណៈហើយ សំណង់លើផ្លូវសាធារណៈនេះបានបណ្ដោយឱ្យមានការជ្រាបទឹកខូចជញ្ជាំងផ្ទះរបស់លោកថែមទៀតផង(ជញ្ជាំងមានផ្កាក្រឡាផែនទីហើយ)។ លោកបានបញ្ជាក់ទៀតថា សំណង់នេះបានសង់រៀបជញ្ជាំងបាំងបិទបង្អួចរបស់លោកដែលជាផ្លូវខ្យល់ដ៏សំខាន់និងផ្នែកឯទៀតពោលគឺផ្នែកខាងក្រោយទាំងអស់នៃផ្ទះលោកត្រូវបាន...
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Huaneng Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Huaneng Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

សង្គម និងកម្សាន្ត
ចិន៖ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានអនុញ្ញាតឱ្យ លោក វិន ស៊ូកាំង (Wen Shugang) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng Group និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ ។ លោក​​ វិន ស៊ូកាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ ។ ឯកឧត្តម ក៏បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចអធិប​តី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រ​​កម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ លោក​ បានបញ្ជាក់បន្ថែមថា ចិន​​ និងកម្ពុជា មានចំណងមិត្តភាព និងមានកិច្ចសហប្រតិបត្តិការជាមួយគ្នាដ៏យូរលង់ណាស់មកហើយ និងតាមរយៈទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី នាពេលនេះ នឹងកាន់តែជំរុញឱ្យកិ...
មន្ត្រីប៉ូលិសអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុម្នាក់ចូលធ្វើប៉ូលិសបាន៣ឆ្នាំឡើងស័ក្ត៤និងជានាយរងការិយាល័យ

មន្ត្រីប៉ូលិសអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុម្នាក់ចូលធ្វើប៉ូលិសបាន៣ឆ្នាំឡើងស័ក្ត៤និងជានាយរងការិយាល័យ

សង្គម និងកម្សាន្ត
ភ្នំពេញៈ មានការភ្ញាក់ផ្អើល និងនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយរហូតឮដល់អង្គភាព «បាយ៉ង់ថាមស៍» នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ថា មានមន្ត្រីម្នាក់ចូលបម្រើការងារជាមន្ត្រីប៉ូលិសនៅក្នុង ឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៣ បានឡើងស័ក្តិជាបន្តបន្ទាប់រហូតដល់ស័ក្តិ៤ និងបានតួនាទីជា នាយរងការិយាល័យ និងទាំងមិនទាន់បានចូលសាលាប៉ូលិសទៀតផង។ ចំណែកមន្ត្រីចាស់វស្សាដែលពួកគាត់ចូលធ្វើការងារជាយូរឆ្នាំ ក្រិនស័ក្តិ និងមានតួនាទីត្រឹមតែមន្ត្រី។ តើមន្ត្រីម្នាក់នេះ មានបុណ្យពីជាតិមុនមក ឬក៍គាត់មានខ្សែពួរសម្រាប់ទាញឡើងទើបអាចទៅបានស័ក្ដិយសយ៉ាងងាយស្រួលដូច្នេះ ? បើយោងតាមសេចក្តីប្រកាសរបស់ ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បានតែងតាំងលោកវរសេនីយ៍ត្រី ឡេង ច័ន្ទវិចិត្រ អត្តលេខ ៨៥៥៩៥ ពីនាយផ្នែករដ្ឋបាល ទៅជា នាយរងផ្នែកការិយាល័យរដ្ឋបាល នៃនាយកដ្ឋានរដ្ឋបាល-សរុប ហើយបើគិតរយៈពេលនៃការចូលក្របខណ្ឌជា មន្ត្រីនគរបាល ចាប់ពី ខែកុម្ភៈ ឆ្នាំ២០១៩ រហូតមកដល់ថ្ង...
សមាគមជប៉ុន-កម្ពុជា សន្យាកៀរគរអ្នកវិនិយោគ និង SMEs ជប៉ុនបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងធនធានមនុស្សនៅកម្ពុជា

សមាគមជប៉ុន-កម្ពុជា សន្យាកៀរគរអ្នកវិនិយោគ និង SMEs ជប៉ុនបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងធនធានមនុស្សនៅកម្ពុជា

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ សមាគមជប៉ុន-កម្ពុជា (JCA) បានសន្យាថានឹងទាក់ទាញអ្នកវិនិយោគ និងសហគ្រាសធុនតូចនិងមធ្យម (SMEs) ពីប្រទេសជប៉ុនចូលមកធ្វើការវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែមានសមត្ថភាព ដើម្បីដើរឱ្យទាន់តម្រូវការសង្គម សេដ្ឋកិច្ចដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគត។ ការសន្យានេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោក​​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក តាកាហាស៉ី ហ្វ៊ូមីអាគិ (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។ នាឱកាសនោះ លោក រដ្ឋមន្ត្រីលើកឡើងថា ប្រទេសជប៉ុនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការនាំមកសន្តិភាពនៅកម្ពុជា។ ហើយរាជរដ្ឋាភិបាលប្រទេសទាំងពីរបានបង្កើនកិច្ចស...
កិត្តិបណ្ឌិតរដ្ឋមន្រ្តីបានអនុញ្ញាតឱ្យបណ្តាញសហគ្រិនស្រ្តីកម្ពុជា (CamWEN) ប្រធានសហគ្រិនស្រ្តីអាស៊ាន (AWEN) ចូលរួមសម្តែងការគួរសម និងរាយការណ៍ អំពីវឌ្ឍនភាពការងារ

កិត្តិបណ្ឌិតរដ្ឋមន្រ្តីបានអនុញ្ញាតឱ្យបណ្តាញសហគ្រិនស្រ្តីកម្ពុជា (CamWEN) ប្រធានសហគ្រិនស្រ្តីអាស៊ាន (AWEN) ចូលរួមសម្តែងការគួរសម និងរាយការណ៍ អំពីវឌ្ឍនភាពការងារ

សង្គម និងកម្សាន្ត
ភ្នំពេញ៖​​ នៅទីស្តីការក្រសួងកិច្ចការនារី លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ​បានអនុញ្ញាតឱ្យបណ្តាញសហគ្រិនស្រ្តីកម្ពុជា ចូលជួបសំម្តែងការគួរសម និងបង្ហាញជូនអំពី វឌ្ឍនភាពការងារកន្លងមក ព្រមទាំងទិសដៅអាទិភាពរបស់ខ្លួន។ នៅក្នុងឱកាសជួបសម្តែងការគួរសមនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី ក៏បានអបអរសាទរ ដល់ស្រ្តីសហគ្រិនកម្ពុជា ចំនួន ១៥រូប ដែលបានទទួលពានរង្វាន់ស្រ្តីសហគ្រិនឆ្នើមនៅតំបន់អាស៊ាន កាលពីដើមខែកញ្ញា ឆ្នាំ២០២៣នេះ។ នៅឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ កម្ពុជា ក៏បានទទួលធ្វើជាម្ចាស់ផ្ទះ និងប្រធានប្តូរវេន នៃបណ្តាញសហគ្រិនស្រ្តីអាស៊ាន (ASEAN Entrepreneur’ Network – AWEN) ដែលដឹកនាំសម្របសម្រួល ដោយបណ្តាញសហគ្រិនស្រ្តីកម្ពុជា (CamWEN) ។ ឆ្លើយតបតាមសំណូមពររបស់ប្រធាន AWEN ឆ្នាំ២០២៣ ក្រសួងកិច្ចការនារី សូមស្វាគមន៍ចំពោះកិច្ចសហការ និងបន្តគាំទ្រដល់ក្រុមការង...
រដ្ឋាភិបាលកម្ពុជា​ បាន​​អញ្ជេីញចូលរួម “ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន និងពិព័រណ៍ ចិន-អាស៊ាន លើកទី២០”

រដ្ឋាភិបាលកម្ពុជា​ បាន​​អញ្ជេីញចូលរួម “ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន និងពិព័រណ៍ ចិន-អាស៊ាន លើកទី២០”

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់​ខ្ពស់ នៃរាជរដ្ឋាភិបាល​កម្ពុជា នៅ​​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះបាន​​អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិន ពីថ្ងៃទី១៤- ដល់ថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣។ យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ា​ណែត បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននាពេលនេះ រួមមាន៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជន​ជាច្រើនរូប​ផង​ដែរ។ ក្នុងដំណើរទស្សនកិច្ចដែលបង្ហាញឱ្យឃើញពីនយោបាយពូនជ្រុំចំណងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសម្តែងការគួរ​សម​និងពិភាក្សាការងារជាមួយ លោក​​ ស៊ី ជីនពីង ប្រធានាធិបតីចិន,ឯកឧត្តម ចាវ ឡឺជី ប្រធាន​សភា​តំណាងប្រជាជនចិន។ ក្នុងជំនួបជាមួយថ្...
រដ្ឋសភាប្រជុំពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

រដ្ឋសភាប្រជុំពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ​វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ជើញចូលរួមបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងការពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច តាក់តែងឡើងក្នុងគោលបំណ​ងប្តូរឈ្មោះ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មកជាក្រសួងអធិការកិច្ច ឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ បន្តកែទម្រង់ឱ្យស៊ីជម្រៅ ទូលំទូលាយ មានភាព ស៊ីចង្វាក់គ្នាដែលនឹងផ្តោត លើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ។ ការបង្កើតបរិយាកាសអំណោយផល សម្រាប់អភិវឌ្ឍន៍សង្គម សេដ...
សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តនាចុងសប្តាហ៍នេះ

សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តនាចុងសប្តាហ៍នេះ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក​​ វង សូត អនុប្រធានទី២រដ្ឋសភា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃចន្ទទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ កិច្ចប្រជុំបានអនុម័ត បញ្ចូលសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីពិភាក្សា អនុម័ត បន្ទាប់ពីគណៈកម្មការជំនាញរដ្ឋសភា បានពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទាំងពីរចប់សព្វគ្រប់តាមនីតិវិធី ហើយនោះ។ ជាមួយគ្នានេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភា ក៏បានអនុម័តលើ គម្រោងចំណាយថវិការបស់រដ្ឋសភា ឆ្នាំ២០២៤ ដើម្បីបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់បញ្ចូលទៅគម្រោងថវិកាជាតិ ក្ន...