លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងភរិយា សូមគោរពជូនពរ ចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនាឆ្នាំ២០២៤
ភ្នំពេញ៖លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងភរិយា ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣ ខាងមុខនេះ សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខដ៏មហាប្រសើរ ជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមទទួលបាននូវសព្ទសាធុការពរជ័យ សិរីសួស្ដីជ័យមង្គល វិបុលសុខគ្រប់ប្រការ សុខភាពល្អ បរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួនខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីសម្រេចបាននូវសមិទ្ធផល និង ជោគជ័យ ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ លោកជំទាវបណ្ឌិត ដើម្បីបុព្វហេតុបម្រើប្រជាជន និងប្រទេសជាតិ ប្រកបដោយគុណធម៌ និងជាគំរូវីរភាពដ៏ល្អប្រពៃក្នុងការចូលរួមដឹកនាំចលនាកាកបាទក្រហមកម្ពុជា និងសមាគម កាយឫទ្ធិនារីកម្ពុជា ទទួលបាននូវលទ្ធផលល្អប្រសើរ និងជោគជ័យយ៉ាងត្រចះត្រចង់។
ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរនេះ ខ្ញុំបាទនិងភរិយា ព្រមទាំងបុត្រ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវ ទាំងបី ឫទ្ធិបារមី និងវត្ថ...








