សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស
ភ្នំពេញ:សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ដែលមានទីតាំងស្ថិតនៅ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ពិធីនានេះ ក៏មានការអញ្ជើញចូមរួមពី សមាជិក សមាជិកា នៃរដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល នាយឧត្តមសេនីយ៍ ក្រសួងការពារជាតិ, អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ លោក ប្រធានក្រុមប្រឹក្សារាជធានី លោក អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ខណ្ឌ អនុព័ន្ធ និងសេនានុព័ន្ធយោធា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកឧកញ៉ា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ជាច្រើនទៀតផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ បញ្ជាការដ្ឋានទ័ពពិសេស ដែលក្នុងរយៈពេល២៨ ឆ្នាំកន្លងមកនេះ បានចូលរួមចំណែកយ៉ាងសកម្មក្នុង...








