ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

សមាគមជប៉ុន-កម្ពុជា សន្យាកៀរគរអ្នកវិនិយោគ និង SMEs ជប៉ុនបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងធនធានមនុស្សនៅកម្ពុជា

សមាគមជប៉ុន-កម្ពុជា សន្យាកៀរគរអ្នកវិនិយោគ និង SMEs ជប៉ុនបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងធនធានមនុស្សនៅកម្ពុជា

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ សមាគមជប៉ុន-កម្ពុជា (JCA) បានសន្យាថានឹងទាក់ទាញអ្នកវិនិយោគ និងសហគ្រាសធុនតូចនិងមធ្យម (SMEs) ពីប្រទេសជប៉ុនចូលមកធ្វើការវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែមានសមត្ថភាព ដើម្បីដើរឱ្យទាន់តម្រូវការសង្គម សេដ្ឋកិច្ចដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគត។ ការសន្យានេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោក​​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក តាកាហាស៉ី ហ្វ៊ូមីអាគិ (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។ នាឱកាសនោះ លោក រដ្ឋមន្ត្រីលើកឡើងថា ប្រទេសជប៉ុនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការនាំមកសន្តិភាពនៅកម្ពុជា។ ហើយរាជរដ្ឋាភិបាលប្រទេសទាំងពីរបានបង្កើនកិច្ចស...
កិត្តិបណ្ឌិតរដ្ឋមន្រ្តីបានអនុញ្ញាតឱ្យបណ្តាញសហគ្រិនស្រ្តីកម្ពុជា (CamWEN) ប្រធានសហគ្រិនស្រ្តីអាស៊ាន (AWEN) ចូលរួមសម្តែងការគួរសម និងរាយការណ៍ អំពីវឌ្ឍនភាពការងារ

កិត្តិបណ្ឌិតរដ្ឋមន្រ្តីបានអនុញ្ញាតឱ្យបណ្តាញសហគ្រិនស្រ្តីកម្ពុជា (CamWEN) ប្រធានសហគ្រិនស្រ្តីអាស៊ាន (AWEN) ចូលរួមសម្តែងការគួរសម និងរាយការណ៍ អំពីវឌ្ឍនភាពការងារ

សង្គម និងកម្សាន្ត
ភ្នំពេញ៖​​ នៅទីស្តីការក្រសួងកិច្ចការនារី លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ​បានអនុញ្ញាតឱ្យបណ្តាញសហគ្រិនស្រ្តីកម្ពុជា ចូលជួបសំម្តែងការគួរសម និងបង្ហាញជូនអំពី វឌ្ឍនភាពការងារកន្លងមក ព្រមទាំងទិសដៅអាទិភាពរបស់ខ្លួន។ នៅក្នុងឱកាសជួបសម្តែងការគួរសមនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី ក៏បានអបអរសាទរ ដល់ស្រ្តីសហគ្រិនកម្ពុជា ចំនួន ១៥រូប ដែលបានទទួលពានរង្វាន់ស្រ្តីសហគ្រិនឆ្នើមនៅតំបន់អាស៊ាន កាលពីដើមខែកញ្ញា ឆ្នាំ២០២៣នេះ។ នៅឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ កម្ពុជា ក៏បានទទួលធ្វើជាម្ចាស់ផ្ទះ និងប្រធានប្តូរវេន នៃបណ្តាញសហគ្រិនស្រ្តីអាស៊ាន (ASEAN Entrepreneur’ Network – AWEN) ដែលដឹកនាំសម្របសម្រួល ដោយបណ្តាញសហគ្រិនស្រ្តីកម្ពុជា (CamWEN) ។ ឆ្លើយតបតាមសំណូមពររបស់ប្រធាន AWEN ឆ្នាំ២០២៣ ក្រសួងកិច្ចការនារី សូមស្វាគមន៍ចំពោះកិច្ចសហការ និងបន្តគាំទ្រដល់ក្រុមការង...
រដ្ឋាភិបាលកម្ពុជា​ បាន​​អញ្ជេីញចូលរួម “ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន និងពិព័រណ៍ ចិន-អាស៊ាន លើកទី២០”

រដ្ឋាភិបាលកម្ពុជា​ បាន​​អញ្ជេីញចូលរួម “ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន និងពិព័រណ៍ ចិន-អាស៊ាន លើកទី២០”

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់​ខ្ពស់ នៃរាជរដ្ឋាភិបាល​កម្ពុជា នៅ​​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះបាន​​អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិន ពីថ្ងៃទី១៤- ដល់ថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣។ យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ា​ណែត បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននាពេលនេះ រួមមាន៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជន​ជាច្រើនរូប​ផង​ដែរ។ ក្នុងដំណើរទស្សនកិច្ចដែលបង្ហាញឱ្យឃើញពីនយោបាយពូនជ្រុំចំណងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសម្តែងការគួរ​សម​និងពិភាក្សាការងារជាមួយ លោក​​ ស៊ី ជីនពីង ប្រធានាធិបតីចិន,ឯកឧត្តម ចាវ ឡឺជី ប្រធាន​សភា​តំណាងប្រជាជនចិន។ ក្នុងជំនួបជាមួយថ្...
រដ្ឋសភាប្រជុំពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

រដ្ឋសភាប្រជុំពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ​វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ជើញចូលរួមបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងការពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច តាក់តែងឡើងក្នុងគោលបំណ​ងប្តូរឈ្មោះ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មកជាក្រសួងអធិការកិច្ច ឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ បន្តកែទម្រង់ឱ្យស៊ីជម្រៅ ទូលំទូលាយ មានភាព ស៊ីចង្វាក់គ្នាដែលនឹងផ្តោត លើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ។ ការបង្កើតបរិយាកាសអំណោយផល សម្រាប់អភិវឌ្ឍន៍សង្គម សេដ...
សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តនាចុងសប្តាហ៍នេះ

សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តនាចុងសប្តាហ៍នេះ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក​​ វង សូត អនុប្រធានទី២រដ្ឋសភា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃចន្ទទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ កិច្ចប្រជុំបានអនុម័ត បញ្ចូលសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីពិភាក្សា អនុម័ត បន្ទាប់ពីគណៈកម្មការជំនាញរដ្ឋសភា បានពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទាំងពីរចប់សព្វគ្រប់តាមនីតិវិធី ហើយនោះ។ ជាមួយគ្នានេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភា ក៏បានអនុម័តលើ គម្រោងចំណាយថវិការបស់រដ្ឋសភា ឆ្នាំ២០២៤ ដើម្បីបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់បញ្ចូលទៅគម្រោងថវិកាជាតិ ក្ន...
សាកលវិទ្យាល័យឥន្រ្ទវិជ្ជា (UI) បាន​​ចេញលិខិតថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌

សាកលវិទ្យាល័យឥន្រ្ទវិជ្ជា (UI) បាន​​ចេញលិខិតថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សាកលវិទ្យាល័យឥន្រ្ទវិជ្ជា (UI) បាន​​ចេញលិខិតថ្លែងអំណរគុណ របស់ ជូនចំពោះ ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។​ ការថ្លែងអំណរ​គុណរបស់​លោកឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការខាងលើ​​ គឺ ខណៈពេលដែល ថ្មីៗនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកំពុងតែចាត់ការលើសំណុំរឿនេះ ដោយយកចិត្តទុកដាក់ ករណី "ផ្សាយលើបណ្តាញសង្គម ពាក់ព័ន្ធនិងការទូទាត់ថ្លៃកញ្ចក់ ដែល ក្រុមហ៊ុន អឺប៊ែន វីនដូ័រ របស់ លោកស្រី សាត ដាលីស ម៉ៅការធ្វើកញ្ចក់ បានយកទៅបំពាក់នៅសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ។ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា មានកិត្តិយសស្នើសុំតុលាកា ក្នុងការស្វែងរកយុត្តិធម៌ជូនសាកលវិទ្យាល័យ ដែលកន្លងមកនេះមានគណនីហ្វេសប៊ុកឈ្មោះ Dalis Sat បានបង្ហោះខ្លឹមសារមួលបង្កាច់បង្ខូចមកលើសាកលវិទ្យាល័យ ពាក់ព័ន្ធការតម្លើងកញ្ចក់ទីតាំងអគារថ្មី នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា។...
កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន លើវិស័យ STI ក្នុងកិច្ចជំនួបទ្វេភាគីជាមួយសមភាគីកម្ពុជា

កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន លើវិស័យ STI ក្នុងកិច្ចជំនួបទ្វេភាគីជាមួយសមភាគីកម្ពុជា

សង្គម និងកម្សាន្ត
លោក វ៉ាង ជីកាង (Wang Zhigang) រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន លើវិស័យ STI ក្នុងកិច្ចជំនួបទ្វេភាគីជាមួយសមភាគីកម្ពុជា ដឹកនាំដោយ លោក​​ ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានបញ្ជាក់ថា​«យើងរួមគ្នាគិត រួមគ្នាធ្វើផែនការ និងធ្វើសកម្មភាពជាមួយគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា!" (Think together, plan together and do together)នេះជាប្រសាសន៍របស់ »។ សម្រាប់​​លោក​​ ហែម វណ្ណឌី បានថ្លែង អំណរគុណ លោក​​រដ្ឋមន្ត្រី Wang ដែលមានសុឆន្ទៈ និងការប្តេជ្ញាខ្ពស់ ចំពោះកិច្ចសហការទ្វេភាគីលើវិស័យ STI ជាមួយកម្ពុជា និងបានគាំទ្រពេញទំហឹង ក្នុងការពង្រីក និងពង្រឹង (Expand and deepen) កិច្ចសហការនេះប្រកបដោយលក្ខណៈគ្រប់ជ្រុងជ្រោយ, ប្រាកដនិយម និងសមិទ្ធិលទ្ធផលជា...
រដ្ឋមន្ត្រីក្រសួងកសិកម្ម  ឌិត ទីណា បានក្រើនរម្លឹកដល់មន្ត្រីកសិកម្មគ្រប់ជាន់ថ្នាក់ ត្រូវតែចុះដល់មូលដ្ឋានផ្ទាល់ដើម្បី យល់ពីកសិករដឹងពីបញ្ហាប្រឈម

រដ្ឋមន្ត្រីក្រសួងកសិកម្ម  ឌិត ទីណា បានក្រើនរម្លឹកដល់មន្ត្រីកសិកម្មគ្រប់ជាន់ថ្នាក់ ត្រូវតែចុះដល់មូលដ្ឋានផ្ទាល់ដើម្បី យល់ពីកសិករដឹងពីបញ្ហាប្រឈម

សង្គម និងកម្សាន្ត
បន្ទាយមានជ័យ​៖ ​​​រដ្ឋមន្រ្តីក្រសួងកសិកម្ម​​ រុក្ខាប្រមាញ់និងនេសាទ លោក​​​ ឌិត ទីណា បានធ្វើឡើងនៅក្នុងដំណើរបេសក កម្ម ចុះតាមមូលដ្ឋាន និងជួបជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ នៅថ្ងៃចន្ទ​​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ លោក​​រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា តួនាទីនិងភារកិច្ចដែលប្រគល់ជូន គឺដើម្បីជួយដល់កសិករ និងសេដ្ឋកិច្ចជាតិ ។ ដូច្នេះត្រូវមានមោទនភាព ហើយត្រូវសហការគ្នាល្អ ម្ចាស់ការ និងធ្វើវាឱ្យបានល្អ បំផុត ដោយត្រូវចុះដល់មូលដ្ឋានផ្ទាល់ ដើម្បីយល់ពីកសិករ ដឹងពីបញ្ហាប្រឈម និងតម្រូវការពិតរបស់ ពួកគាត់។ លោករដ្ឋមន្រ្តីបាន​លើក​ឡើងថា យើង​​ត្រូវមានសិក្សា និងវាយតម្លៃឱ្យបានច្បាស់លាស់ អំពីសន្តិសុខស្បៀង និងខ្សែច្រវាក់តម្លៃ ព្រមទាំងធ្វើការការគាំទ្រដល់កសិករ ទាំងបច្ចេកទេស និងជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធ ការកាត់ បន្ថយថ្លៃដើម ជំរុញការនាំចេញ ដ...
សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចឱ្យបង្កើតអគ្គកុងស៊ុលកម្ពុជានៅភាគខាងត្បូងប្រទេសថៃ និងអនុញ្ញាតឱ្យរៀបចំធ្វើលិខិតឆ្លងដែននៅកូរ៉េ

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចឱ្យបង្កើតអគ្គកុងស៊ុលកម្ពុជានៅភាគខាងត្បូងប្រទេសថៃ និងអនុញ្ញាតឱ្យរៀបចំធ្វើលិខិតឆ្លងដែននៅកូរ៉េ

សង្គម និងកម្សាន្ត
សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចឱ្យបង្កើតអគ្គកុងស៊ុលកម្ពុជានៅភាគខាងត្បូងប្រទេសថៃ និងអនុញ្ញាតឱ្យរៀបចំធ្វើលិខិតឆ្លងដែននៅកូរ៉េ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យបង្កើតអគ្គកុងស៊ុលកម្ពុជានៅភាគខាងត្បូងនៃប្រទេសថៃដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅទីនោះ ក្នុងការពន្យារលិខិតឆ្លងដែន និងទទួលបានភាពស្របច្បាប់។ ជាមួយគ្នានេះដែរ សម្តេចធិបតីក៏បានអនុញ្ញាតឲ្យមានការរៀបចំធ្វើលិខិតឆ្លងដែននៅសាធារណរដ្ឋកូរ៉េផងដែរ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ​ និយោជិតចំនួន​ជិត២ម៉ឺននាក់​​ នៅស្រុកសំរោង​ទង ខេត្តកំពង់ស្ពឺ​ កាលពីថ្ងៃទី៩​ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតីមានប្រសាសន៍ថា កម្ពុជាមិនទាន់មានអគ្គកុងស៊ុលនៅម្តុំស្រុកហាត់យ៉ៃនៃខេត្តសុងក្លា និងម្តុំខេត្តយ៉ាឡា នៅភាគខាងត្បូងនៃប្រទេសថៃនោះទេ។ សម្តេចធិបតីមានប្រសាសន៍ថា៖ «ឥឡូវ ខ្ញុំបានជជែកជាមួយ ឯកឧត្ដមអ៊ុច បូររិទ្ធ [ទេសរដ្ឋមន្ត្រីទទួលប...
រដ្ឋមន្ត្រីក្រសួងសាធារណការ អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន BUCG ចូលជួបសម្តែងការអបអរសាទរ និងពិភាក្សាការងារ

រដ្ឋមន្ត្រីក្រសួងសាធារណការ អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន BUCG ចូលជួបសម្តែងការអបអរសាទរ និងពិភាក្សាការងារ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Beijing Urban Construction Group Co.,Ltd. (BUCG) ចូលជួបសម្តែងការអបអរសាទរ និងពិភាក្សាការងារ ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួង ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ នៅក្នុងជំនួបនេះ ក៏មានការលើការបន្តកិច្ចសហប្រត្តិបត្តិការ ក្នុងការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា ពិសេសក្នុងការពង្រឹងបច្ចេកទេសសាងសង់ ដើម្បីទទួលបានហេដ្ឋារចនាសម្ព័ន្ធដែលឆ្លើយតបទៅនឹងតម្រូវការ ដោយមានការគិតគូរខ្ពស់ពីបរិស្ថាន និងស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញផងដែរ។ គួររម្លឹកដែរថា កន្លងមកក្រុមហ៊ុន BUCG បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ នៅតាមបណ្តាខេត្តមួយ...