ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមការពារលើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមការពារលើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដើម្បីពិភាក្សា និងការពារលើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ លោក គង់ សារាជ ប្រធានគណៈកម្មការទី៩ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ  រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលឲ្យតំណាងឱ្យរាជរដ្ឋាភិបាល និងសហការី ចូលរួមពិភាក្សានិងការពារសេចក្តីព្រាងច្បាប់នេះ។ លោករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ជូនអង្គប្រជុំថា សេចក្តីព្រាងច្បាប់ស្តីពីវិធានដើម​កំណើត​ទំនិញ​នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការអភិវឌ្ឍបទដ្ឋានគតិយុត្តិរបស់វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហើយក៏​ជា​ផ្នែកមួយដ៏មានសារៈសំខាន់នៃប្រព័ន្ធច្បាប់នៅលើពិភពលោក ដោ...
សម្តេចតេជោ៖ ឆ្នាំ២០២២ កម្ពុជាប្រមូលផលស្វាយចន្ទីបាន ១ ១៨០ ០០០ តោន

សម្តេចតេជោ៖ ឆ្នាំ២០២២ កម្ពុជាប្រមូលផលស្វាយចន្ទីបាន ១ ១៨០ ០០០ តោន

សង្គម និងកម្សាន្ត
  កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ថ្ងៃក្រោយកម្ពុជាអាចក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ពីព្រោះកម្ពុជាអំណោយផលក្នុងការដាំដុះស្វាយចន្ទី ហើយស្វាយចន្ទីគឺមានតម្រូវការខ្ពស់នៅលើទីផ្សារអន្តរជាតិ កាលពីឆ្នាំ២០២២ កម្ពុជាប្រមូលផលស្វាយចន្ទីបាន ១១៨០០០០ តោន។ សម្តេចតេជោ ហ៊ុន សែន  មានប្រសាសន៍​បែបនេះ ក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខ ដល់កម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម  នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣​ ៕...
គណបក្សប្រជាជនកម្ពុជា ធ្វើសន្សឹមៗ​តាមអ្វីដែលធ្វើទៅរួច បើងាកមើលទៅក្រោយវិញកម្ពុជាមានការផ្លាស់ប្ដូរច្រើន

គណបក្សប្រជាជនកម្ពុជា ធ្វើសន្សឹមៗ​តាមអ្វីដែលធ្វើទៅរួច បើងាកមើលទៅក្រោយវិញកម្ពុជាមានការផ្លាស់ប្ដូរច្រើន

សង្គម និងកម្សាន្ត
  កំពង់ចាម៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខ ដល់កម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម  នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣​។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាខ្យល់ ដូចគណបក្សនយោបាយមួយចំនួននោះទេ។ គណបក្សប្រជាជនកម្ពុជាដឹកនាំរាជរដ្ឋាភិបាលមានគោលដៅជាក់លាក់ឆ្ពោះទៅមុខ ទោះបីជាជំហានគីង្គក់តែទៅមុខជានិច្ច។ ប៉ុន្ដែបើដូចជំហានយក្សរបស់ប៉ុលពល គឺមិនអាចទៅរួចទេ។ គណបក្សប្រជាជនកម្ពុជា ធ្វើសន្សឹមៗទៅតាមដែលធ្វើទៅរួច ប៉ុន្ដែបើងាកទៅក្រោយវិញកម្ពុជាមានការផ្លាស់ប្ដូរច្រើនណាស់។ សម្តេចតេជោ បានបញ្ជាក់ឲ្យដឹងទៀតថា ការចុះសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីនៅតាមបណ្តារោងចក្រនានាដោយផ្ទាល់នាពេលនេះ គឺគ្មានអ្វីក្រៅពីព...
លោកឧកញ៉ា ហុង ឆេងឈុន ៖ សូមអបអរសាទរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ

លោកឧកញ៉ា ហុង ឆេងឈុន ៖ សូមអបអរសាទរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកឧកញ៉ា ហុង ឆេងឈុន ប្រធាន និងសមាជិកអចិន្ត្រីយ៍ទាំងអស់នៃសមាគមសហគ្រិនយុជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍  សូមចូលរួម និងអបអរសាទរ គោរពជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសដែល សម្តេចក្រឡាហោម ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ ការទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះ ជាមហាកិត្តិយសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុត និងស័ក្តិសមបំផុតចំពោះ សម្ដេចក្រឡាហោម ដែលផ្ដើមចេញពីទស្សនវិស័យ និងស្នាដៃនៃការដឹកនាំរបស់សម្ដេចក្រឡាហោម ក្នុងចូលរួមដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍមាតុភូមិកម្ពុជាឲ្យកាន់តែរីកចម្រើនថ្កុំថ្កើង រុងរឿងតទៅមុខទៀត។ យើងខ្ញំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធក្នុងលោក និ...
គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧  ជំរុញឱ្យកម្ពុជាឈានទៅជាអធិរាជស្វាយចន្ទី

គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧  ជំរុញឱ្យកម្ពុជាឈានទៅជាអធិរាជស្វាយចន្ទី

សង្គម និងកម្សាន្ត
ភ្នំពេញ៖  ក្រសួងពាណិជ្ជកម្មបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​«គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ដើម្បីជំរុញឱ្យកម្ពុជាឈានទៅជាអធិរាជស្វាយចន្ទីនាពេលខាងមុខ។ ពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ នេះរៀបចំឡើងកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងតំណាងក្រសួង-ស្ថាប័ន គណៈអភិបាលរាជធានី-ខេត្តទាំង២៥ ដៃគូអភិវឌ្ឍន៍ សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា សមាគមនិងវិស័យឯកជនពាក់ព័ន្ធ។ លោកប៉ាន សូរស័ក្ដិ បានមានប្រសាសន៍ថា ការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧នេះ នឹងដើរតួជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី និងលើកកម្ពស់ការប្រកួតប្រជែងទាំងទិន្នផល និងគុណភាព ការធ្វើពិពិធកម្ម ការកែ...
ឧបនាយករដ្ឋមន្ត្រី កែ គឹម​យ៉ាន៖ អបអរសាទរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ 

ឧបនាយករដ្ឋមន្ត្រី កែ គឹម​យ៉ាន៖ អបអរសាទរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ 

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ខុទ្ទការល័យ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹម​យ៉ាន បានចូលរួម និង សូមអបអរសាទរ គោរពជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសដែល សម្តេចក្រឡាហោម ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ ការទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះ ជាមហាកិត្តិយសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុត និងស័ក្តិសមបំផុតចំពោះ សម្ដេចក្រឡាហោម ដែលផ្ដើមចេញពីទស្សនវិស័យ និងស្នាដៃនៃការដឹកនាំរបស់សម្ដេចក្រឡាហោម ក្នុងចូលរួមដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍមាតុភូមិកម្ពុជាឲ្យកាន់តែរីកចម្រើនថ្កុំថ្កើង រុងរឿងតទៅមុខទៀត។ យើងខ្ញំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយអភិ...
លោកជំទាវ ខៀវ ទេព រង្សុី កាញារីទ្ធ បានទទួលគោរម្យងា ជាសិរីធម្មនាថសទ្ធាភិរ័ក្ខ រតន៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍

លោកជំទាវ ខៀវ ទេព រង្សុី កាញារីទ្ធ បានទទួលគោរម្យងា ជាសិរីធម្មនាថសទ្ធាភិរ័ក្ខ រតន៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍

សង្គម និងកម្សាន្ត
លោកជំទាវ សាស្ត្រាចារ្យ ឱសថបណ្ឌិត ខៀវ ទេព រង្សុី កាញារីទ្ធ ក្នុងឱកាស គណៈសង្ឃពុទ្ធសាសនាកម្ពុជា សម្ដេចព្រះមហាសុមេធាធិបតី សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់សម្រេច ផ្ដល់នូវគោរម្យងាជូន មហាឧបាសិកា ខៀវ ទេព រង្សុី កាញារីទ្ធ ជា សិរីធម្មនាថសទ្ធាភិរ័ក្ខ រតន៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍។ សូមគោរពជូនពរ លោកជំទាវ មហាឧបាសិកា សិរីធម្មនាថសទ្ធាភិរ័ក្ខរតន៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ មានជន្មាយុយឺនយូរ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរីកចម្រើនសុះសាយលើកលោក។...
គិតត្រឹម២០២៣ កម្ពុជា មានទោចក្រយានយន្តប្រមាណ៦លានគ្រឿង និងរថយន្តប្រមាណ១លានគ្រឿងដែលបានចុះបញ្ជីរួចរាល់

គិតត្រឹម២០២៣ កម្ពុជា មានទោចក្រយានយន្តប្រមាណ៦លានគ្រឿង និងរថយន្តប្រមាណ១លានគ្រឿងដែលបានចុះបញ្ជីរួចរាល់

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា គិតត្រឹម២០២៣ កម្ពុជា បានកើនឡើងទោចក្រយានយន្តប្រមាណ៦លានគ្រឿង និងរថយន្តប្រមាណ១លានគ្រឿងដែលបានចុះបញ្ជីរួចរាល់។ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងបែបនេះ ក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។ លោក ស៊ុន ចាន់ថុល លើកឡើងថា ការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់កម្ពុជា បានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ មានលទ្ធភាពទិញយានយន្តយកមកប្រើប្រាស់ យ៉ាងច្រើនលើសលុប។ លោកបញ្ជាក់ថា “បើគិតក្នុងឆ្នាំ១៩៩៨ កម្ពុជាមានទោចក្រយានយន្តចំនួនប្រមាណ២០ម៉ឺនគ្រឿង និងរថយន្តប្រមាណ៦ម៉ឺនគ្រឿង ប៉ុន្តែបច្ចុប្បន្នគិតត្រឹម២០២៣ កម្ពុជាកើនឡើងទោចក្រយានយន្តរហូតដល់ចំនួនប្រមាណ៦លានគ្រឿង និងរថយន្តចំនួនប្រមាណ១លានគ្រឿងដែលបានចុះក្នុងបញ្ជីរួចរាល់»។ លោកទេសរដ្ឋមន្ត្រី ក៏បានលើកពីស្ថា...
មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុន បានដាក់ឱ្យប្រើប្រាស់នៅក្នុង​​សាលាបឋមសិក្សាព្រះនរោត្តម

មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុន បានដាក់ឱ្យប្រើប្រាស់នៅក្នុង​​សាលាបឋមសិក្សាព្រះនរោត្តម

សង្គម និងកម្សាន្ត
មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុន បានដាក់ឱ្យប្រើប្រាស់នៅក្នុង​​សាលាបឋមសិក្សាព្រះនរោត្តម ភ្នំពេញ៖ មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុង​​សាលាបឋមសិក្សាព្រះនរោត្តម ក្រោមវត្តមាន អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា មជ្ឈមមណ្ឌលសិក្សាឌីជីថលជប៉ុន គឺជាការផ្ដល់ជូនពីក្រុមហ៊ុនជប៉ុនប្រចាំនៅកម្ពុជា។ មជ្ឈមណ្ឌលនេះនឹងជួយលើកកម្ពស់ការសិក្សារបស់សិស្សានុសិស្ស ក្នុងជំនាញសតវត្សទី២១ ដើម្បីពង្រឹងការយល់ដឹងពីមុខវិជ្ជាស្ទែម(STEM) និងចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងកម្មវិធីសិក្សា ដែលមានលំនាំការសិក្សាអប់រំពីប្រទេសជប៉ុន៕...
(ក.ប.ប.) រកឃើញ និងដកហូតទំនិញខូចគុណភាពប្រមាណជិត ១០០គីឡូក្រាម និងពិន័យសិប្បកម្មផលិតទឹកសុទ្ធមួយទីតាំង

(ក.ប.ប.) រកឃើញ និងដកហូតទំនិញខូចគុណភាពប្រមាណជិត ១០០គីឡូក្រាម និងពិន័យសិប្បកម្មផលិតទឹកសុទ្ធមួយទីតាំង

សង្គម និងកម្សាន្ត
ភ្នំពេញ៖ មន្រ្តីជំនាញ របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រាបការក្លែងបន្លំ​ (ក.ប.ប.) បានរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាពប្រមាណជិត ១០០គីឡូក្រាម និងពិន័យអន្តរការណ៍លើសិប្បកម្មផលិតទឹកសុទ្ធមួយទីតាំងផងដែរ ។ កាលពីថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២៣ មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តប៉ៃលិន មណ្ឌលគិរី  ត្បូងឃ្មុំ ព្រៃវែង និងខេត្តតាកែវ បានបន្តចុះត្រួតពិនិត្យរាល់ទំនិញដែលដាក់ចរាចរលក់នៅលើទីផ្សារ និងសិប្បកម្មនានាដើម្បីទប់ស្កាត់នូវទំនិញដែលខូចគុណភាពនិងហួសកាលបរិច្ឆេទ ឬទំនិញដែលមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសដែលប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋទូទៅ ក៏ដូចជាអ្នកប្រើប្រាស់ផងដែរ។ លទ្ធផលជាក់ស្ដែងនៃការចុះត្រួតពិនិត្យ មន្ត្រីជំនាញ ក.ប.ប. បានរកឃើញ និងដកហូតដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាពចំនួន ៧២.៥គីឡូក្រាម និងសិប្បកម្មផលិតទឹកសុទ្ធមួយកន្លែងមិនមានអនុលោមភាពផ្...