ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

សម្តេចតេជោ៖ យើងមានសមត្ថភាពផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់សម្រាប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

សម្តេចតេជោ៖ យើងមានសមត្ថភាពផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់សម្រាប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ទោះពេលនេះ យើងមានសមត្ថភាពផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់សម្រាប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ តែតម្រូវការទឹកស្អាត នឹងកើនឡើងជាបន្តបន្ទាប់តាមរយៈកំណើនប្រជាជន, កំណើនលំនៅឋាន និងរោងចក្រសហគ្រាស ក្រុមហ៊ុនជាដើម។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការធ្វើទំនើបកម្មអាងប្រព្រឹត្តកម្មទឹកស្អាតត្រូវបានធ្វើឡើងជាជំហានៗ ដោយទី១ សមត្ថភាពផលិត ១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងទី២ មានសមត្ថភាពផលិត ១៩៥.០០០ម៉ែត្រក្នុងមួយថ្ងៃ និងគម្រោងទី៣ នឹងមានសមត្ថភាពផលិតទឹកបានកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់នៅជាយរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ សម្តេចតេជោ បានប្រកាសអំពាវនាវដល់ទី...
 សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង

 សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងវិនិយោគដ៏ធំទៅលើវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគម្រោងនេះ ត្រូវបានចាប់ផ្តើមការដ្ឋានការងារសាងសង់ជាផ្លូវការនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (Agence Française de Développement) និង ធនាគារវិនិយោគអឺរ៉ុប (Eroupean Investment Bank)។ គម្រោងបាក់ខែងនេះមានសមត្ថភាពផលិតសរុប ៣៩០.០០០ម៉ែត្រគូបក្ន...
អ្នកឧកញ៉ា ឡេង ណារ៉ាត្រា បានអះអាងថា”ផេកហ្វេសប៊ុក The Cambodia Daily Khmer មានអ្នកហ្វូឡូ1.5M ត្រូវចាកចេញពីក្រុមហ៊ុនហ្វេសប៊ុកហើយ បន្ទាប់ពីជាប់បណ្ដឹងបច្ចេកវិទ្យាជាច្រើនករណី

អ្នកឧកញ៉ា ឡេង ណារ៉ាត្រា បានអះអាងថា”ផេកហ្វេសប៊ុក The Cambodia Daily Khmer មានអ្នកហ្វូឡូ1.5M ត្រូវចាកចេញពីក្រុមហ៊ុនហ្វេសប៊ុកហើយ បន្ទាប់ពីជាប់បណ្ដឹងបច្ចេកវិទ្យាជាច្រើនករណី

សង្គម និងកម្សាន្ត
ភ្នំពេញ: អ្នកឧកញ៉ា ឡេង ណារ៉ាត្រា  អគ្គនាយកក្រុមហ៊ុន ឡេងណាវ៉ាតត្រា គ្រុប បានអះអាងថា  ផេកហ្វេសប៊ុក The Cambodia D_aily Khmer ដែលមានអ្នកហ្វូឡូ1.5M followers ត្រូវចាកចេញពីក្រុមហ៊ុនហ្វេសប៊ុកហើយ បន្ទាប់ពីជាប់ បណ្ដឹងតាម បច្ចេកវិទ្យា ជាច្រើនករណី។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើកបាឡើងថា លោកបាននប្រាប់ហើយបើវាយ ឡេង ណាវ៉ាត្រា ត្រូវវាយអោយដួល បើវាយមិនដួល ឡេង ណាវ៉ាត្រា នឹង តដៃវិញ។ អ្នកបានទទួលបាបកម្មបណ្ដើរៗហើយ ដោយការ ប្រើអំណាចសារព័ត៌មានចោទប្រកាន់ថ្នាក់ដឹកនាំ បំភ្លើសការពិត បង្ករអស្ថេរភាពបំផ្លាញសន្តិភាព និងតាមស_ម្លា_ប់សេដ្ឋកិច្ចអាយុជីវិត ជីវភាពអង្គ ភាពខ្ញុំ ដែលបងប្អូនក្រុមកាងារទទួលផលទាំងផ្ទាល់ និងទាំងប្រយោលរាប់សែននាក់ ។ អ្នកឧកញ៉ា បន្ថែមថា" បើសិនជាអស់លោកចង់បាន ផេកនោះមកវិញយើងអាចតតាំងគ្នា នៅតុលាការអន្តរជាតិខ្ញុំបានត្រៀមមេធាវីអន្តរជាតិរួចរាល់ហើយ ។ខ្ញុំការពារភាពត្រឹមត្រូវរបស់ខ្ញុំ ប៉ុណ្ណោះឬក៏ស្នើ...
ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង

ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង

សង្គម និងកម្សាន្ត
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោ ងវិនិយោគដ៏ធំទៅលើវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគម្រោងនេះ ត្រូវបានចាប់ផ្តើមការដ្ឋានការងា រសាងសង់ជាផ្លូវការនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (Agence Française de Développe ment) និង ធនាគារវិនិយោគអឺរ៉ុប (Eroupean Investment Bank)។ គម្រោងបាក់ខែងនេះមានសមត្ថភាពផលិតសរុប ៣៩០.០០០ម៉ែត្រគ...
ក្រុមហ៊ុនចំនួន៣ បានចុះអនុស្សារណៈជាមួយគ្នាស្តីពីការ អភិឌ្ឍន៍ លើវិស័យ សំណង់ស្ថាបត្យកម្ម និង SOLAR នៅកម្ពុជា

ក្រុមហ៊ុនចំនួន៣ បានចុះអនុស្សារណៈជាមួយគ្នាស្តីពីការ អភិឌ្ឍន៍ លើវិស័យ សំណង់ស្ថាបត្យកម្ម និង SOLAR នៅកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ:  ក្រុមហ៊ុន AGENT21 GLOBAL និង ភាគីខាងក្រុមហ៊ុនកូរ៉េ GRID WORLD GROUP ក្រុមហ៊ុន BU KWANG CONSTRUCTOIN បានចុះអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិឌ្ឍន៍ លើវិស័យ សំណង់ ស្ថាបត្យកម្ម និង SOLAR នៅកម្ពុជា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។ លោកស្រី លី ច័ន្រ្ទលក្ស្មី  នាយិកា ក្រុមហ៊ុនAGENT21 GLOBAL បានថ្លែងថា គោលបំណងថ្ងៃនេះ គឺ ដើម្បីផ្តល់ជូននូវស្តង់ដាសំណង់ដែលមានគុណភាពនិងតំលៃសមរម្យជូនប្រជាជនដែលមានចំណូលមធ្យម ដើម្បីចូលរួមអភិវឌ្ឍន៏ប្រទេសកម្ពុជាផងដែរ។ លោកស្រី នាយិកា បានលើកទៀតឡើងថា ការចុះអនុស្សារណៈនេះក្រុមហ៊ុន និងសហការជាមួយភាគីកូរ៉េដើម្បីបង្កើតម៉ូតផ្ទះបែបEco Friendly House ដែលបំពាក់ប្រពន្ធ័សូឡា និង សម្ភារៈប្រើប្រាស់ទំនើបនិងសន្សំសំចៃថាមពលប្រើប្រាស់នៅក្នុងលំនៅដ្ឋានដើម្បី ជួយកាត់បន្ថយការចំណាយនិងថែរក្សាបរិស្ថាន។ លោកស្រី លី ច័ន្រ្ទលក្ស្មី  បានបន្ថែមថា តាមពិតទៅ ការចុះ (M...
 សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

 សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

សង្គម និងកម្សាន្ត
កំពង់ស្ពឺ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុក​គងពិសី ខេត្តកំពង់​ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងជំនួប​សំណេះសំណាលធ្វើឡើង នៅបណ្តោយ​ផ្លូវ​លេខ៤១ ក្នុងភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹងថា រោងចក្រ សហគ្រាសទាំង៧ ដែលអនុញ្ញាត​ឱ្យ​កម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោ រួមមាន រោងចក្រកាត់ដេរចំនួន៣, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៤។ ផលិត​ផលរបស់​រោងចក្រ​ទាំង​នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ចិន និងអូស្ត្រាលី។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួ...
សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សូមក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៧ យាងចូល ៨៨ ព្រះវស្សា

សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សូមក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៧ យាងចូល ៨៨ ព្រះវស្សា

សង្គម និងកម្សាន្ត
  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លា នៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៧ ព្រះវស្សា យាងចូល ៨៨ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។...
«កូនផ្សោតទី៤ ក្នុងឆ្នាំ២០២៣»ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ ខេត្តស្ទឹងត្រែង  និងអង្គការ WWF ថតបានចំណុចអន្ទង់វៀននៃអន្លង់កាំពី

«កូនផ្សោតទី៤ ក្នុងឆ្នាំ២០២៣»ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ ខេត្តស្ទឹងត្រែង  និងអង្គការ WWF ថតបានចំណុចអន្ទង់វៀននៃអន្លង់កាំពី

សង្គម និងកម្សាន្ត
ភ្នំពែញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រកាសឲ្យដឹងថា ក្រុមការងារប្រទះឃើញកូនផ្សោតតាមរយៈរូបថតដែលថតបាន នៅម៉ោង១៣និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចអន្ទង់វៀននៃអន្លង់កាំពី ភូមិកាំពី ឃុំសំបុក្រ ស្រុកចិត្របុរី ខេត្តក្រចេះ។ នេះដំណឹងដ៏រីករាយសម្រាប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដែលក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង  និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មីមួយ បន្ទាប់ពីទទួលបានព័ត៌មានពីឆ្មាំទន្លេប្រចាំការនៅអន្លង់កាំពី។ តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះ មានអាយុប្រមាណ០៥ថ្ងៃ កំពុងហែលជាមួយផ្សោតពេញវ័យចំនួន៥ក្បាលទៀត។ ជាការកត់សម្គាល់ នេះជាកូនផ្សោតទី៤ហើយ ដែលបានកត់ត្រាចាប់តាំងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាល នៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាល៕...
ឯកឧត្តម ឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ  សូមគោរពចូលរួមអបអរសាទរ ជូនចំពោះ សម្ដេចក្រឡាហោម ស ខេង  ក្នុងឱកាសដែល សម្តេចក្រឡាហោម ដែល ទទួលបានសញ្ញាបត្របណ្ឌិត កិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ

ឯកឧត្តម ឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ  សូមគោរពចូលរួមអបអរសាទរ ជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសដែល សម្តេចក្រឡាហោម ដែល ទទួលបានសញ្ញាបត្របណ្ឌិត កិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម ឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ  សូមចូលរួម និងអបអរសាទរ គោរពជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសដែល សម្តេចក្រឡាហោ ម ទទួលបានសញ្ញាបត្របណ្ឌិត កិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ ការទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះ ជាមហា កិត្តិយសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុត និងស័ក្តិសមបំផុតចំពោះ សម្ដេចក្រឡាហោម ដែលផ្ដើមចេញពីទស្សនវិស័យ និងស្នាដៃនៃការដឹកនាំរបស់សម្ដេចក្រឡាហោម ក្នុងចូលរួមដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍមាតុភូមិកម្ពុជាឲ្យកាន់តែរីកចម្រើនថ្កុំថ្កើង រុងរឿងតទៅមុខទៀត។ យើងខ្ញំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជ...
ក្រសួងទេសចរណ៍ ៖ស្នើឲ្យចិនពង្រីកការហោះហើរត្រង់ ពីទីក្រុងនានារបស់ចិន មកកាន់កម្ពុជាបន្ថែមទៀត

ក្រសួងទេសចរណ៍ ៖ស្នើឲ្យចិនពង្រីកការហោះហើរត្រង់ ពីទីក្រុងនានារបស់ចិន មកកាន់កម្ពុជាបន្ថែមទៀត

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើទៅកាន់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជួយជំរុញការហោះហើរត្រង់ពីទីក្រុងនានានៅប្រទេសចិន មកកាន់ប្រទេសកម្ពុជា ហើយកម្ពុជានឹងមានអាកាសយានដ្ឋានអន្តរជាតិធំៗដែលអាចទទួលការចុះចតយន្តហោះដឹកអ្នកដំណើរគ្រប់ប្រភេទ។ លោករដ្ឋមន្ត្រី បានស្នើបែបនេះក្នុងជំនួបពិភាក្សាជាមួយលោក រ៉ាវ ឈាន (Rao Quan) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ។ ក្នុងឱកាសនោះ រដ្ឋមន្ត្រី បានស្នើឱ្យមានការជំរុញការហោះហើរត្រង់ពីទីក្រុងសំខាន់ៗនៅប្រទេសចិន មកកាន់អាកាសយានដ្ឋានអន្តរជាតិនៅប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនទៀត ពិសេសគឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ខណៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីត្រៀមដាក់ឱ្យដំណើរការនាចុងឆ្នាំ២០២៣ឆាប់ៗខាងមុខ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីក៏នឹងបើកដំណើរ...