ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពី ការបញ្ចៀសចរាចរយានយន្ដគ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ក្នុងពិធីបើក និងពិធីបិទព្រឹត្ដិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពី ការបញ្ចៀសចរាចរយានយន្ដគ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ក្នុងពិធីបើក និងពិធីបិទព្រឹត្ដិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ  បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបញ្ចៀសចរាចរយានយន្ដគ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ក្នុងពិធីបើក និងពិធីបិទព្រឹត្ដិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។ នេះយោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ។...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា

សង្គម និងកម្សាន្ត
ភ្នំពេញ៖  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ព្រះអង្គបានសព្វព្រះរាជហឫទ័យយាង​បំពេញ​ព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា។ តាមក្រសួងការបរទេស បានឱ្យដឹងថា ព្រះរាជដំណើរបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនៅប្រទេសឥណ្ឌានាពេលនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៣ តបតាមការយាងរបស់លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា។ ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរ នៅប្រទេសឥណ្ឌានាពេលនេះ ចំពេលដែលប្រទេសទាំងពីរកំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងទៀតថា ក្នុងកំឡុងពេលនៃព្រះរាជទស្សនក...
អ៊ីរ៉ង់ ច្រានចោលការអះអាងរបស់លោក ហ្សេឡិនស្គី ថាខ្លួនផ្គត់ផ្គង់យន្ដហោះដ្រូន ដល់រុស្ស៊ី ប្រើប្រាស់សង្គ្រាមនៅអ៊ុយក្រែន

អ៊ីរ៉ង់ ច្រានចោលការអះអាងរបស់លោក ហ្សេឡិនស្គី ថាខ្លួនផ្គត់ផ្គង់យន្ដហោះដ្រូន ដល់រុស្ស៊ី ប្រើប្រាស់សង្គ្រាមនៅអ៊ុយក្រែន

សង្គម និងកម្សាន្ត
  តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី អំពីអ៊ីរ៉ង់ថាជាអ្នកការផ្គត់ផ្គង់យន្តហោះដ្រូន ដល់រុស្ស៊ីសម្រាប់ប្រើប្រាស់ ប្រឆាំងនឹងអ៊ុយក្រែន។ លោក Nasser Kanaani បានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹងការអំពាវនាវនារបស់ប្រធានាធិបតីអ៊ុយក្រែនលោក  ហ្សេឡិនស្គី ស្តីពីទីក្រុងតេអេរ៉ង់ ដើម្បីបញ្ឈប់ “ការផ្គត់ផ្គង់យន្តហោះដ្រូនប្រយុទ្ធរបស់ខ្លួនដល់ប្រទេសរុស្ស៊ី” ។ លោក Kanaani បានរំលឹកឡើងវិញនូវការប្រឆាំងរបស់អ៊ីរ៉ង់ ចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការឈឺចាប់ និងការរងទុក្ខរបស់ប្រជាជនអ៊ុយក្រែន ដោយបន្ថែមថា អ៊ីរ៉ង់ នៅតែត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយដល់ការស្វែងរកដំណោះស្រាយនយោបាយ ដើម្បីបញ្ចប់វិបត្តិនៅដំណាក់កាលដំបូងបំផុត។...
ក្រុមការងារគណៈចលនាកម្មករ-កម្មការិនីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីនៅរោងចក្រកាត់ដេរចំនួន ០៦ឃុំ របស់ស្រុកពញាឮ

ក្រុមការងារគណៈចលនាកម្មករ-កម្មការិនីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីនៅរោងចក្រកាត់ដេរចំនួន ០៦ឃុំ របស់ស្រុកពញាឮ

សង្គម និងកម្សាន្ត
កណ្តាល៖  ក្រុមការងារគណៈចលនាកម្មករ-កម្មការិនីស្រុកពញាឮ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ បានអញ្ជើញជួបសំណេះ សំណាលជាមួយបងប្អូនកម្មករ-កម្មការិនី បម្រើការងារនៅរោងចក្រកាត់ដេរក្នុងឃុំចំនួន ០៦ របស់ស្រុកពញាឮ ប្រមាណ ៨ ពាន់នាក់ នាបរិវេណវត្តកែវមូលី និងវត្តអរិយស្សប ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣។ មានមតិសំណេះសំណាលនាឱកាសនេះ តំណាងលោករដ្ឋមន្រ្តី បានលើកឡើងថា ការជួបជុំគ្នានេះ គឺធ្វើឡើងដើម្បីបង្កឱកាសជួបជុំគ្នា ស្វែងយល់អំពីបញ្ហាប្រឈមមួយចំនួនដែលបានកើតឡើងនាពេលបច្ចុប្បន្ន និងការជួបប្រាស្រ័យទាក់ទងសួរសុខទុក្ខគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវភាពស្និទ្ធស្នាល ឲ្យកាន់តែស៊ីជម្រៅមួយកម្រិតថែមទៀតរវាងក្រុមការងារ និងបងប្អូនកម្មករ-កម្មការិនី ដែល កិច្ច ការ ទាំង នេះ ក្រុម ក...
សម្តេចនរោត្តមសីហមុនី ព្រះអង្គស្តេចយាងបំពេញ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋឥណ្ឌា ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែឧសភានេះ

សម្តេចនរោត្តមសីហមុនី ព្រះអង្គស្តេចយាងបំពេញ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋឥណ្ឌា ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែឧសភានេះ

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចយាងបំពេញ ព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋ នៅសាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។...
ព្រះមហាក្សត្រ នរោត្តម សីហមុនី បានត្រាស់បង្គាប់ផ្តល់គោរមងារលោកឧកញ៉ា ទៀ វិចិត្រ ជា «អ្នកឧកញ៉ា»

ព្រះមហាក្សត្រ នរោត្តម សីហមុនី បានត្រាស់បង្គាប់ផ្តល់គោរមងារលោកឧកញ៉ា ទៀ វិចិត្រ ជា «អ្នកឧកញ៉ា»

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា ទៀ វិចិត្រ ជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ។ ព្រះរាជក្រឹត្យផ្តល់គោរមងារនេះ យោងតាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕      ...
សហរដ្ឋអាមេរិក យល់ព្រមផ្តល់យន្តហោះចម្បាំង F-16 ទៅឲ្យប្រទេសអ៊ុយក្រែន

សហរដ្ឋអាមេរិក យល់ព្រមផ្តល់យន្តហោះចម្បាំង F-16 ទៅឲ្យប្រទេសអ៊ុយក្រែន

សង្គម និងកម្សាន្ត
ទីក្រុងគៀវ៖ ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន បានយល់ព្រមលើការផ្ទេរយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសអ៊ុយក្រែន ពីសម្ព័ន្ធមិត្តរបស់ខ្លួន និងការហ្វឹកហ្វឺន របស់សហរដ្ឋអាមេរិក លើអ្នកបើកយន្តហោះអ៊ុយក្រែន គ្មាននរណាម្នាក់អាចនិយាយបានច្បាស់ទេថា នៅពេលណាដែលយន្តហោះសំខាន់ៗទាំងនេះនឹងបង្ហាញខ្លួននៅពីលើសមរភូមិ នៅលើមេឃអ៊ុយក្រែននោះទេ។   យោងតាមអ្នកជំនាញម្នាក់ បានប្រាប់កាសែតអ៊ុយក្រែន Newsweek ថា “ពេលណា” មិនមែនជាសំណួរត្រឹមត្រូវនោះទេ ប៉ុន្តែកន្លែងណា ប្រហែលជាត្រឹមត្រូវជាង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ លោក Brynn Tannehill អ្នកវិភាគបច្ចេកទេស នៅសាជីវកម្ម RAND បានឲ្យដឹងថា “ពេលវេលាដែលយន្តហោះចម្បាំង F-16 នឹងធ្វើឱ្យមានភាព ខុសគ្នាខ្លាំងបំផុត មិនមែនជាពេលវេលានោះទេ វាជាការប្រសព្វនៃលក្ខខណ្ឌ។”   បច្ចុប្បន្ន រុស្ស៊ី​គ្រប់គ្រង​ទឹកដី​មួយ ​នៅ​ភាគ​ខាងត្បូង​អ៊ុយក្រែន ​ដែល​រត់​ពី​...
សម្ដេចតេជោ ថា៖ បើគ្មានសន្តិភាព គ្មានការវិនិយោគ កម្មករនិយោជិតទាំងអស់ នឹងនៅធ្វើស្រែចម្ការជាមួយឪពុកម្តាយ

សម្ដេចតេជោ ថា៖ បើគ្មានសន្តិភាព គ្មានការវិនិយោគ កម្មករនិយោជិតទាំងអស់ នឹងនៅធ្វើស្រែចម្ការជាមួយឪពុកម្តាយ

សង្គម និងកម្សាន្ត
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតមកពីរោងចក្រសហគ្រាសចំនួន៨១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានក្រើនរំលឹកកម្មករ និយោជិតថា បើគ្មានសន្តិភាព គឺគ្មានការវិនិយោគ ហើយបើគ្មានការវិនិយោគ កម្មករ និយោជិតទាំងអស់ នឹងនៅធ្វើស្រែចម្ការជាមួយឪពុកម្តាយ។  សម្ដេច នាយករដ្ឋមន្ត្រី មានប្រសាសន៍ឲ្យដឹងបែបនេះក្នុងពិធី អញ្ជើញសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនកម្មករ កម្មការិនី មកពីរោងចក្រចំនួន៨១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សរុបចំនួន ១៩ ០០០នាក់ ក្នុងនោះរោងចក្រ វិស័យកាត់ដេរចំនួន១៣ និងក្រៅពីកាត់ដេរចំនួន៦៨ ដែលមកពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញទាំងអស់។ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ។ សម្តេចតេជោបានមានប្រសាសន៍ថា ដើម្បីសុខដុមក្នុងរោងចក្រ គឺត្រូវតែមានការរួ​មគ្នារវាងថៅកែរោងចក្រ និងកម្មករ ឲ្យបាន ជាពិសេសដោះស្រាយទំនាស់រវាងកម្មក...
សម្តេចតេជោ៖ សុំឲ្យរោងចក្រសហគ្រាសទាំងអស់ ផ្តល់សិទ្ធិដល់ស្រ្តីមានផ្ទៃពោះចេញមុនម៉ោងធ្វើការយ៉ាងតិច១៥នាទី

សម្តេចតេជោ៖ សុំឲ្យរោងចក្រសហគ្រាសទាំងអស់ ផ្តល់សិទ្ធិដល់ស្រ្តីមានផ្ទៃពោះចេញមុនម៉ោងធ្វើការយ៉ាងតិច១៥នាទី

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឲ្យស្រ្តីមានផ្ទៃពោះចេញមុនម៉ោងធ្វើការយ៉ាងតិច១៥នាទី កាលណាចេញដំណាលគ្នាមានកាបញ្ជ្រៀតជាមួយអ្នកអត់មានផ្ទៃពោះវាជាការលំបាកមួយអាចប៉ះពាល់កូនក្នុងផ្ទៃ ខ្ញុំចង់ឲ្យចេញមុនម៉ោង១៥នាទី ។ សម្ដេចតេជោ ហ៊ុន សែន បានបែបនេះ ក្នុងការអញ្ជើញជួពសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រវិស័យកាត់ដេរចំនួន១៣រោងចក្រ និងក្រៅពីកាត់ដេរចំនួន៦៨។ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាកថា នេះជាការបង្កើនស្ថានភាពមួយល្អប្រសើរក្នុងការប្រជ្រៀតគ្នាអាចប៉ះពាល់អ្នកមានផ្ទៃពោះ។ សម្តេចតេជោ ក៏បានដល់សហគ្រាសរោងចក្រទាំងអស់ត្រូវធ្វើឲ្យបាន ឲ្យល្អជាងមុនទៅទៀតកាន់ប្រសើរ ។ កម្មករយើងនឹងទទួលបានផលប្រយោជន៍ជាការអភិវឌ្ឍន៍ក្រោមម្លប់សន្តិភាព ៕...
អគ្គនាយកដ្ឋាន ក.ប.ប. និង​ក្រុមហ៊ុន​កម្មសិទ្ធិបញ្ញា​ S&O. បើកវគ្គបណ្តុះបណ្តាល​ស្តីពី «ការ​កំណត់អត្តសញ្ញណផលិតផល»

អគ្គនាយកដ្ឋាន ក.ប.ប. និង​ក្រុមហ៊ុន​កម្មសិទ្ធិបញ្ញា​ S&O. បើកវគ្គបណ្តុះបណ្តាល​ស្តីពី «ការ​កំណត់អត្តសញ្ញណផលិតផល»

សង្គម និងកម្សាន្ត
ភ្នំពេញ៖ អគ្គនាយកដ្ឋាន ក.ប.ប. សហការ​ជាមួយ​ក្រុមហ៊ុន​កម្មសិទ្ធិបញ្ញា​ S&O. បានរៀបចំ វគ្គបណ្តុះបណ្តាល​ស្តីពី «ការ​កំណត់អត្តសញ្ញណផលិតផល» ដល់​មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. នៅថ្ងៃទី២៦​ ខែឧសភា ឆ្នាំ២០២៣ ​អញ្ជេីញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះមានអគ្គនាយករង​ ប្រធាននាយកដ្ឋាន​ និងប្រធានសាខា អនុប្រធានសាខា ព្រមទាំង​មន្ត្រី​ស៊ើបអង្កេត នៃសាខា ក.ប.ប. តាមបណ្តារាជធានី-ខេត្តទាំង ២៥ ទូទាំងព្រះរាជាណាចក្រកម្ពុជា។ វគ្គបណ្តុះបណ្តាលប្រារព្ធឡើង ក្រោមអធិបតិភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងកញ្ញា​ ចន្ទ​ សេរីរដ្ឋា​ សហការី​ជាន់​ខ្ពស់​នៃក្រុម​ហ៊ុន​កម្មសិទ្ធិបញ្ញា​ S&O។ នេះគឺជាវេទិការ​និងជាយន្តការមួយក្នុងការផ្តល់នូវចំណេះដឹង​បន្ថែម​ជូនដល់មន្ត្រីស៊ើបអង្កេត​នៃអគ្គនាយកដ្ឋាន ក.ប.ប. អាចកំណត់​បាន​អំពីភាព​ខុសគ្នារវាងផលិតផលពិត និងផលិតផល​ក្លែង...