ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចុះបញ្ជីឱ្យក្រុមហ៊ុនចំនួន៣ វិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ជាង១៥ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចុះបញ្ជីឱ្យក្រុមហ៊ុនចំនួន៣ វិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ជាង១៥ លានដុល្លារ

សង្គម និងកម្សាន្ត
 ភ្នំពេញ ៖  ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីជា ស្ថាពរ ដល់ក្រុមហ៊ុនវិនិយោគចំនួន៣ទីតាំង ក្នុងទំហំទឹកប្រាក់វិនិយោគសរុបប្រមណជាង ១៥,៤ លានដុល្លារ ជាមួយឱកាសការងារ​រាប់ពាន់កន្លែង។ នេះយោងតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុ​ជា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នេះបានឱ្យដឹងថា គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានសម្រេច ចេញវិញ្ញាបន​បត្រ​​ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៣រួមមាន៖ ១- “BOLITO GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៣៦កន្លែង។ ២- “XIN LI AN SHOES CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខ...
ជប៉ុន ផ្តល់ថវិកាប្រមាណ ៦៣៧,៨៣៨ ដុល្លារ សម្រាប់គម្រោងលុបបំបាត់អំពើហិង្សាលើកុមារ នៅតាមសាលារៀន

ជប៉ុន ផ្តល់ថវិកាប្រមាណ ៦៣៧,៨៣៨ ដុល្លារ សម្រាប់គម្រោងលុបបំបាត់អំពើហិង្សាលើកុមារ នៅតាមសាលារៀន

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាប្រមាណ ៦៣៧,៨៣៨ ដុល្លារ សម្រាប់គម្រោងលុបបំបាត់អំពើហិង្សាលើកុមារ នៅតាមសាលារៀន ក្នុងខេត្តកំពង់ចាម។   ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន នាថ្ងៃទី២៩ ឧសភានេះ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា «រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាប្រមាណ ៦៣៧,៨៣៨ ដុល្លារអាមេរិក សម្រាប់គម្រោង ដែលអនុវត្តដោយអង្គការ Save the Children Japan (SCJ)។ នៅក្នុងឆ្នាំទី២ នៃគម្រោងនេះ ដោយបន្តសកម្មភាព ពីឆ្នាំទី១ មកអង្គការ មានគោលបំណងលុបបំបាត់ អំពើហិង្សា លើកុមារ ដូចជាការដាក់ទណ្ឌកម្មលើរាងកាយ ការធ្វើបាប និងការប្រើប្រាស់ភាសា រំលោភបំពាន នៅក្នុងសាលារៀនរដ្ឋចំនួន៤៣ នៅក្នុងខេត្តកំពង់ចាម»។   លោកបន្ដថា ដើម្បីរក្សាបានមុខងារប្រកប ដោយប្រសិទ្ធភាព នៃប្រព័ន្ធការពារកុមាររួមទាំងយន្តការ សម្រាប់ការរាយកា...
សម្តេចតេជោ ៖ កំហុសនយោបាយ ពីអតីតកាល ធ្វើឱ្យកម្ពុជាជួបវិនាសកម្ម ហើយធនធានមនុស្សត្រូវបានបាត់បង់

សម្តេចតេជោ ៖ កំហុសនយោបាយ ពីអតីតកាល ធ្វើឱ្យកម្ពុជាជួបវិនាសកម្ម ហើយធនធានមនុស្សត្រូវបានបាត់បង់

សង្គម និងកម្សាន្ត
    ភ្នំពេញ៖  សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កំហុសនយោបាយ ពីអតីតកាល ធ្វើឱ្យកម្ពុជាជួបវិនាសកម្ម ហើយធនធានមនុស្សត្រូវបានបាត់បង់។ ដូច្នេះគ្មានអ្វីល្អប្រសើរជាងការចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សនោះទេ។ សម្តេចតេជោ មានបែបនេះក្នុងពិធី សម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ​វត្ត​ស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ សម្តេចតេជោបន្តទៀតថា បើគ្មានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ហើយទុកឱ្យព្រះបរមរតនកោដ្ឋដឹកនាំប្រទេសកម្ពុជា នឹងទទួលលបានការអភិវឌ្ឍន៍ ចម្រើនលូតលាស់ មិនជួបវិនាសកម្មនោះឡើយ។ សម្តេចបានមានប្រសាសន៍ទៀតថា កម្ពុជានៅតែប្រកាន់យកគោលនយោបាយ ថវិកា ផ្សារភ្ជាប់នឹងគោលនយោបាយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខទៀត៕    ...
សម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

សម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ​វត្ត​ស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ដោយចំណាយថវិកាសាងសង់សរុបជិត ២លានដុល្លារសហរដ្ឋអាមេរិក។ ថវិកា​សាងសង់អគារសិក្សាថ្មីនេះ ទទួលបានការ​ឧបត្ថម្ភ​ពី​សម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហកម្ពុជា និងក្រុមគ្រួសារ ព្រម​ទាំង​​សប្បុរសជននានា។ អគារសម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី មានបន្ទប់សិក្សា ការិយាល័យ បណ្ណាល័យតេជោ​សន្តិភាព សាល​សវការកាត់ក្តីសម្រាប់និស្សិតផ្នែកច្បាប់ និងសាលប្រជុំ​ដែលមានកម្ពស់ ៩ជាន់ ស្មើនឹង ៤៥បន្ទប់។ សូមបញ្ជាក់ថា អគ...
អនាគត ជានាយករដ្ឋមន្ត្រី របស់លោក Pita Limjaroenrat នឹងពឹងផ្អែកលើគណៈកម្មាធិការរៀបចំការបោះឆ្នោត និងតុលាការធម្មនុញ្ញ

អនាគត ជានាយករដ្ឋមន្ត្រី របស់លោក Pita Limjaroenrat នឹងពឹងផ្អែកលើគណៈកម្មាធិការរៀបចំការបោះឆ្នោត និងតុលាការធម្មនុញ្ញ

សង្គម និងកម្សាន្ត
ថៃ ៖ ឧបនាយករដ្ឋមន្រ្ដីម្នាក់របស់ថៃ បាននិយាយថា អនាគតនយោបាយ ជានាយករដ្ឋមន្ត្រី របស់លោក Pita Limjaroenrat នឹងពឹងផ្អែកលើគណៈកម្មាធិការរៀបចំការបោះឆ្នោត និងតុលាការធម្មនុញ្ញ ក្រោមការចោទប្រកាន់ថា លោកកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ។   នេះយោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោក Wissanu Krea-ngam បាននិយាយថា វានៅតែមិនច្បាស់ថាតើ EC ឬតុលាការនឹងធ្វើការសម្រេចចិត្តរបស់ពួកគេ មុនពេលសភាកោះប្រជុំដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់។ លោក Wissanu គឺជាអ្នកជំនាញផ្នែកច្បាប់របស់រដ្ឋាភិបាលដែលជិតផុតអាណត្តិ។   លោក Pita គឺជាបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់របស់គណបក្ស Move Forward ដែលបានឈ្នះចំនួនច្រើនជាងគេ ឬ ១៥១អាសនៈ ក្នុងចំណោម ៥០០ អាសនៈ។ តាមទម្លាប់ លោក Pita អាចបង្កើតរដ្ឋាភិបាលចម្រុះដោយស្របច្បាប់ និងប្រកួតប្រជ...
ក្រសួងធនធានទឹក ៖ កម្ពុជា នឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី កម្រិតពីមធ្យមទៅបង្គួរ

ក្រសួងធនធានទឹក ៖ កម្ពុជា នឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី កម្រិតពីមធ្យមទៅបង្គួរ

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម​​ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាស ចាប់ពី ថ្ងៃទី៣១​ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ។ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់ មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ៕
លោកផាន អូន អគ្គនាយកដ្ឋាន«ក.ប.ប.» ប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែឧសភា ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត

លោកផាន អូន អគ្គនាយកដ្ឋាន«ក.ប.ប.» ប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែឧសភា ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖  អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែឧសភា ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត ។ ក្រោមអធិបតីភាពលោកផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានការចូលរួមពី លោក អគ្គនាយករង ប្រធាននាយកដ្ឋាន លោក អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត។ របៀបវារៈនៅក្នុងកិច្ចប្រជុំនេះ មាន៦ចំណុចដូចខាងក្រោម៖ ១. វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋាន - ការកសាងសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផល (Product Liability) - ការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ស្ដីពីអនាម័យនៃម្ហូបអាហារសម្រាប់មនុស្ស - ការរៀបចំសេចក្ដីព្រាងប្រកាសនានា ក្រោមច្បាប់ស្...
កិច្ចព្រមព្រៀងសម្ងាត់៖ បញ្ចូលលក្ខខណ្ឌសម្រាប់ ការវិលត្រឡប់របស់លោកថាក់ស៊ីន ពីទីក្រុងឌូបៃ

កិច្ចព្រមព្រៀងសម្ងាត់៖ បញ្ចូលលក្ខខណ្ឌសម្រាប់ ការវិលត្រឡប់របស់លោកថាក់ស៊ីន ពីទីក្រុងឌូបៃ

សង្គម និងកម្សាន្ត
  ថៃ ៖ អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ ដោយអ្នកបញ្ចេញព័ត៌មាន គឺលោក ជូវីត កាមុលវីសិត (Chuvit Kamolvisit) អំពី “កិច្ចព្រមព្រៀងសម្ងាត់” សម្រាប់គណបក្សភឿថៃ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយបណ្តា អតីតគណបក្សនៅក្នុងប្លុករដ្ឋាភិបាល ។   សារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកថាក់ស៊ីន បានបដិសេធយ៉ាង ដាច់អហង្ការនៅលើ Twitter កាលពីថ្ងៃអាទិត្យ ចំពោះការចូលរួម របស់គណបក្សភឿថៃ ជាមួយសម្ព័ន្ធថ្មី បន្ទាប់ពីលោក មីជូវីត បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមកាលពីដើមថ្ងៃនោះ។   លោក ជូវីត បាននិយាយថា “កិច្ចព្រមព្រៀងសម្ងាត់” ត្រូវបានសម្រេចឡើងដោយគណបក្សភឿថៃ , គណបក្ស ប៊ុមចៃថៃ , គណបក្ស ប៉ាឡាំង ប្រាឆារ៉ាត់, គណបក្សប្រជាធិបតេយ្យ និង គណបក្ស ឆាតថៃប៉ាតាណា ក្នុងកិច្ចពិភាក្ស...
ប្រធានាធិបតីតួកគីឈ្នះការបោះឆ្នោតកាលពីថ្ងៃអាទិត្យ លោកនឹងត្រូវបន្ដកាន់តំណែង រយៈពេល៥ឆ្នាំទៀត

ប្រធានាធិបតីតួកគីឈ្នះការបោះឆ្នោតកាលពីថ្ងៃអាទិត្យ លោកនឹងត្រូវបន្ដកាន់តំណែង រយៈពេល៥ឆ្នាំទៀត

សង្គម និងកម្សាន្ត
  តួកគី៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចុះផ្សាយ ថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ត្រូវបានប្រកាសថា ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអាទិត្យ លោកនឹងត្រូវបន្ដកាន់តំណែង រយៈពេល ៥ឆ្នាំទៀត ។   យោងតាមលទ្ធផលបោះឆ្នោតបឋម លោក Erdogan ទទួលបានសំឡេងគាំទ្រ ៥២,១៤ ភាគរយនៅក្នុងការបោះឆ្នោត ប្រធានាធិបតីតួកគី នេះបើយោងតាមលោក Ahmet Yener បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងរដ្ឋធានីអង់ការ៉ា កាលពីល្ងាចថ្ងៃអាទិត្យ។   លោក Yener បានលើកឡើងថា គូប្រជែងរបស់លោកគឺ លោក Kemal Kilicdaroglu អាយុ ៧៤ឆ្នាំ ទទួលបាន ៤៧,៨៦ ភាគរយ នៃសន្លឹកឆ្នោត។ លោកបានបន្ដថា ប្រអប់សន្លឹកឆ្នោតចំនួន ១៩៦,៧៤៤ ឬ ៩៩,៤៣ ភាគរយនៃចំនួនសរុបត្រូវបានបើក។ លោក Erdogan បាន​ប្រាប់​អ្នក​គាំទ្រ​ដ៏​ត្រេកអរ​របស់​លោក​ ពី​លើ​រថយន្តក្រុង​ក្នុង​ស្រុក​កំណើត​របស់​លោក ​ក្នុង​ទីក្រុងអ៊ីស្ដង់ប៊ុលថា “​យើង​បាន​បញ្ចប់​ការ​បោះឆ្នោត​ ប្រធ...
សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍បាន​រៀបចំពិធីប្រកាសសម្ភោធនិង​សូត្រមន្តឡេីងទីស្នាក់ការកណ្តាលជាផ្លូវការ​​

សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍បាន​រៀបចំពិធីប្រកាសសម្ភោធនិង​សូត្រមន្តឡេីងទីស្នាក់ការកណ្តាលជាផ្លូវការ​​

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក​ហុង​ ឆេងឈុន​ ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ និងក្រុមប្រឹក្សាភិបាលព្រមទាំងសមាជិកសមាជិកាបានបេីកកិច្ចប្រជុំស្តីពីដំណេីរការបស់សមាគម និង ពិធីប្រកាសសម្ភោធ សូត្រមន្តឡេីងទីស្នាក់ការកណ្តាលរបស់សមាគមព្រមទាំង កាលពី​​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ​។ បន្ទាប់ពីរៀបចំកិច្ចប្រជុំនិងថ្នាក់ដឹកនាំ រួចមក​​ សមាគម​បានរៀបចំពិសារអាហារសាមគ្គី មានការពិសារអាហារសាមគ្គីគ្រួសារCYEAD (ស.ស.យ.ក.ស.អ)ដែលមានការអញើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ លោក  វុី សំណាង  ផងដែរ។​ លោក ហុង ឆេងឈុន សហស្ថាបនិក និងជាប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ បានថ្លែងថា សមាគម​យើងថ្ងៃនេះ បាន​ទទួល​ស្គាល់ជាផ្លូវការពី​ក្រសួងមហាផ្ទៃ​ហើយ​​ ការជួបជុំថ្ងៃនេះគឺ​​ ដើម្បី ប្រកាសម្តងទៀត ​ដល់​ថ្នាក់ដឹកនាំ ក្រុម​ប្រឹក្សាភិបាល និងសមាជិក​យើង​​ទាំងអស់​​ នូវសេចក្តីសម្រេចរបស់...