ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៣ នៅខេត្តស្វាយរៀង និងខេត្តព្រះសីហនុ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៣ នៅខេត្តស្វាយរៀង និងខេត្តព្រះសីហនុ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៣ នៅក្នុងខេត្តស្វាយរៀងពី និងខេត្តព្រះសីហនុមួយ ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “LE HOO (CAMBODIA) FURNITURE COMPANY LIMITED.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ១៣,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៩២ កន្លែង។ ២- “XINKAIDA LIGHTING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង ឧបករណ៍អគ្គិសនី អំពូលលម្អ គ្រឿងឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំអំពូលលម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្...
ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គយាងនិវត្តមកដល់មាតុភូមិកម្ពុជាវិញហើយ

ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គយាងនិវត្តមកដល់មាតុភូមិកម្ពុជាវិញហើយ

សង្គម និងកម្សាន្ត
ភ្នំពេញ៖  ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងនិវត្តមកដល់មាតុភូមិកម្ពុជាវិញដោយព្រះរាជសុវត្ថិភាព នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីព្រះអង្គបានយាង​បំពេញ​ព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌារួចមក។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តមកដល់់របស់ព្រះអង្គ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងមន្ត្រីជនខ្ពស់ក្នុងរដ្ឋាភិបាលជាច្រើនរូប ៕...
រដ្ឋមន្ត្រីក្រសួងធនធានទឹក បានចាត់ឲ្យក្រុមការងារចុះពិនិត្យការដ្ឋានជួសជុលឡើងវិញច្រាំងស្ទឹងមង្គលបុរី

រដ្ឋមន្ត្រីក្រសួងធនធានទឹក បានចាត់ឲ្យក្រុមការងារចុះពិនិត្យការដ្ឋានជួសជុលឡើងវិញច្រាំងស្ទឹងមង្គលបុរី

សង្គម និងកម្សាន្ត
បាត់ដំបង៖ លោក ចាន់​ យុត្ថា​ រដ្ឋលេខាធិការ ក្រសួងធនធានទឹក​ និងឧតុនិយម​ និងក្រុមការ​ងារគម្រោង WAT4CAM នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានចុះពិនិត្យការដ្ឋានជួសជុលច្រាំងស្ទឹងមង្គលបុរី ត្រង់ចំណុចផ្នែកខាងក្រោមសំណង់កាត់ស្ទឹង តាហែន ស្ថិតនៅក្នុងឃុំតាហែន ស្រុកបរវេល ខេត្តបាត់ដំបង។ សូមបញ្ជាក់ថា ច្រាំងស្ទឹងមង្គលបុរី បានទទួលរងនូវការខូចខាតដោយសារទឹកជំនន់កាលពីឆ្នាំ២០២០ កន្លងទៅ ។ ដើម្បីជៀសវាងការ​ប៉ះពាល់ដល់តួសំណង់មេ ។ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារសហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការជួសជុលឡើងវិញជាបន្ទាន់។ នៅក្នុងកំឡុងពេលចាប់ផ្ដើមសាងសង់បាតគ្រឹះសំណង់ លំហូរទឹកស្ទឹងមង្គលបុរីត្រូវបានកាត់ផ្ដាច់ ប៉ុន្តែដើម្បីជៀសវាងនូវការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅផ្នែកខា...
សម្ដេចតេជោ៖ សាងសង់ស្ពានច្រើនឆ្លងកាត់ទន្លេ ធ្វើឱ្យផ្ដាច់មុខរបរអ្នករត់ទូកដ និងសាឡាងនៅរាជធានីភ្នំពេញ

សម្ដេចតេជោ៖ សាងសង់ស្ពានច្រើនឆ្លងកាត់ទន្លេ ធ្វើឱ្យផ្ដាច់មុខរបរអ្នករត់ទូកដ និងសាឡាងនៅរាជធានីភ្នំពេញ

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើអ្នកបន្តវេនក្រោយៗ កុំភ្លេចប្រើប្រាស់ ឬវិភាគថវិកាទៅលើហេដ្ឋារចនាសម្ព័ន្ធពន្លឿនសេដ្ឋកិច្ច ក្នុងពេលដឹកនាំប្រទេស ឬស្ថាប័ន ឬហៅថា «បែងចែកថវិកានៅកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌» ដោយគួរតែរៀបចំមិនត្រូវប្រើប្រាស់ថវិកាខ្ចះខ្ជាយឡើយ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ។ សម្ដេចនាយករដ្ឋមន្ត្រី​ ក៏បាន សូមការអធ្យាស្រ័យដល់អ្នករត់ទូកដ និងសាឡង់ទាំងឡាយដែលរាជរដ្ឋាភិបាលបានសាងសង់ស្ពានជាច្រើនឆ្លងកាត់ទន្លេ ដែលធ្វើឱ្យផ្ដាច់មុខរបរអ្នករត់ទូកដ និងសាឡាងនៅរាជធានីភ្នំពេញ ខណៈគម្រោងសាងសង់ស្ពានមួយចំនួនទៀតដូចជា ស្ពានតភ្ជាប់ពីរាជធានីភ្នំពេញទៅអរិយ្យក្សត្រ និងស្ពានតភ្ជាប់នៅតំបន់ច្បារអំពៅជាដើម ដែលនឹងត្រូវសាងសង់នៅពេលខាងមុខ ៕   ...
សម្តេចតេជោ៖ កោតសរសើរចំពោះ រាជធានីភ្នំពេញមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ

សម្តេចតេជោ៖ កោតសរសើរចំពោះ រាជធានីភ្នំពេញមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ មានប្រសាសន៍  ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ​​ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះកិច្ចខិតសំប្រឹងប្រែង និងវិធីសាស្ត្រយកស្លឹកត្នោតខ្ចប់ស្ករត្នោត ឬយករាជធានីភ្នំពេញចិញ្ចឹមរាជធានីភ្នំពេញ ដែលធ្វើឱ្យរាជធានីភ្នំពេញមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ សម្ដេចតេជោមានប្រសាសន៍ទៀតថា រាជធានីភ្នំពេញកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវមួយលើការអភិវឌ្ឍក្រោមគោលនយោបាយ និងយុទ្ធសាស្រ្ដ «ស្លឹកត្នោតខ្ចប់ស្ករត្នោត» ដោយយកធនធានផ្ទាល់នៅទីនេះដើម្បីអភិវឌ្ឍន៍ឡើងវិញ និងកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។  ...
លោក ប្រាយុទ្ធ ចាន់អូចា ណែនាំគ្រប់ក្រសួងទាំងអស់ ឱ្យចងក្រងរបាយការណ៍សម្រាប់រដ្ឋាភិបាលថ្មី

លោក ប្រាយុទ្ធ ចាន់អូចា ណែនាំគ្រប់ក្រសួងទាំងអស់ ឱ្យចងក្រងរបាយការណ៍សម្រាប់រដ្ឋាភិបាលថ្មី

សង្គម និងកម្សាន្ត
  ថៃ៖ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ដ្រីជិតផុតអាណត្តិរបស់ប្រទេសថៃ  បាននិយាយកាលពីថ្ងៃអង្គារថា លោកបានណែនាំគ្រប់ក្រសួងទាំងអស់ ឱ្យចងក្រងរបាយការណ៍សម្រាប់រដ្ឋាភិបាលបន្ទាប់ អំពីការងារដែលបានធ្វើដោយរដ្ឋបាលរបស់លោក ដើម្បីធានាឱ្យមានការផ្លាស់ប្តូរអំណាចដោយរលូន។ សារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងដោយ​ផ្អែកតាមការលើកឡើងរបស់លោក ប្រាយុទ្ធ ចាន់អូចាថា លោក​មិន​មាន​អារម្មណ៍​ថា ​លោក​ត្រូវ​បាន​លងបន្លាចដោយនាយក​រដ្ឋមន្ត្រី​ស្រមោលឡើយ។ លោក ចាន់អូចា បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ នៅពេលអ្នកសារព័ត៌មានចូលទៅជិតគាត់ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ សម្រាប់ការអត្ថាធិប្បាយលើការយល់ឃើញដែលថា ឥឡូវនេះមាននាយករដ្ឋមន្ត្រីពីរកំពុងដំណើរការ។ វាត្រូវបានពិភាក្សានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែល Pita Limjaroenrat មេដឹកនាំ និងជាបេក្ខជននាយករដ្ឋមន្ត្រី នៃគណបក្ស Move Forward និយាយ...

អ្នកឧកញ៉ាគិត ម៉េង៖ ការខិតខំប្រឹងប្រែង ដើម្បីភាពរីកចម្រើន នឹងធ្វើឱ្យជីវិតកាន់តែប្រសើរទ្បើង

សង្គម និងកម្សាន្ត
អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្ម​​ កម្ពុជា បានសរសេរនៅហ្វេស ប៊ុកផ្ទាល់ខ្លួនបានរៀបរាប់ថា ៖ «ខ្ញុំបានខិតខំប្រឹងប្រែងធ្វើការខ្លាំងណាស់ ហើយខ្ញុំដឹងគុណចំពោះអ្វីដែលខ្ញុំបានធ្វើទ្បើង ប៉ុន្តែខ្ញុំនៅតែចង់ធ្វើឱ្យបានច្រើនថែមទៀត។ តើខ្ញុំត្រូវបានចាត់ទុកថាមនុស្សលោភលន់ទេ?» ការដឹងគុណចំពោះអ្វីដែលអ្នកមាននៅពេលនេះ មិនមែនមានន័យថាអ្នកគួរឈប់ព្យាយាមប្រឹងប្រែង ដើម្បីឱ្យខ្លួនអ្នកកាន់តែប្រសើរថែមទៀតនាពេលអនាគតនោះទេ។ តាមពិតទៅ វាមានន័យថា អ្នកទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់អ្នក ដូច្នេះហើយ អ្នកគួរបន្តខិតខំធ្វើឱ្យកាន់តែប្រសើរថែមទៀត។ សេចក្តីលោភលន់មានន័យថា សេចក្តីចង់បានលើសលប់ពោរពេញដោយភាពអាត្មានិយម។ ពាក្យ "ចង់បានកាន់តែច្រើន" យើងស្តាប់ទៅដូចជាសេចក្តីលោភលន់។ ទោះយ៉ាងណាក៏ដោយ ខ្ញុំជឿជាក់ក្នុងបរិបទនេះ អ្នកមិនត្រូវបានចាត់ទុកថាជាមនុស្សលោភលន់ទេ ដោយគ្រាន់តែចង់បានអ្វីៗបន្ថែមទៀតក្នុងជីវិត ចង់បន្តធ្វើឱ្យជីវិតមានគុណភា...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ​ស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ សូមរំលឹកថា ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ដែលមានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសងខាង, កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹង កម្រាលស្ពាន៣៤ម៉ែត្រ។ សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន៤, គន្លងខ្សែយានយន្ត ទទឹង៣.៧៥ម៉ែត្រ, គន្លងធ្វើចរាចរ២ខ្សែទៅ និង២ខ្សែ មក, កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ, កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅរដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរ...
ព្រះបរមនាថ នរោត្តម សីហមុនី ស្តេចយាងចូលរួមព្រះរាជពិធីទទួល​បដិសណ្ឋារកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌា

ព្រះបរមនាថ នរោត្តម សីហមុនី ស្តេចយាងចូលរួមព្រះរាជពិធីទទួល​បដិសណ្ឋារកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌា

សង្គម និងកម្សាន្ត
  ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងចូលរួមព្រះរាជពិធីទទួល​បដិសណ្ឋារកិច្ចផ្លូវការ ដែលរៀបចំដោយ លោកជំទាវ ដ្រៅផាឌី មូរមូ (Droupadi Murmu) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា និងលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឥណ្ឌា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងញូវដែលី ក្នុងឱកាសដែលព្រះអង្គទ្រង់គង់ប្រថាប់​បំពេញ​ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។...