ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

សាលាអន្តរជាតិ ចុងអ៊ីង បំភ្លឺនឹងការបង្ហោះសារ របស់លោកស្រី លឹមហួរ(Hour Ly) និងស្វាមី  ជាអាណាព្យាបាលសិស្ស

សាលាអន្តរជាតិ ចុងអ៊ីង បំភ្លឺនឹងការបង្ហោះសារ របស់លោកស្រី លឹមហួរ(Hour Ly) និងស្វាមី  ជាអាណាព្យាបាលសិស្ស

សង្គម និងកម្សាន្ត
  សេចក្តីបកស្រាយបំភ្លឺ របស់សាលាអន្តរជាតិ ចុងអ៊ីង ពាក់ព័ន្ធនឹងការបង្ហោះសារ របស់លោកស្រី លឹមហួរ(Hour Ly) និងស្វាមី  ជាអាណាព្យាបាលសិស្ស ។ សារ របស់លោកស្រី លឹមហួរ(Hour Ly) បានសរសេរថា ខាងសាលាធ្វេីបាបកូនខ្ញុំហេីយឲ្យមេធាវីគម្រាមប្តឹងខ្ញុំទៀត! អយុត្តិធម៌ ពេកហេីយ! ខ្ញុំនិងតស៊ូដល់ទីបំផុត! កេីតហេតុដំបូងខាងសាលា បានប្រកែក និងធានាអះអាងថាមិនមានការធ្វេីបាបទេ ដោយសារតែកូនខ្ញុំឈឺដេីមទ្រូងពេក ហេីយចេះតែភ័យខ្លាច ហេីយប្រាប់ថាគ្រូឲ្យនៅបន្ទប់ទឹកម្នាក់ឯង ទេីបខ្ញុំទាមទាឆែកកាំម៉េរ៉ា សាលាយល់ព្រមឲ្យឆែកឃេីញគ្រូទះកំភ្លៀងកូនខ្ញុំ ឃេីញហេីយស្លុតចិត្តណាស់និយាយលែងចេញ។ ដោយសារតែកូនខ្ញុំនៅមានស្លាកស្នាមក្រចកនៅដេីមទ្រូង ខ្ញុំមិនអស់ចិត្តទាមទារឆែករកមូលហេតុបន្ថែមទៀត ខាងសាលា ក៏ស្នេីរសុំជួបពិភាក្សាគ្នា ទាំងនាយក និងថ្នាក់ដឹកនាំសាលាសុទ្ធតែទទួលស្គាល់កំហុស លេីកដៃសំពះសុំទោស ។ សូមអានសេចក្តីស្រាយបំភ្លឺ របស់សាលាអន្តរជាតិ ចុង...
រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើឲ្យអភិបាលខេត្តស្ទឹងត្រែងជួយរកដៃគូរឯកជនមកវិនិយោគលើវិស័យកសិកម្មឲ្យខ្លាំងក្លា និងមានសក្តានុពល

រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើឲ្យអភិបាលខេត្តស្ទឹងត្រែងជួយរកដៃគូរឯកជនមកវិនិយោគលើវិស័យកសិកម្មឲ្យខ្លាំងក្លា និងមានសក្តានុពល

សង្គម និងកម្សាន្ត
ស្ទឹងត្រែង៖ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចុះពិនិត្យមើលមជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតពូជវារីសត្វមេគង្គលើ នៅភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែងនៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ។ លោករដ្ឋមន្ត្រី បានកោតសរសើរឆ្មាំទន្លេចំពោះកិច្ចខិតខំការពារសត្វផ្សោត ដែលជារតនសម្បត្តិជាតិ និងបានស្នើឱ្យបន្តយកចិត្តទុកដាក់លើការការពារ និងអភិរក្សផ្សោតឱ្យមានប្រសិទ្ធភាព ធ្វើយ៉ាងណាមិនឱ្យមានផ្សោតងាប់បន្តទៀត។ ទាក់ទងនឹងការងារនេះ គឺទាមទារឱ្យមានការសហការណ៏ចូលរួមក្នុងការកំណត់អត្តសញ្ញាណជនប្រព្រឹត្តខុស និងការផ្តល់ឧបករណ៍ល្អៗ ដូចជាទូកម៉ាស៊ីន អាវពោង ស៊ឺម៉ែល និងឧបករណ៍ទាក់ទង ដើម្បីអន្តរាគមន៍បង្ក្រាបបទល្មើសឱ្យបាន និងមានលទ្ធផលល្អ ទាំងការឆក់ និងប្រើមង ត្រូវលុបបំបាត់។ លោករដ្ឋមន្ត្រី ឌិត ទីណា បានស្នើអភិបាលខេត្តពិចារណាស្វែងរកដៃគូឯកជនមកធ្វើការវិនិយោគ ដោយសហការជាមួយថ្ន...
លោក ប្រាយុទ្ធ ចាន់អូចា ធានាអំពីការផ្លាស់ប្តូរអំណាច ដោយរលូនទៅរដ្ឋាភិបាលថ្មី

លោក ប្រាយុទ្ធ ចាន់អូចា ធានាអំពីការផ្លាស់ប្តូរអំណាច ដោយរលូនទៅរដ្ឋាភិបាលថ្មី

សង្គម និងកម្សាន្ត
  ថៃ ៖ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីជិតផុតអាណត្តិ កាលពីថ្ងៃអង្គារ បានធានា អំពីការផ្លាស់ប្តូរអំណាច ដោយរលូនពីរដ្ឋាភិបាល ចាំផ្ទះទៅរដ្ឋាភិបាលថ្មី ដើម្បីរក្សាពង្រឹងសេដ្ឋកិច្ច ក្នុងអំឡុងពេលដំណើរការ ។   តាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ប្រាយុទ្ធ បាននិយាយថា “ដោយសារប្រទេសត្រូវដើរទៅមុខ យើងត្រូវតែបន្តធ្វើការដើម្បីថែរក្សាប្រជាជន ដែលនៅរង់ចាំរដ្ឋាភិបាលថ្មីមកដល់។   លោកនាយករដ្ឋមន្ត្រីរូបនោះបានជំរុញឱ្យភាគីទាំងអស់ ជៀសវាង ការបំភិតបំភ័យ ដោយបង្កើតសេណារីយ៉ូ ដ៏គួរឱ្យភ័យខ្លាចអំពីស្ថានការណ៍ នយោបាយដែលអាចធ្វើឲ្យសាធារណជន មានការខកចិត្ត ។ លោកបាននិយាយថា “សូមកុំបង្កើតបញ្ហាបន្ថែមទៀត។ ខ្ញុំខ្លួនឯងជាធម្មតាមិនមានបញ្ហាជាមួយភាគីណាមួយទេ ហើយខ្ញុំគោរពដំណើរការប្រជាធិបតេយ្យ ដែលកំពុងបន្ត” ។ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា ប្រទេសថៃ...
រដ្ឋមន្រ្តីក្រសួងកសិកម្ម ចូលរួមដុតបំផ្លាញ់ឧបករណ៍នេសាទខុសច្បាប់​នៅស្រុកចិត្របុរី ខេត្តក្រចេះ

រដ្ឋមន្រ្តីក្រសួងកសិកម្ម ចូលរួមដុតបំផ្លាញ់ឧបករណ៍នេសាទខុសច្បាប់​នៅស្រុកចិត្របុរី ខេត្តក្រចេះ

សង្គម និងកម្សាន្ត
  ក្រចេះ៖ លោក ឌិត ឌីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមដុតបំផ្លាញ់ឧបករណ៍នេសាទខុសច្បាប់រួមមាន អាំងវែកទ័រឆក់ត្រជាក់ចំនួន ១៨គ្រឿង,អាំងវែកទ័រឆក់ក្ដៅចំនួន១៩គ្រឿង, មងក្រឡាធំ២៥ត្បូង ប្រវែង ១,២៥០ម៉ែត្រ លបប្រើស១០០ ចំនួន១៥ខ្សែប្រវែង២៥០ម៉ែត្រ, ដងឆក់ភ្ជាប់ខ្សែភ្លើងចំនួន១៥គូរ។ ពិធីនេះធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការងារអភិរក្យសត្វផ្សោតទន្លេមេគង្គ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ នៅស្នាក់ការអភិរក្សសត្វផ្សោត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ លោក ឌិត ឌីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្ដល់នូវថវិកា និងឧបករណ៍សម្ភារសម្រាប់បម្រើឱ្យការងារចុះល្បាតនៅលើផ្ទៃទន្លេ ក្នុងតំបន់អភិរក្សសត្វផ្សោត ខេត្តក្រចេះ។​មានទូកស្មាច់ចំនួន៦គ្រឿង, ម៉ាស៊ីនម៉ាកហ៉ីណូតា ២៥សេស ចំនួន៦គ្រឿង, កែវឆ្លុះ២៤គ្រឿង, អាវពោងចំនួន៤៤អាវ, អាគុយម៉ាក JK កម្លាំង៤០អាំពែ ចំនួន៦គ្រឿង,...
សម្តេចតេជោ អំពាវនាវដល់គណៈសង្ឃ កុំប្រើប្រាស់ Facebook ដើម្បីរិះគន់គ្នា និងដោះស្រាយបញ្ហា

សម្តេចតេជោ អំពាវនាវដល់គណៈសង្ឃ កុំប្រើប្រាស់ Facebook ដើម្បីរិះគន់គ្នា និងដោះស្រាយបញ្ហា

សង្គម និងកម្សាន្ត
  ភ្នំពេញ៖  សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់គណៈសង្ឃឲ្យមានការស្រុះស្រួលគ្នា និងដោះស្រាយគ្នាដោយឈរលើគោលការណ៍សុខដុមនីយកម្មសាសនា កុំប្រើប្រាស់បណ្តាញសង្គម Facebook ដើម្បីរិះគន់គ្នា និងដោះស្រាយបញ្ហានោះ។ សម្តេចតេជោ បានឲ្យដឹងបែបនេះ ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ។ សម្ដេចតេជោ​ បានស្នើឱ្យមានការសម្របសម្រួលគ្នា ឬលុបសេចក្ដីថ្លែងការណ៍ចោលវិញ ក្នុង ករណីរឿងហួសចិត្តមួយកាលពីយប់ម៉ិញនេះ ដែលមានគណៈសង្ឃនាយកមួយអង្គរ បានចេញសេចក្ដីថ្លែងការណ៍រិះគន់សម្ដេចសង្ឃ សៅរ៍ ចាន់ថុល្ល ព្រះចៅអធិការវត្តលង្ការ ខណៈព្រះអង្គសុទ្ធតែជាថ្នាក់ដឹកនាំសង្ឃ​ ៕    ...
សម្តេចតេជោ ឱ្យក្រសួងប្រៃសនីយ៍ពិនិត្យសេវាអ៊ិនធើណែតនៅតាមក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណែត

សម្តេចតេជោ ឱ្យក្រសួងប្រៃសនីយ៍ពិនិត្យសេវាអ៊ិនធើណែតនៅតាមក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណែត

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឲ្យក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ចុះត្រួតពិនិត្យក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណែត ដែលមានឈ្មោះថា «ហូមអ៊ិនធើណែត» និងតាមបុរីនានា ខណៈសេវាអ៊ិនធើណែតមានការលំបាកក្នុងការប្រើប្រាស់ ហើយក៏បានអំពាវនាវគ្រប់បុរីទាំងអស់ត្រូវធ្វើតាមការណែនាំរបស់ក្រសួងផងដែរ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៏បែបនេះក្នុងឱកាសអញ្ជើញសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងប្រគល់សញ្ញាបត្រ​ជូនដល់និស្សិតជិត ៨៨៨នាក់ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ បានបញ្ជាក់ថា សេវាអ៊ិនធើណែត នៅតាមបុរីនានា ពិបាកក្នុងការប្រើប្រាស់ ដូច្នេះសុំក្រសួងប្រៃសនីយ៍ និង​ទូរគមនាគមន៍​ត្រូវចុះត្រួតពិនិត្យជាបន្ទាន់ ខណៈសម័យទំនើបឌីជីថលហើយ តែបែជាសេវាកម្មអ៊ិនធើណែត​មានការយឺតយ៉ាវ និង​រអាក់រអួល​ទៅវិញនោះ។ សម្តេចតេជោ បានអំពាវនាវឲ្យក្រុមហ៊ុនទូរ...
​ សម្តេចតេជោថា ៖ បើអត់សន្តិភាព ចាំរត់គេចពីគ្រាប់ផ្លោងទៅហើយក៏អត់មានពេលហ្នឹងទេ

​ សម្តេចតេជោថា ៖ បើអត់សន្តិភាព ចាំរត់គេចពីគ្រាប់ផ្លោងទៅហើយក៏អត់មានពេលហ្នឹងទេ

សង្គម និងកម្សាន្ត
    ភ្នំពេញ៖ បន្ទាប់ពីស៊ីហ្គែមបានបញ្ចាប់ឥឡូវប៉ារ៉ាហ្គែមបានមកដល់ ដែលស្ថិតក្រោមណាក្យស្លោកកីឡាស្ថិតក្នុងសន្តិភាព ។ បើអត់សន្តិភាពចាំរត់គេចពីគ្រាប់ផ្លោងទៅបានហើយអត់មានពេលហ្នឹងទេ។ សម្តេចបញ្ជាក់ថា កុំថាហ៊ុន សែន កាចខ្ញុំកាចច្បាស់ហើយ បុន្តែមិនមែនសម្រាប់ម៉ារស់ទេ ខ្ញុំធ្វើដើម្បីសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា មានប្រសាសន៏បែបនេះក្នុងពិធីអញ្ជើញសម្ពោធទីតាំងថ្មី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រម​ទាំងចែកសញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ​នេះ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ សម្តេចបានបន្ថែមថា មិនមែនអ្នកឯងបួនដប់នាក់១០០នាក់មកបំផ្លាញសុខសន្តិភាពដែលមានប្រជាជនជាង១៧លាននាក់។ រឿងសន្តិភាពវាមានតម្លៃណាស់ហើយពិបាករកណាស់កុំចាំបាត់បង់សន្តិភាពហើយស្រែករកសន្តិភាព ទើបដឹងថាសន្តិភាពមានតម្លៃប៉ុណ្ណា។ ឥឡូវមានសន្តិភាពហើយនាំគ្នាថែរក្សាទៅ៕  ...
សម្ពោធសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងប្រគល់សញ្ញាបត្រដល់និស្សិតចំនួន ៨៨៨នាក់

សម្ពោធសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងប្រគល់សញ្ញាបត្រដល់និស្សិតចំនួន ៨៨៨នាក់

សង្គម និងកម្សាន្ត
ភ្នំពេញ៖  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និង ប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ។  សូមបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋតែមួយគត់ ដែល ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយបានដើរតួនាទី យ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសិល្បៈ វប្បធម៌ ដែលជាអត្តសញ្ញាណជាតិ។ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈត្រូវបិទទ្វារទាំងស្រុង តែក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សាលាបានបើកទ្វារជាផ្លូវការក្នុងកម្រិតមធ្យមសិក្សា និងមានឈ្មោះថា «សាលាវិចិត្រ សិល្បៈ» ដែលមានបង...
បណ្តុះបណ្តាលជនបង្គោលយេនឌ័រ ដើម្បីបំប៉នសមត្ថភាពការអនុវត្តផែនការសកម្មភាពជួយដល់ស្ត្រី

បណ្តុះបណ្តាលជនបង្គោលយេនឌ័រ ដើម្បីបំប៉នសមត្ថភាពការអនុវត្តផែនការសកម្មភាពជួយដល់ស្ត្រី

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលយេនឌ័រក្រោមឱវាទក្រសួងការងារ ដើម្បីបំប៉នសមត្ថភាពបន្ថែមក្នុងការអនុវត្តផែនការសកម្មភាព វិធានការណ៍ គោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងការលើកកម្ពស់សមភាពយេនឌ័រ លើកកម្ពស់តម្លៃស្ត្រីឱ្យកាន់តែប្រសើរថែមទៀត។  លោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែឧសភា ឆ្នាំ២០២៣ មានសិក្ខាកាមចូលរួមប្រមាណជិត៣០០នាក់។ លោកស្រី ច័ន្ទសូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកឡើងថា ប្រទេសកម្ពុជាមានស្ត្រីដល់ទៅ៥១ភាគរយនៃប្រជាជនសរុប ប៉ុន្តែការផ្ដល់ឱកាស ការអប់រំដល់ស្ត្រីនៅមានកម្រិត ទើបរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិលើកម្ពស់សីលធម៌សង្គមតម្លៃស្រ្តីនិងគ្រួសារខ្មែរ គោលនយោបាយជាតិ វិធានការណ៍នានាក្នុងការលើកកម្ពស់ស...
ប្រធានាបតីវៀតណាម សុំឲ្យរុស្ស៊ីបង្កើតលក្ខណៈអំណោយផលសម្រាប់សហគមន៏វៀតណាមនៅប្រទេសរុស្ស៊ី

ប្រធានាបតីវៀតណាម សុំឲ្យរុស្ស៊ីបង្កើតលក្ខណៈអំណោយផលសម្រាប់សហគមន៏វៀតណាមនៅប្រទេសរុស្ស៊ី

សង្គម និងកម្សាន្ត
បរទេស ៖ ប្រធានាធិបតីវៀតណាម លោក វូ វ៉ាន់ថួង បានស្វាគមន៍ ដំណើរទស្សនកិច្ចនៅវៀតណាម របស់ប្រធានគណបក្ស រួបរួមរុស្ស៊ី (URP) និងជាអនុប្រធានក្រុមប្រឹក្សា សន្តិសុខរុស្ស៊ី លោក ឌីមេឌ្រី មេវេដដេវ (Dmitry Medvedev ) ដោយចាត់ទុកថា ជាឱកាសពិភាក្សា អំពីទិសដៅទំនាក់ទំនង វៀតណាម-រុស្ស៊ី រួមទាំងកិច្ចសហប្រតិបត្តិការ រវាងភាគី និងរដ្ឋទាំងពីរ ។   សារព័ត៌មានវៀតណាម Vietnam News ចេញផ្សាយ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងអំឡុងពេល ទទួលបដិសណ្ឋារកិច្ច នៅទីក្រុងហាណូយ កាលពីថ្ងៃច័ន្ទ ប្រធានាធិបតី វូ វ៉ាន់ថួង បានអះអាង ពីគោល នយោបាយការបរទេស ជាប់លាប់ របស់វៀតណាម អំពីឯករាជ្យភាព ការពឹងផ្អែកលើខ្លួនឯង ការធ្វើពិពិធកម្ម និង ពហុភាគីនៃទំនាក់ទំនង ។ វៀតណាមចងចាំជានិច្ចនូវការគាំទ្រ ដែលអតីតសហភាពសូវៀត ដែលបានផ្តល់ ជូនវៀតណាមក្នុងការកសាង និងការពារជាតិ វាយតម្លៃទំនាក់ទំនងភាពជាដៃ គូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ វៀតណាម – រុ...