សមត្ថកិច្ចបានបញ្ជូនជនសង្ស័យចំនួន២ នាក់ ក្នុងនោះម្នាក់ជាអ្នកដឹកនាំ និងថតរឿងអប់រំបែបសិ.ចស៊ីអា.សអាភា.ស បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ
ភ្នំពេញ ៖កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការនគរបាលជាតិ កាលរពីសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជូនជនសង្ស័យចំនួន២នាក់ ក្នុងនោះម្នាក់ជាអ្នកដឹកនាំ និងថតរឿងអប់រំបែបសិ.ចស៊ីអា.សអាភា.ស បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ជាការប្រគល់ជូនទៅស្ថាប័នអយ្យការ ដើម្បីធ្វើការសាកសួរជុំវិញការថត និងឡាយ ព្រមទាំងផលិតវីដេអូរឿងអប់រំបែបរោ.លរា.ល ហើយចែកចាយផ្សព្វផ្សាយតាមបណ្តាញសង្គម។
ជនសង្ស័យទាំង២នាក់ខាងលើនេះ ម្នាក់មានឈ្មោះ សេក ដារ័ត ហៅ ខេនឌី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅបុរីឡាយគង់ ផ្ទះលេខ០៣៥បេ ផ្លូវលេខ០៣ ស្ថិតក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ ឈួន សុខលីម ហៅ សុខ លីមរក្សា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅជាមួយគ្នា។
...






