គណបក្សឆ្ពោះទៅមុខ បានដាក់ពង្រាងច្បាប់មួយដើម្បីស្វែងរកការលុបចោលបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុង
ថៃ ៖ គណបក្សឆ្ពោះទៅមុខMove Forward កាលពីថ្ងៃព្រហស្បតិ៍បានដាក់ពង្រាងច្បាប់មួយដើម្បីស្វែងរកការលុបចោលបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុង (Isoc) ដែលគណបក្សនេះបានស្តីបន្ទោសចំពោះជម្លោះនៅក្នុងតំបន់ភាគតិចមូស្លីមនៅភាគខាងត្បូង ប្រទេសថៃ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក រ៉ូម៉ាដុន ប៉ាន់ជូ (Romadon Panjor) សមាជិកសភាក្នុងបញ្ជីគណបក្ស Move Forward បាននិយាយនៅក្នុងហ្វេសប៊ុករបស់លោកថា សេចក្តីព្រាងច្បាប់នេះ ស្នើឡើងដោយសមាជិកសភាប្រហែល ៣០ រូបរបស់គណបក្ស ត្រូវបានដាក់ជូនប្រធានសភាលោក វ៉ាន់ មូហាម៉េដ ណ ម៉ាថា (Wan Muhamad Noor Matha) ដើម្បីពិភាក្សាដោយសភាតំណាងរាស្រ្ត។
លោក រ៉ូម៉ាដុន បាននិយាយនៅក្នុងការបង្ហោះហ្វេសប៊ុករបស់លោកថា “ការពិនិត្យបានចាប់ផ្តើមនៅថ្ងៃនេះសម្រាប់បញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុងដែលនឹងត្រូវរំលាយ បន្ទាប់ពីសេចក្តីព្រាងលុបចោលច្បាប់ Isoc ត្រូវបានប្រ...








