លោក Pita នៅតែជាបេក្ខភាពនាយករដ្ឋមន្រ្តី ទោះបីតុលាការធម្មនុញ្ញ ព្យួរពីសមាជិកភាពសភា
ថៃ៖ ចៅក្រមទាំង៩រូបរបស់តុលាការ ធម្មនុញ្ញថៃបានសម្រេចជាឯកច្ឆ័ន្ទ ព្យួរប្រធានគណបក្ស Move Forward និងបេក្ខជននាយករដ្ឋមន្ត្រីលោក Pita Limjaroenrat ពីសមាជិកសភា បន្ទាប់ពីតុលាការបានបោះឆ្នោត ទទួលយកញត្តិពីគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ប្រឆាំងនឹងរូបលោកសម្រាប់ការ ត្រួតពិនិត្យតាមផ្លូវតុលាការ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា តុលាការធម្មនុញ្ញាថៃបានប្រកាសថា លោក Pita ត្រូវបានព្យួរតំណែងជាសមាជិកសភា ក្នុងបញ្ជីគណបក្ស រហូតដល់តុលាការចេញសាលក្រម ក្នុងករណីដែល EC បានចោទប្រកាន់ Pita ថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែងការបោះឆ្នោតកាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៣ ពីបទកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV Plc ។
ការសម្រេចចិត្តនេះ បានរារាំងលោក Pita ពីការចូលសភា ក្នុងនាមជាសមាជិកសភា ប៉ុន្តែលោកនៅតែអាចត្រូវបានគេ តែងតាំងជាបេក្ខជននាយករដ្ឋមន្ត...








