ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

ភ្ញៀវទេសចរ ចំនួន៧០៨នាក់ដែលជាប់នៅលើកោះរ៉ុង ដោយសារព្យុះត្រូវបានដឹកជញ្ជូនមកកាន់ដីគោកវិញ ដោយសុវត្ថិភាព

ភ្ញៀវទេសចរ ចំនួន៧០៨នាក់ដែលជាប់នៅលើកោះរ៉ុង ដោយសារព្យុះត្រូវបានដឹកជញ្ជូនមកកាន់ដីគោកវិញ ដោយសុវត្ថិភាព

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានអន្តាគមន៍បញ្ចេញកប៉ាល់ទេសចរណ៍ ចំនួន០៥គ្រឿង(០៦ជើង) ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរ ដែលជាប់គាំងនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយសារឥទ្ធិពលព្យុះមានភ្លៀង ខ្យល់កន្រ្តាក់ រលកសមុទ្រខ្ពស់ៗមិនអាចឱ្យទូកកាណូត ឬអូប៊័រ ធ្វើដំណើរនៅលើផ្ទៃសមុទ្របាន ។ នេះបើយោងតាម រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ប្រតិបត្តិការនេះ ចាប់ផ្តើមធ្វើឡើងនៅម៉ោង១០ព្រឹក ដោយប្រើប្រាស់កប៉ាល់ទេសចរណ៍ ចំនួន០៥គ្រឿង ស្មើនឹង ០៦ជើង។ ក្នុងនោះភ្ញៀវទេសចរ ចំនួនសរុប៧០៨នាក់ ស្រី៣៤៧នាក់ ក្មេងមានចំនួន១៥នាក់ ដែលជាប់នៅលើកោះ ដោយសារព្យុះនេះ និងត្រូវបានដឹកជញ្ជូនមកកាន់ដីគោកវិញ ប្រកបដោយសុវត្ថិភាព ក្រោមការចូលរួមសហការពីរដ្ឋបាលក្រុងកោះរ៉ុង កងកម្លាំងមានសមត្ថកិច្ច មន្ទីរអង្គភាពពាក់ព័ន្ធ វិស័យឯកជន​ និងសមាគមទូកទេសចរណ៍ ខេត្តព្រះសីហនុផងដែរ ៕   ...
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៧ កក្កដា បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ១៧នាក់

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៧ កក្កដា បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ១៧នាក់

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ របួសធ្ងន់ ១២នាក់ និងស្រាល ៥នាក់ ។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៧ ខែកក្កដា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២២នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១៨លើក មាន កត្តាល្បឿន ១១លើក មិនគោរពសិទ្ធ ១លើក មិនប្រកាន់ស្តាំ ១លើក បត់គ្រោះថ្នាក់ ១លើក ស្រវឹង ២លើក និងកត្តាយាន ២លើក។ «គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! » ៕...
រដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយ Dr. Christoph Hoffmann សមាជិកសភាអាល្លឺម៉ង់ 

រដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយ Dr. Christoph Hoffmann សមាជិកសភាអាល្លឺម៉ង់ 

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយ Dr. Christoph Hoffmann សមាជិកសភាអាល្លឺម៉ង់ និងជាអនុប្រធានគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៅទីស្តីការក្រសួង នៅថ្ងៃទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២៣។ លោករដ្ឋមន្ត្រី ឌិត​ ទីណា​ បានលើកឡើងមូលដ្ឋានចាំបាច់សម្រាប់ការអភវិឌ្ឍប្រទេស គឺសន្តិភាព និងស្ថិរភាពសង្គម ហើយក្នុងនាមប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ គឺស្វាគមន៍ការចូលរួមគណបក្សនយោបាយនានា និងដៃគូអភិវឌ្ឍ ដើម្បីការអភិវឌ្ឍប្រទេស។ សម្រាប់ប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិល ដែលបានបង្កឡើងដោយក្រុមជ្រុលនិយមនៃរបប ប៉ុល ពត ឬខ្មែរក្រហម បានបង្កនូវវិនាសកម្ម និងផល ប៉ះពាល់យ៉ាងខ្លាំងដល់ការអភវិឌ្ឍ ដូច្នេះយើងការពារមិនឱ្យបទពិសោធន៍ដ៏ជូរចត់នេះកើតឡើងជាថ្មីឡើយ គឺយើងត្រូវការពារសន្តិភាពទាំងអស់គ្នា។ ចំពោះការអភិវឌ្ឍវិស័យកសិកម្ម គឺទាមទារការចូល...
លោក ប៉ាត់ ចំណាន ចូលរួមអបអរសាទរ លោក ហៃ ស៊ីណា ត្រូវបានតែងតាំង ជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានផែនសហគ្រិនវ័យក្មេងនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា

លោក ប៉ាត់ ចំណាន ចូលរួមអបអរសាទរ លោក ហៃ ស៊ីណា ត្រូវបានតែងតាំង ជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានផែនសហគ្រិនវ័យក្មេងនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ប៉ាត់ ចំណាន ប្រធានសាខាបារមីផែនសហគ្រិនវ័យក្មេងនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ចូលរួមអបអរសាទរ លោក ហៃ ស៊ីណា ត្រូវបានតែងតាំង ជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានផែនសហគ្រិនវ័យក្មេងនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ លោកគ្រូបណ្ឌិត អោម សេងបូរ៉ា ប្រធានផែនសហគ្រិនវ័យក្មេងនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តែងតាំង « លោក ហៃ ស៊ីណា» ជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានផែនសហគ្រិនវ័យក្មេងនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ។ សូមបញ្ជាក់ជូនថា លោក ហៃ ស៊ីណា ជាអតីតការីនិពន្ធព័ត៌មាន BTV ។ បច្ចុប្បន្នជាចាងហ្វាងសារព័ត៌មាន ដេលីខ្មែរ អធិប្បាយព័ត៌មានសេដ្ឋកិច្ច និងនយោបាយ ហើយជាសមាជិកក្រុមការងារអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់ កាណាហ្គាវ៉ា សៃតាម៉ា និង ហ្គូនម៉ាក់នៃ ប្រទេសជប៉ុនផងដែរ។ បទពិសោធន៍លើវិស័យព័ត៌មានជិត ២ទស្សវត្តមកន...
ទទួលស្វាគមន៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន លោក ទុយ រី និងលោកស្រី ខោ សុផាន់ណារ៉ា តំណាងសាខាបក្សប្រចាំខត្ត កាណាហ្គាវ៉ា សៃតាម៉ា និង ហ្គូនម៉ាក់ ប្រទេសជប៉ុន 

ទទួលស្វាគមន៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន លោក ទុយ រី និងលោកស្រី ខោ សុផាន់ណារ៉ា តំណាងសាខាបក្សប្រចាំខត្ត កាណាហ្គាវ៉ា សៃតាម៉ា និង ហ្គូនម៉ាក់ ប្រទេសជប៉ុន 

សង្គម និងកម្សាន្ត
ភ្នំពេញ: លោក ឯល រ៉ូហ្សែត  ប្រធាន និងលោក ហៃ ស៊ីណា លោក សួស សុវត្ថិ  សមាជិក ក្រុមការងារបក្សប្រចាំខត្ត កាណាហ្គាវ៉ា សៃតាម៉ា និង ហ្គូនម៉ាក់ នៅប្រទេសជប៉ុន  នាយប់ថ្ងៃទី១៥ខែកក្កដានេះ បានទទួល ស្វាគមន៍  លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន និងលោកស្រី ខោ សុផាន់ណារ៉ា  ជាប្រធាន ប្រចាំខេត្តសៃតាម៉ា នៅប្រទេសជប៉ុននៃគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញមកប្រទេសកម្ពុជា។ ក្នុងឳកាសនោះលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងជាប្រធានគណ:កម្មាធិការគណបក្សប្រចាំប្រទេសជប៉ុន បានសម្តែងអារម្មណ៍រំភើពបំផុត ពេលឃើញប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើន ក្រោយការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ លោកបានលើកឡើងថា  មានតែគណបក្សប្រជាជន កម្ពុជា ដែលបានរំដោះប្រទេសជាតិ ចេញពីរបបខ្មែរក្រហម ។ ក្នុងរយះពេល៤៣ឆ្នាំកន្លងមកនេះក្រោមការដឹកនាំគណបក្សប្រជាជន កម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជា...
លោក Pita បរាជ័យដើម្បីក្លាយជានាយករដ្ឋមន្រ្តីទី៣០ របស់ថៃ

លោក Pita បរាជ័យដើម្បីក្លាយជានាយករដ្ឋមន្រ្តីទី៣០ របស់ថៃ

សង្គម និងកម្សាន្ត
ថៃ: គណបក្សឆ្ពោះទៅមុខ ឬ Move Forward នៅថ្ងៃសុក្រនេះបានកោះប្រជុំបន្ទាន់ នៃសមាជិកសភារបស់ខ្លួន ដើម្បីពិភាក្សាអំពីជំហានបន្ទាប់ ក្រោយពីការបរាជ័យ របស់បេក្ខជន នាយករដ្ឋមន្ត្រីរបស់ខ្លួន គឺលោក Pita Limjaroenrat ក្នុងការទទួលបានការគាំទ្រ ភាគច្រើនពីសភា។ យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា មេដឹកនាំគណបក្សចលនា ឆ្ពោះទៅមុខ លោក Pita Limjaroenrat ដែលជាបេក្ខភាពតែម្នាក់គត់ របស់គណបក្ស ដើម្បីធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់របស់ប្រទេសថៃ បានទទួលសំឡេងគាំទ្រ ៣២៤សំឡេង សម្រាប់ និងសំឡេងប្រឆាំង ១៨២ និង អនុប្បវាទចំនួន ១៩៩សំឡេង នៅការបោះឆ្នោតសភា កាលពីថ្ងៃព្រហស្បតិ៍។ ដើម្បីទទួលបានការងារ នយោបាយកំពូល លោក Pita Limjaroenrat ត្រូវការសំឡេងយ៉ាងតិច ៣៧៦ ពីសមាជិកសភាទាំង៥០០ នាក់ និងសមាជិកព្រឹទ្ធសភា ២៥០ នាក់ ដែលបានប្រមូលផ្តុំគ្នា នៅក្នុងសម័យប្រជុំរួមដើម្បីបោះឆ្នោត។ លោក Pita និងឥស្សរជនសំ...
សន្តិបណ្ឌិត សុខ ផល បានអញ្ជើញចូលរួមសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារសាលាបឋមសិក្សាឈើទាល ខេត្តបាត់ដំបង

សន្តិបណ្ឌិត សុខ ផល បានអញ្ជើញចូលរួមសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារសាលាបឋមសិក្សាឈើទាល ខេត្តបាត់ដំបង

សង្គម និងកម្សាន្ត
បាត់ដំបង: សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះបានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារសាលាបឋមសិក្សាឈើទាល។ អគារនេះ មាន២ខ្នង ១២បន្ទប់ និងសមិទ្ធិផលនានា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអេធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង ។ សូមជម្រាបថា នេះក៏ជាជំហានថ្មី១ទៀតក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបា លក្នុងការអភិវឌ្ឍន៍ធនធានមនុស្សរបស់ស្រុកបាណន់ខេត្តបាត់ដំបងក្រោមដំបូលសន្តិភាព។...
រដ្ឋមន្ត្រី អ៊ិត សំហេង ប្រកាសចូលកាន់តំណែងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំងថ្មី

រដ្ឋមន្ត្រី អ៊ិត សំហេង ប្រកាសចូលកាន់តំណែងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំងថ្មី

សង្គម និងកម្សាន្ត
(កំពង់ឆ្នាំង)៖ លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង គឺលោក ស៊ឹម សុវឌ្ឍនៈ ជាប្រធានមន្ទីរថ្មី ព្រមទាំងមានការផ្ដាំផ្ញើនូវអនុសាសន៍មួយចំនួន។ បន្ទាប់ពី លោក​​ ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណ:អភិបាលខេត្តកំពង់ឆ្នាំង បានបានលើកឡើង អំពីសមិទ្ធផលជាច្រើនដែលខេត្តសម្រេចបានរួចមក លោក​​ បណ្ឌិត អ៊ិត សំហេង ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានខិតខំបំពេញភារកិច្ចនានាដែលរាជរដ្ឋាភិបាលប្រគល់ជូន ក៏ដូចជា ខិតខំដោះស្រាយនូវរាល់បញ្ហានានាពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពកន្លងមក។ លោក​​រដ្ឋមន្ត្រី បានកោតសរសើរចំពោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង ដែលបានច...
សាលាអន្តរជាតិ គ្រីនហ្វៀល យកវាគ្មិនល្បីៗ២រូប បង្ហាញពីគម្រូនៃការអប់រំច្រើនភាសានៅកម្ពុជា និងគំនិតពិចារណាសំខាន់ៗសម្រាប់មាតាបិតា”

សាលាអន្តរជាតិ គ្រីនហ្វៀល យកវាគ្មិនល្បីៗ២រូប បង្ហាញពីគម្រូនៃការអប់រំច្រើនភាសានៅកម្ពុជា និងគំនិតពិចារណាសំខាន់ៗសម្រាប់មាតាបិតា”

សង្គម និងកម្សាន្ត
ភ្នំពេញ៖​ វាគ្មិនល្បីៗឯកទេស​២រូបបានបង្ហាញគម្រូនៃការអប់រំច្រើនភាសានៅកម្ពុជា និងគំនិតពិចារណាសំខាន់ៗសម្រាប់មាតាបិតា​ អាណាព្យាបាលសិស្ស" ដែលសិក្ខាសាលា​នេះបានរៀចំឡើងនៅសាលាអន្តរជាតិគ្រីនហ្វៀល (Greenfield International School) កាលពីថ្ងៃទី៨ខែកក្តដា​ ឆ្នាំ២០២៣។   លោក​ Wayne E. Wright ជាសាស្រ្តាចារ្យ​ នៃសាកលវិទ្យាល័យភឺដ្យូ​ (Purdue Unive​rsity) ​នៃសហរដ្ឋអាមេរិក​ បានធ្វេីបទបង្ហាញអំពីគម្រូនៃការអប់រំច្រេីនភាសា​ តាមរយ:ការសិក្សាស្រាវជ្រាវជំវិញពិភពលោក​ ក៏ដូចជាប្រទេសកម្ពុជាផងដែរ​។ លោក​ ចាប​ វិក្រាន្ត​ ជាបេក្ខជនបណ្ឌិតនៃសាកលវិទ្យាល័យភឺដ្យូ​ (Purdue University) ក៏បានបង្ហាញចំណុចសំខាន់ៗ​ជាច្រេីន​ ដល់ អាណាព្យាបាលយល់ដឹងឲ្យកាន់តែច្បាស់អំពីការសិក្សាច្រេីនភាសារបស់កូនៗ​​។ វាគ្មិនខាងលើបានលើកឡើងទៀតថា​ ពេលនៅផ្ទះសូមមាតាបិតានិយាយភាសាខ្មែរជាមួយកូនៗ និងអនុញ្ញាតឲ្យពួកគេនិយាយភាសាមួយណាក៏បាន​នៅពេលដែលពួកគ...
កូនប្រុសច្បងអ្នកឧកញ៉ា គិត ម៉េង វ័យ១៨ឆ្នាំ​​ ត្រូវបានតែងតាំងជាឧកញ៉ា ចំណែកម្តាយវិញ ជំទាវ ម៉ៅ ចំណាន ឡើងងារជាអ្នកឧកញ៉ាហើយ

កូនប្រុសច្បងអ្នកឧកញ៉ា គិត ម៉េង វ័យ១៨ឆ្នាំ​​ ត្រូវបានតែងតាំងជាឧកញ៉ា ចំណែកម្តាយវិញ ជំទាវ ម៉ៅ ចំណាន ឡើងងារជាអ្នកឧកញ៉ាហើយ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ពាក្យចាស់ពោលថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន! ហេតុតែមានឈាមជ័រជាកូនមហាសេដ្ឋកិច្ចជំនួញ កូនប្រុសច្បងរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែង​តាំងជាឧកញ៉ាទាំងវ័យក្មេង ហើយចំណែកម្តាយវិញគឺ ជំទាវ ម៉ៅ ចំណាន ក៏ត្រូវបានទទួលការតែងតាំជាអ្នកឧកញ៉ាភ្លាមៗតែម្តង។ កូនប្រុសច្បងអ្នកឧកញ៉ាគិតម៉េង និងលោកជំទាវម៉ៅ ចំណាន ឈ្មោះថា គិត ស៊ូឡា ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទាន ផ្តល់គោរមងារជាឧកញ៉ា និងម្តាយជា អ្នកឧកញ៉ា កាលពីថ្ងៃទី៤ ខែកក្តដា ឆ្នាំ២០២៣នេះ តាមសេចក្តីក្រាបបង្គំទួលថ្វាយពីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ តាមពិតទៅ ឆ្នាំនេះឧកញ៉ា គិត ស៊ូឡា ​មានអាយុ១៨ឆ្នាំហើយ ហើយក៏អាចជាអ្នកស្នងមរតករបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ាគិតម៉េង ក្នុងខណៈដែលអ្នកឧកញ៉ាតែងតែបង្ហាញវត្តមានកូនប្រុសក្នុងកម្មវិធីនិងតាមបណ្ដាញសង្គមរបស់លោក ។ កលពីខែឧសភាឆ្នាំ២០២៣ កន្លងទៅ នៅក្នុងគម្រប់ខួប១៨ឆ្នាំ គិត ស៊ូឡាបានធំពេញ...