មេឈ្មួញឈឺដ៏ល្បី ហូវ ជីវ៉ៃ ចាប់ផ្តើមកាប់បំផ្លាញព្រៃឈើនៅស្រុកលំផាត់ កោះញែក ខេត្តរតន:គិរីកក្រើកវិញទ្បើងវិញហើយ!
រតនគិរី: មេឈ្មួញឈឺដ៏ល្បី ហូវ ជីវ៉ៃ ចាប់ផ្តើមកាប់បំផ្លាញព្រៃឈើនៅស្រុកលំផាត់ កោះញែក ខេត្តរ តន:គិរីកក្រើកវិញទ្បើងវិញហើយ។
ឈើឈ្មោះហូវ ជីវ៉ៃ បានផ្អាករកសុីតែមួយរយៈខ្លី ឥឡូវដំណើរការយ៉ាងរលូនឡើងវិញហើយ ទោះ បីជាមានការទប់ស្កាត់បង្ក្រាបពីមន្ត្រីពាក់ព័ន្ធដូចជាមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មន្ត្រីអភិរក្សព្រៃឈើ មន្ត្រីបរិស្ថាននិងកងរាជអាវុធហត្ថយ៉ាងណាក៏ដោយ។
មន្រ្តីនៅទីនោះ និងពលរដ្ឋលើកឡើងថា លោក ហូរ ជីវៃ គឺផ្អាកដំណើរការដឹកជិញ្ជូនឈើយកទៅលក់ទៅវៀតណាម មិនបានប៉ុន្មានថ្ងៃផង បានតែមួយចម្អិនកំពឹសប៉ុណ្ណោះហើយឥឡូវនេះ ហូវ ជីវ៉ៃដំណើររត់ពន្ធឈើទៅវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវយ៉ាងរលួន។
មេឈ្មួញដ៏ល្បីប្រចាំភូមិភាគឦសាន ឈ្មោះ ហូវ ជីវ៉ៃ បានធ្វើសកម្មភាពកាប់យកអនុផលព្រៃឈើដែលជាព្រៃអភិរក្សនៅចំណុចអូរល្ពាក់ក្នុងឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតនគិរីជាប់ព្រំប្រទល់ស្រុកកោះញែកខេត្តមណ្ឌលគិរីស្ថិតក្នុងចំណុចគីឡូម៉ែត្រលេខ ២៤៣ នៃស្...








