ចិនចុះកិច្ចសន្យាទិញ-លក់ចំណិតដំឡូងមីស្ងួតជាមួយសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា
ភ្នំពេញ៖ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣បានសហការជាមួយសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា បានរៀបចំពិធីចុះកិច្ចសន្យាទិញ-លក់ចំណិតដំឡូងមីស្ងួត រវាងសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា និងក្រុមហ៊ុន Global Ecological Rice (Cambodia) Co., Ltd. របស់ភាគីចិន។
ពិធីនេះ ចូលរួមដោយលោក ប៉ក់ សម័យសុនីតិ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅសណ្ឋាគារសុខាភ្នំពេញ ដែល ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មនេះមានគោលបំណងដើម្បីជំរុញការនាំចេញដំឡូងមី ដោយត្រង់ទៅកាន់ទីផ្សារប្រទេសចិន ក្នុងបរិមាណសរុប ៥០០ ០០០តោន ក្នុង១ឆ្នាំ ដោយយកខេត្តបាត់ដំបងជាទីតាំងគោល។
លោក ប៉ក់ សម័យសុនីតិ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថានៅក្នុងអនុក្រឹត្យលេខ៣៦ អនក្រ.បក ចុះថ...








