ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចិញ្ចឹមសត្វកម្រជិតផុតពូជបន្ថែមទៀត

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចិញ្ចឹមសត្វកម្រជិតផុតពូជបន្ថែមទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន បានថ្លែងបញ្ជាក់នៅព្រឹកថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា២ខ្នង និងប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសម្តេចបញ្ជាក់​ថា ​ពាក់ព័ន្ធទៅនឹងរឿងសត្វក្ងោក សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចិញ្ចឹមសត្វកម្រជិតផុតពូជបន្ថែមទៀត។ សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចចង់បង្វែរប្រជាពលរដ្ឋមកចិញ្ចឹមសត្វកម្រ ហើយសម្ដេចក៏បានណែនាំឱ្យពិនិត្យកែច្បាប់ប្តូរពីការរឹតត្បិត ទៅជាការលើកទឹកចិត្តចិញ្ចឹមសត្វក្ងោក។ សម្តេចតេជោចង់ឱ្យពិនិត្យច្បាប់ជ្រើសរើសប្រភេទសត្វកម្រដទៃទៀត អនុញ្ញាតឱ្យប្រជាពលរដ្ឋចិញ្ចឹមតែម្ដង។សម្តេចតេជោបានថ្លែងថា ការអនុវត្តន៍ច្បាប់ទាំងឡាយ គួរមានភាពវៃឆ្លាតបន្តិច។ នៅថ្ងៃនេះ សម្តេចតេជោបានអំពាវនាវឱ្យប្រជាពលរដ្ឋទៅលេងកម្សាន្តនៅអង្គរសង្ក្រាន្ត ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ នៅទឹកដីសៀមរាបអង្គរ។...
លោក វេង សាខុន អញ្ជើញ​​សម្ពោធសមិទ្ធផលនានានៅវត្តកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

លោក វេង សាខុន អញ្ជើញ​​សម្ពោធសមិទ្ធផលនានានៅវត្តកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ត្បូងឃ្មុំ៖ លោក​​ វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ បាន​​ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា នៅវត្តកំពង់រាំង ស្ថិតក្នុងភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ពិធីបុណ្យឆ្ឦងនេះមានការអញ្ជើញចូលរួមរបស់សមាជិក ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ និងពុទ្ធបរិស័ទចំណុះជើងវត្ត សរុបប្រមាណជាង ៣០០នាក់។ លោក​​រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋនៅស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យពុទ្ធចក្រ។ មានមតិសំណេះសំណាល ទៅកាន់ព្រះសង្ឃ និងពុទ្ធបរិស័ទ លោក​​បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរពី ជីវភាព និងស្ថ...
សម្តេចតេជោ ហ៊ុនសែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

សម្តេចតេជោ ហ៊ុនសែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣នេះបានញ្ជើញជាអធិ បតីសម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សាចំនួន២ ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ជិត ៥ពាន់នាក់។ ពិធីនេះនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៌កោះពេជ្រ។ អគារសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ ដែលសម្ពោធដាក់ឱ្យប្រើ​ប្រាស់នេះ មានឈ្មោះថា «អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង និងអគារមហា​វិទ្យាល័យវិស្វកម្មសំណង់»។ អគារទាំងពីរនេះ ត្រូវបានសាងសង់ឡើង ក្រោមក្រប​ខ័ណ្ឌ​នៃកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍​អាស៊ី។ ក្នុងនោះ អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង មានកម្ពស់ ៧ជាន់ និង​៧៣បន្ទប់ មានបណ្តោយ ៤៨ម៉ែត្រ និងទទឹង ២១ម៉ែត្រ គិតជាផ្ទៃក្រឡាសរុបជាង ៧ពាន់ម៉ែត្រការ៉េ។ រីឯអគារមហាវិទ្យាល័យវិស្វកម្មសំ...
លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម ចំពោះលោក LAI XUAN CHIEN អគ្គកុងស៊ុល វៀតណាមអាណត្តិថ្មី

លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម ចំពោះលោក LAI XUAN CHIEN អគ្គកុងស៊ុល វៀតណាមអាណត្តិថ្មី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះសីហនុ: លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ រួមជាមួយលោកអនុប្រធាន សមាជិកទីប្រឹក្សាកាលពីព្រឹកថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2023 នេះបានទទួលជួបសម្តែងការគួរសម ចំពោះលោក LAI XUAN CHIEN អគ្គកុងស៊ុល វៀតណាមអាណត្តិថ្មី និងសហការីប្រចាំខេត្តព្រះសីហនុ។ កិច្ចពិក្សានោះស្តីពីធុរៈកិច្ចនិងឱកាសកាវិនិយោ នាបច្ចុ ប្បន្ននៅខេត្តព្រះសីហនុ ជាពិសេសផ្លាស់ប្តូរលើផ្នែកកញ្ចប់ទេសចរណ៍រវាងខេត្តជាប់មាត់សមុទ្រ កម្ពុជា វៀតណាម ថៃ ពាណិជ្ជកម្ម និងបណ្តុះបណ្តាវិជ្ជាជីវៈផ្កែកវារីវប្បកម្ម ។...
ឃាត់ខ្លួនស្ត្រីកូនតុងទីនម្នាក់ ពាក់ព័ន្ធនឹងការកិបកេងលុយតុងទីន ជាង៣៣ម៉ឺនដុល្លារអាមេរិករួចរត់គេចខ្លួន

ឃាត់ខ្លួនស្ត្រីកូនតុងទីនម្នាក់ ពាក់ព័ន្ធនឹងការកិបកេងលុយតុងទីន ជាង៣៣ម៉ឺនដុល្លារអាមេរិករួចរត់គេចខ្លួន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានធ្វើការ ឃាត់ខ្លួនស្ត្រី សង្ស័យ ម្នាក់ជាអ្នកលេងតុងទីន និង ត្រូវជាកូនតុងទីន ពាក់ព័ន្ធនឹងការចេញ សែកស្អុយ និង កិបកេងលុយតុងទីន ចំនួន រាប់សែនដុល្លារអាមេរិក ហើយព្យាយាមរត់គេចខ្លួន ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីអំឡុងខែតុលា ឆ្នាំ២០២២ ។ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ស្រ្តីសង្ស័យ រូបមានឈ្មោះ ភ័ណ្ឌ​ ស៊ីវម៉ី អាយុ ២៧ ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៣៥B ផ្លូវលេខ២១BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យរាជធានីភ្នំពេញ ។ ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធបទល្មើស មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និង ដោយយោង តាមពាក្យបណ្តឹង ឈ្មោះ គង់ ណាក់នីន រស់នៅលេខ១៧៩ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្ក...
បនល្បែងស៊ីសងអនឡាញដ៏ធំបន្ទាប់ពីកាស៊ីណូកំពុងតែលេងភ្នាល់ដាក់លុយធំៗនៅខណ្ឌចម្ការមន

បនល្បែងស៊ីសងអនឡាញដ៏ធំបន្ទាប់ពីកាស៊ីណូកំពុងតែលេងភ្នាល់ដាក់លុយធំៗនៅខណ្ឌចម្ការមន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញៈ បនល្បែងស៊ីសងលួចលាក់តាមអនឡាញដ៏ធំមួយកន្លែងមាន ជល់មាន់ អាប៉ោង យូគី និងល្បែងផ្សេងៗទៀត បន្ទាប់ពីកាស៊ីណូបង្កប់លេងនៅក្នុងអគារឈ្មោះថា ការជួលដ៏ធំ នៅជាន់ទី៣ ស្ថិតតាមបណ្ដោយ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ សកម្មភាពទាំងនេះចាប់បើកដំណើរការតាំងពីថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ មកម្ល៉េះ រីឯអាជ្ញាធរដែនដី ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ដែលមហាជនទូទៅដាក់ការសង្ស័យថាវាទំនងជាត្រូវថ្នាំសណ្តំរបស់ម្ចាស់បនល្បែងចិននោះអីចឹង។ បនល្បែងអនឡាញដ៏ធំបន្ទាប់ពីកាស៊ីណូនេះ គេកំពុងតែលេងភ្នាល់ដាក់លុយធំៗស៊ីសាច់ហុតឈាមគ្នាទៅវិញទៅមក នៅទល់មុខស្ថានទូតអូស្ត្រាលីនិងពីខាងត្បូងសាលមហោស្រពចាស់ក្នុងដែនដី ខណ្ឌចម្ការមន រាជធានីភ្នំពេញ ក្រោមការគ្រប់គ្រងរបស់លោក គៀង ល័ក្ស អភិបាលខណ្ឌ និងលោក យិន សាន្ត អធិការខណ្ឌ គឺបានរក្សាភាពស្ងៀមស្ងាត់មិនហ៊ានចាត់វិធានការតាមផ្លូវច្បាប់ ដែលផ្គើននឹងបទបញ្ជា...
រដ្ឋមន្ត្រីក្រសួងព័ត៌មានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនងពីសកលវិទ្យាល័យBODHISASTRA,FLORIDA,USA

រដ្ឋមន្ត្រីក្រសួងព័ត៌មានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនងពីសកលវិទ្យាល័យBODHISASTRA,FLORIDA,USA

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក​​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន គណៈកម្មាធិការក្រុមប្រឹក្សានៃសាកលវិទ្យាល័យ ពោធិសត្វ រដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានសម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសារព័ត៌មានជូនជាផ្លូវការ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន។ លោក Assoc. Prof. Dr. CHANTARAT PAKAMAS ក្រុមប្រឹក្សាភិបាលសាក​លវិទ្យាល័យ BODHISASTRA,FLORIDA,USA មានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ធ្វើអោយប្រព័ន្ធផ្សព្វ​ផ្សាយនៅកម្ពុជាត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយលើសេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន តាមរយៈប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព (កាសែត ទស្សនាវដ្តី និងព្រឹត្តិប័ត្រព័ត៌មាន) វិទ្យុ ទូរទស្សន៍ អ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជាមួយនេះ បាននិងកំពុងធ្វើការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់ ដើម្បីធ្វើអោយកាន់តែប្រសើរជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោ...
រដ្ឋមន្ត្រីក្រសួងការងារ ណែនាំមន្ត្រី ប.ស.ស. ត្រូវបន្តបម្រើសេវាសង្គម ដោយភាពទន់ភ្លន់ ក្រមសីលធម៌ មនសិការវិជ្ជាជីវៈ

រដ្ឋមន្ត្រីក្រសួងការងារ ណែនាំមន្ត្រី ប.ស.ស. ត្រូវបន្តបម្រើសេវាសង្គម ដោយភាពទន់ភ្លន់ ក្រមសីលធម៌ មនសិការវិជ្ជាជីវៈ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្តិភាព ប.ស.ស. លោក​​បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ បេឡាជាតិសន្តិសុខសង្គម បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ បុគ្គលិក នៃរបស់បេឡាជាតិសន្តិសុខសង្គម ត្រូវបន្តចាត់ទុកខ្លួនជាអ្នកបម្រើសេវាសង្គមជូនដល់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ព្រមទាំងកម្មករនិយោជិត តាមរយៈការផ្ដល់សេវាសាធារណៈ ប្រកបដោយភាពទន់ភ្លន់ ក្រមសីលធម៌ មនសិការវិជ្ជាជីវៈ និងមានស្មារតីទទួលខុសត្រូវខ្ពស់។ ទន្ទឹមនោះ លោក​​បណ្ឌិត អ៊ិត សំហេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ បេឡាជាតិសន្ដិសុខសង្គម ជាពិសេសសមាជិកក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ដែលមានសមាសភាពត្រីភាគី...
ឧកញ៉ា សូ រ៉ូសលីន៖បើរាជរដ្ឋាភិបាលប្រែក្លាយខេត្ដព្រះសីហនុ ឲ្យទៅជាតំបន់រដ្ឋបាលស្វ័យ័តពិសេស ដូចហុងកុង ពិភពសហគ្រិននឹងទៅជាទង់នាំសេដ្ឋកិច្ចជាតិ

ឧកញ៉ា សូ រ៉ូសលីន៖បើរាជរដ្ឋាភិបាលប្រែក្លាយខេត្ដព្រះសីហនុ ឲ្យទៅជាតំបន់រដ្ឋបាលស្វ័យ័តពិសេស ដូចហុងកុង ពិភពសហគ្រិននឹងទៅជាទង់នាំសេដ្ឋកិច្ចជាតិ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ព្រះសីហនុ៖ ឧកញ៉ា សូ រ៉ូសលីន- So Roseline ជាសហគ្រិនខ្មែររស់នៅប្រ​ទេស​អ៊ីតាលី ជាតំណាងពិសេសរបស់សហភាពពិភពលោក នៃសហគ្រាសធនតូចនិងមធ្យម ( WUSME) The World Union of Small and Medium Enterprises និងតំណាងឲ្យប្រធានសមាគមន៍ សហគ្រិន ស្ត្រីកម្ពុជា បានថ្លែងក្នុងកម្មវិធីជួបជុំសហគ្រិន រៀបចំទ្បើងដោយ Ratha Leadership នៅខេត្ដព្រះសីហនុថា បច្ចុប្បន្នខេត្ដព្រះសីហនុ ជាខេត្ដមួយមានការរីកចម្រើនយ៉ាងស្រស់បំព្រង ព្រោះកន្លែងខ្លះ ជ្រុងខ្លះ មើលទៅមិនចាញ់អឺរ៉ុបទេ និងមានសក្ដា​នុពលពហុវិស័យដូចជាទេសចរណ៍ ពាណិជ្ជកម្ម ឧស្សាហកម្ម និងកំពង់​ផៃសមុទ្រ ដែលបើកទ្វារទៅកាន់ពិភពលោក ។ លោកស្រីឧកញ៉ាលើ​ក​​ឡើងថា ហេតុនេះបើរាជរដ្ឋាភិបាល ប្រែក្លាយខេត្ដព្រះសីហនុនេះ ឲ្យទៅជាតំបន់រដ្ឋបាលស្វ័យ័តពិសេស ដូចហុងកុង ដើម្បីទាក់ទាញវិនិយោគពីបណ្ដាប្រទេសនានា ជំុវិញពិភពលោក ជាតំបន់អនុគ្រោះពន្ធក្នុងអាស៊ានយើងនេះ គឺពិភពសហគ្រិននឹងជាទង់នាំសេដ្ឋកិច្ចជាតិ ទៅកាន់ភាពជោគជ័យយ៉...
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានស្ថាប័នចារកម្មសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានស្ថាប័នចារកម្មសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក​​ LAU Peet Meng ប្រធា​នស្ថាប័នចារកម្ម នៃប្រទេសសិង្ហបុរីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។ ឯកឧត្តម LAU បានគោរពជម្រាបជូនសម្ដេចតេជោថា លោក​​ បានមកកាន់កម្ពុជាកាលពីឆ្នាំ២០២០ ហើយពេលនេះ លោក​​ ឃើញមានការរីកចម្រើនយ៉ាងខ្លាំង ជាមួយសុខសន្តិភាព និងស្ថិរភាព ។ លោក​​ LAU បានគោរពសម្ដែងការអបអរសាទរជូនដល់សម្ដេចតេជោ ដែលបានរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានជោគជ័យ ជាពិសេស ពេលដែលពិភពលោក កំពុងជួបប្រឈមនិងបញ្ហាជំងឺកូវីដ១៩ , បញ្ហានៅប្រទេសមីយ៉ាម៉ា, បញ្ហានៅប្រទេសអ៊ុយក្រែន និងបញ្ហានៅសមុទ្រចិនខាងត្បូង។ល។ លោក​​ LAU បានបន្ថែមថា សម្ដេចតេជោ មិនត្រឹមតែបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានជោគជ័យទេ ប៉ុន្តែថែមទ...