សភា វៀតណាម ជ្រើសរើសប្រធានាធិបតីថ្មី ដែលមានវ័យក្មេងជាងគេ
ហាណូយ៖ រដ្ឋសភាវៀតណាម នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានប្រកាសតែងតាំងលោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong) ជាប្រធានាធិបតីថ្មី ក្នុងការរុះរើថ្នាក់ដឹកនាំកំពូលរបស់ប្រទេសវៀតណាម ចំពេលមានយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ខ្លាំងក្លា។
នៅក្នុងសម័យប្រជុំវិសាមញ្ញមួយ កាលពីម្សិលមិញ សមាជិកសភា បានបញ្ជាក់ថា លោក វ៉ូ វ៉ាន់ធឿងអាយុ៥២ឆ្នាំ គឺជាប្រធានាធិបតីថ្មី បន្ទាប់ពីគណបក្សកុម្មុយនិស្តបានតែងតាំងលោក កាលពីម្សិលមិញ ជាបេក្ខជនតែមួយគត់។
តំណែង ប្រធានាធិបតី ភាគច្រើន ជា តួនាទី ពិធីការ ប៉ុន្តែ ជា តំណែង នយោបាយ ក្នុង ចំណោម តំណែង នយោបាយ កំពូល ទាំង បួន នៅ វៀតណាម។
សារព័ត៌មានរដ្ឋវៀតណាម បានរាយការណ៍ថា សមាជិកសភាសរុបចំនួន៤៨៧នាក់ ក្នុងចំណោម៤៨៨នាក់ ដែលមានវត្តមាននៅរដ្ឋសភា បានបោះឆ្នោតគាំទ្រលោក វ៉ូ វ៉ាន់ធឿង។
ការតែងតាំងលោក វ៉ូ វ៉ាន់ធឿង កើតឡើងក្នុងអំឡុងពេលនៃចលាចលនយោបាយនៅក្នុងប្រទេសវៀតណាម នៅពេលការបោសសម្អាតអំពើពុករលួយរបស់បក្សកុម្មុយនិ...








