ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ចូលជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ចូលជួបសម្តែងការគួរសម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២៣ នេះ បានអនុញ្ញាតឱ្យ ​​ឧត្តមសេនីយ៍ទោ ដាវីត នេអូ (David Neo) មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។​ លោក​​ នេអូ បានគោរពសម្ដែងនូវក្ដីរីករាយជាមួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស រវាងកងទ័ព និងកងទ័ព ។ លោក​​ក៏បានគោរពជម្រាបជូនសម្ដេចតេជោថា លោក​​​បានពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ហើយក៏បានកំណត់នូវគោលដៅកិច្ចសហប្រតិបត្តិការ នៅ​ពេលខាងមុខ ឱ្យកាន់តែខ្លាំងឡើងថែមទៀត។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ។ សម្ដេចតេជោក៏បានលើកទឹកចិត្តឱ្យកងទ័ពទាំងពីរ បន្តកិច្ចសហប្រតិបត្តិការ រួមទាំងការចែករំលែកបទពិសោធន៍ ព...
លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែននិងលោកជំទាវ គោរពផ្ញើសារជូនពរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី  ក្នុងឱកាសជ័យ​មង្គល នៃពិធីខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ

លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែននិងលោកជំទាវ គោរពផ្ញើសារជូនពរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ក្នុងឱកាសជ័យ​មង្គល នៃពិធីខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែននិងលោកជំទាវ ព្រមទាំងមន្ត្រី ក្រោមឱវាទ ផ្ញើសារគោរពជូនពរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ញៀន ក្នុងឱកាសជ័យ​មង្គល នៃពិធីខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ។ ស្ថិតក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ លោកឧកញ៉ានិងលោកជំទាវ  សូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយឺនយូរ។ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានដឹកនាំការ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ដើម្បីទប់ស្កាត់ និងលុបបំបាត់ការ​ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានចូលរួមចំណែកក្នុងការការពារ និងលើកកម្ពស់សុខុមាលភាព និងសន្តិសុខសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ សំដៅបម្រើដល់ឧត្តមប្រយោជន៍​ជាតិ និងមាតុភូមិ។ សូមប...
ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន និងភរិយា គោរពផ្ញើសារជូនពរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី  ក្នុងឱកាសជ័យ​មង្គល នៃពិធីខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ

ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន និងភរិយា គោរពផ្ញើសារជូនពរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ក្នុងឱកាសជ័យ​មង្គល នៃពិធីខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងភរិយា ព្រមទាំងមន្ត្រី ក្រោមឱវាទ ផ្ញើសារគោរពជូនពរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ញៀន ក្នុងឱកាសជ័យ​មង្គល នៃពិធីខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ។   ស្ថិតក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ ឧត្តមសេនីយត្រី អ៊ី ចំរើន  សូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយឺនយូរ។ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានដឹកនាំការ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ដើម្បីទប់ស្កាត់ និងលុបបំបាត់ការ​ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានចូលរួមចំណែកក្នុងការការពារ និងលើកកម្ពស់សុខុមាលភាព និងសន្តិសុខសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ សំដៅបម្រើដល់...
លោករដ្ឋមន្ដ្រី ឌិត ទីណា ធ្វើទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល

លោករដ្ឋមន្ដ្រី ឌិត ទីណា ធ្វើទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក​​ ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានធ្វើទស្សនកិច្ចកសិដ្ឋានចិញ្ចេមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល។ បន្ទាប់ពីបានធ្វើទស្សនកិច្ចពិនិត្យ និងសិក្សាស្វែងយល់ពីដំណើរការនិងស្ថានភាពនៃកសិដ្ឋានចិញ្ចឹមគោយកទឹកដោះរួចមក លោក​​រដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រ លើកទឹកចិត្ត និងត្រៀមខ្លួនជំរុញឱ្យកសិដ្ឋានកាន់តែរីកលូតលាស់បន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទឹកដោះគោស្រស់ក្នុងស្រុក ដែលជាអាហារូបត្ថម្ភដ៏ល្អសម្រាប់ការលូតលាស់ទាំងផ្នែករាង្គកាយ និងប្រាជ្ញាស្មារតី ជាពិសេសកុមារ។ លោក​រដ្ឋមន្រ្តី​​បានផ្ដល់អនុសាសន៍ដល់កសិដ្ឋាន អំពីការធ្វើពិពិធកម្មដំណើរការផលិតរបស់ខ្លួន ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតំបន់ជុំវិញ ដោយកសិដ្ឋានគួរពិនិត្យលទ្ធភាពក្នុងការពង្រីកផ្ទៃដីស្មៅសម្រាប់ផ្គត់ផ្គង់ចំណីគោ តាមរយៈការចុះកិច្ចសន្យាជាមួយប្រជាពលរដ្ឋដែលមានដីធំ។ លោកបានសង្កត់...
ស្រ្តីម្នាក់ត្រូវបានប្តី វាយឲ្យសន្លប់រួចយកខ្សែភ្លើងឆក់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅខណ្ឌពោធិ៍សែនជ័យ

ស្រ្តីម្នាក់ត្រូវបានប្តី វាយឲ្យសន្លប់រួចយកខ្សែភ្លើងឆក់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅខណ្ឌពោធិ៍សែនជ័យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ស្រ្តីខ្មែរម្នាក់ ត្រូវបានបុរស ជាប្តីអនិកជនខ្មែរអាមេរិកម្នាក់ វាយឲ្យសន្លប់ រួចយកខ្សែភ្លើងឆក់បណ្តាលឱ្យស្លាប់ យ៉ាងអាណោចអាធ័ម រួចរត់គេចខ្លួនបាត់ស្រមោល ព្រោះតែភ្លើងប្រចណ្ឌ ប្រព្រឹត្តកាលពី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចបុរីមួយកន្លែង ផ្ទះ11A ស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ មូល នេត ភេទប្រុស អាយុ ៦០ឆ្នាំ ជាងជាខ្មែរអនិកជន រស់នៅសហរដ្ឋអាមេរិក ( ត្រូវជាប្តី ) បានកំពុងតែរត់គឹចខ្លួន ។ ចំណែកឯ ជនរងគ្រោះត្រូវជាប្រពន្ធមានឈ្មោះ កែវ ស្រីមុំ ភេទស្រី អាយុ៣ ៨ឆ្នាំ មុខរបរ បើកសាឡន មានស្រុកកំណើតនៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ និង មានទីលំនៅ បច្ចុប្បន្ន ផ្ទះលេខ៥៧ ផ្លូវលំ ភូមិបុរី ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានកម្លាំ ងសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ និង ត...
សម្តេចតេជោ ហ៊ុន សែន បាន​​ផ្តាំទៅលោក ស៊ន តារា កុំឱ្យភ្លេចកំណើត!

សម្តេចតេជោ ហ៊ុន សែន បាន​​ផ្តាំទៅលោក ស៊ន តារា កុំឱ្យភ្លេចកំណើត!

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ចាក់នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ដោយបញ្ជាក់​​ថា​  ស្រឡាញ់អ្នកដទៃបានបែបណា បើឪពុកម្តាយខ្លួនឯងមិនស្រឡាញ់ផងហ្នឹង? សម្តេចតេជោផ្តាំទៅលោក ស៊ន តារា កុំឱ្យភ្លេចកំណើត។ សម្ដេចតេជោបានផ្តាំទៅកុំឲ្យភ្លេចអ្នកមានគុណ ដោយ​​​សម្តេចតេជោ បញ្ជាក់ថា« ពេលម្តាយរបស់សម្តេចដួលបាក់ឆ្អឹង គឺសម្តេច កំពុងនៅប្រទេសវៀតណាម»។ សម្តេចតេជោ បញ្ជាក់ថា ម្តាយសម្តេចដួលបាក់ឆ្អឹងដោយសារតែគ្រាប់ផ្លោងថ្ងៃ៦-៧​ កក្កដា ១៩៩៧ មិនដូចការចោទប្រកាន់របស់ពួកប្រឆាំងថា សម្ដេចបានវៃធ្វើបាបម្ដាយនោះទេ។...
ឃាត់ខ្លួននាយករងវិទ្យាល័យខេត្តកំពង់ឆ្នាំងម្នាក់ ពាក់ព័ន្ធនឹងការ ចាប់រំលោភកូនសិស្សស្រី អាយុ ១៥ ឆ្នាំ រួចថតវីដេអូ ដើម្បីទុកគំរាម

ឃាត់ខ្លួននាយករងវិទ្យាល័យខេត្តកំពង់ឆ្នាំងម្នាក់ ពាក់ព័ន្ធនឹងការ ចាប់រំលោភកូនសិស្សស្រី អាយុ ១៥ ឆ្នាំ រួចថតវីដេអូ ដើម្បីទុកគំរាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកំពង់ឆ្នាំង៖ នាយករងវិទ្យាល័យ ម្នាក់នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៣ ត្រូវបានកម្លាំងសមត្ថកិច្ចនគបាលខេត្តកំពង់ឆ្នាំង បានធ្វើការ ឃាត់ខ្លួន តាមពាក្យបណ្តឹងអាណាព្យាបាលរបស់ក្មេងស្រី រងគ្រោះម្នាក់ ជាប់ពាក់ព័ន្ធនឹងការ រំលោភសេពសន្ថវៈ និង ផលិត ចែកចាយរូបភាពអាសអាភាសលើកុមារីម្នាក់ ដែលជាសិស្សសាលា និងករណី ហិង្សាដោយចេតនា ដោយធ្វើសកម្មភាព ដាក់ថ្នាំសណ្តំ រួចចាប់រំលោភទៅលើ ជនរងគ្រោះ បានសម្រេចជាច្រើនដង រួចថតរូប និងវីដេអូរកំពុងរួមភេទ ទុកគំរាម ប្រព្រឹត្ត នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចនគបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យ រូបនេះ មានឈ្មោះ ង៉ែត សុខខេង ភេទ អាយុ ៤១ឆ្នាំ មុខរបរ ជា នាយករង សាលាផ្នែកវិន័យ និងបរិស្ថាន នៅវិទ្យាល័យមួយកន្លែង នៅខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចនគរបាលបាននិយាយថា: យោងតាមពាក្យបណ្តឹងរបស់អាណាព្យាបាលរបស់កុមារីរងគ្រោះ ជនសង្ស័យបានល្បួងលួងលោមកុមារីជាកូន...
លោក ប៉ាន សូរស័ក្តិ ចូលរួមអម សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងមហាផ្ទៃ

លោក ប៉ាន សូរស័ក្តិ ចូលរួមអម សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងមហាផ្ទៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមអម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ដែលពិធីបិទសន្និបាតនេះ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ និងមានការអញ្ជ់ញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ព្រមទាំងមន្ត្រីរាជការក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យកងកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម។ សម្តេចតេជោ បន្តថា ការយកឈ្នះលើជំងឺកូវីដ១៩ និងឆ្លើយតបទាន់ពេលវេលាលើគ្រោះមហន្តរាយនានា គឺជាលទ្ធផលបានមកពីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ។ ដោយតាមការវាយតម្លៃសភាពការណ៍រ...
កម្ពុជា-ចិន ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ តាមរយៈវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន (ខេត្តហៃណាន)

កម្ពុជា-ចិន ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ តាមរយៈវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន (ខេត្តហៃណាន)

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក​​ សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម និងជាតំណាងរបស់ លោករដ្ឋមន្រ្តីក្រសួងពាណិ​ជ្ជកម្ម និង លោក​​ SHEN Danyang អភិបាលរងខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន (ហៃណាន) បានចូលរួមជាគណៈអធិបតីក្នុងវេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។ លោក​​រដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូខេត្តហៃណាន និងភ្ញៀវអញ្ជើញចូលរួមវេទិកាដ៏មានសារៈសំខាន់នារសៀលនេះ និងបានធ្វើការលើកឡើងអំពីការអនុវត្តយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ ស្របទៅតាមយុទ្ធសាស្រ្តខ្សែក្រវ៉ាត់ និងផ្លូវរបស់គោលនយោបាយចិន ក្នុងការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ជាក់ស្តែង ការកសាងច្រករបៀងមច្ឆាជាតិ និងជម្រុកស្រូវនៅភាគ...
រដ្ឋមន្រ្តីក្រសួងការងារ ស្នើសាលាអន្តរជាតិសិង្ហបុរី-កម្ពុជា ធ្វើការបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈ ដល់យុវជនកម្ពុជា

រដ្ឋមន្រ្តីក្រសួងការងារ ស្នើសាលាអន្តរជាតិសិង្ហបុរី-កម្ពុជា ធ្វើការបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈ ដល់យុវជនកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់សាលាអន្តរជាតិសិង្ហបុរី-កម្ពុជា (SCIA) ដែលមានប្រព័ន្ធអប់រំពីសិង្ហបុរី ពិនិត្យមើលលទ្ធភាព ដើម្បីធ្វើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាវគ្គខ្លីៗដល់យុវជនកម្ពុជា ឱ្យមានសមត្ថភាពចូលប្រឡូកក្នុងទីផ្សារការងារដែលកំពុងមានតម្រូវការខ្លាំងនាពេលបច្ចុប្បន្ន។ ការស្នើឡើងបែបនេះ របស់ លោក​​បណ្ឌិត អ៉ិត សំហេង ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Tan Wee Pin នាយកប្រតិបត្តិនៃសាលាអន្តរជាតិ SCIA នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។ ជាកិច្ចចាប់ផ្តើម លោក Tan Wee Pin បានជម្រាបជូនលោក​​រដ្ឋមន្ត្រីពីកម្មវិធីរបស់ សាលាអន្តរជាតិ SCIA ដោយបង្កើតក្នុងឆ្នាំ២០១៧ ជាបុត្រសម្ព័ន្ធរបស់វិទ្យាស្ថានគ្រប់គ្រងរបស់សិង្ហបុរី (Singapore Institute of Management) បង្រៀនចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ដែលជាប្រព័ន្ធអប់រំរបស់សិង្ហបុរី។ ...