សមត្ថកិច្ចបង្ក្រាបកន្លែងម៉ាស្សាមួយកន្លែង និង ឃាត់ខ្លួនម្ចាស់ហាងម៉ាស្សាម្នាក់ និង ជនរងគ្រោះចំនួន៨នាក់ ពាក់ព័ន្ធនឹងការ បើកកន្លែងម៉ាស្សា បង្កប់សេវាផ្លូវភេទ
ភ្នំពេញ៖ សមត្ថកិច្ចនជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៣ បានចុះបង្ក្រាប កន្លែងម៉ាស្សាមួយកន្លែង និង ឃាត់ខ្លួនស្រ្តីម្នាក់ជាម្ចាស់ហាងម៉ាស្សា និង ជនរងគ្រោះចំនួន ៨នាក់ ពាក់ព័ន្ធនឹងអំពើ សញ្ចារកម្ម មានស្ថានទម្ងន់ទោស បើកកន្លែងម៉ាស្សា បង្កប់សេវាផ្លូវភេទ ប្រព្រឹត្ត នៅ ចំណុចហាងម៉ាស្សាកោសជប់យីហោ«៩៩៩៩» ស្ថិតនៅផ្ទះគ្មានលេខ ចំណុចចុងស្ពានព្រែកព្នៅខាងលិច ផ្លូវវិមានឈ្នះៗ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស បានឲ្យដឹងថា ស្រ្តីជាម្ចាស់ហាងមានឈ្មោះ សេក មុំ អាយុ៤០ឆ្នាំ ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវវិមានឈ្នះៗ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬ ស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ទីតាំងកន្លែងម៉ាស្សាខាងលើ មានស្រ្តីម្នាក់ជាម្ចាស់ហាង និងមានស្រីៗ រងគ្រោះរង់ចាំទទួលភ្ញៀ...








