ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត២ពាន់នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត២ពាន់នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធាន​មនុស្ស​សរុបប្រមាណ សរុបចំនួន ១,៩៤៦នាក់ ក្នុងនោះ នារី ១,០៣៣ នាក់។ វិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។និស្សិតដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនេះ រួមមាននិស្សិត​បញ្ចប់​ការសិក្សាថ្នាក់បរិញ្ញាបត្ររង​ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ ដែលបាន​បញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា​២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះ ក៏មាន​និស្សិត​អាហារូបករណ៍របស់សម្ដេចតេជោ និងសម្ដេច​កិត្ដិព្រឹទ្ធ​បណ្ឌិតចំនួន ៣២នាក់ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យធនធានមនុស្ស ដែលបានជម្នះការលំបាកទាំងឡាយ ចូលរួមក្នុ...
មន្រ្តីជំនាញ ចាប់រថយន្ត០១គ្រឿងម៉ាកKia ពណ៌ ខៀវ ដឹកសត្វមាន់រស់ចំនួន៥០ស្រកា ស្មើនឹង៥៥០ក្បាលនាំចូលមកពីប្រទេសវៀតណាម

មន្រ្តីជំនាញ ចាប់រថយន្ត០១គ្រឿងម៉ាកKia ពណ៌ ខៀវ ដឹកសត្វមាន់រស់ចំនួន៥០ស្រកា ស្មើនឹង៥៥០ក្បាលនាំចូលមកពីប្រទេសវៀតណាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ក្រោមការបញ្ជាដោយផ្ទាល់ពី លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៅវេលម៉ោង០៣និង៣០នាទីទៀបភ្លឺ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកKia ពណ៌ ខៀវ ។ រថយន្តនោះ ជាប្រភេទរថយន្តដឹកទំនិញចំណុះ១, ៥តោន ពាក់ស្លាកលេខភ្នំពេញ២AL-៧២៥២ ដឹកសត្វមាន់រស់ចំនួន៥០ស្រកា ស្មើនឹង៥៥០ក្បាល នាំចូលមកពីប្រទេសវៀតណាម តាមច្រកបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ឆ្ពោះទៅលក់ ចែកចាយនៅរាជធានីភ្នំពេញ(តាមការឆ្លើយបញ្ជា ក់ពីម្ចាស់ដឹកមាន់ ) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបានឃាត់នៅភូមិស្វាយតាអ៊ុក សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខ...
នាយឧត្តមសេនីយ៍ យន្ត មីន ” ប្រសិនបើខ្ញុំអាចនិយាយជាមួយអតីតយុទ្ធជនពលីបាន គឺ ការលះបង់ជីវិតរបស់បងប្អូនសម្រាប់មាតុភូមិកម្ពុជាមិនអត់ប្រយោជន៍នោះទេ”

នាយឧត្តមសេនីយ៍ យន្ត មីន ” ប្រសិនបើខ្ញុំអាចនិយាយជាមួយអតីតយុទ្ធជនពលីបាន គឺ ការលះបង់ជីវិតរបស់បងប្អូនសម្រាប់មាតុភូមិកម្ពុជាមិនអត់ប្រយោជន៍នោះទេ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ទីលានផ្នូរយុទ្ធជនពលី នៅខេត្តកោះកុង បានមានប្រសាសន៍ថា ប្រសិនបើខ្ញុំអាចនិយាយជាមួយអតីតយុទ្ធជនពលីបាន គឺពាំនាំថា ការលះបង់ជីវិតរបស់បងប្អូនសម្រាប់មាតុភូមិកម្ពុជា គឺមិនអត់ប្រយោជន៍នោះទេ បច្ចុប្បន្ននេះ ប្រទេស កម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាទីស្តីការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ យន្ត មីន បានលើកឡើងថា ដើម្បីជាកិច្ចតបស្នងសងគុណដល់ការលះបង់របស់យុទ្ធជនពលី រដ្ឋាភិបាល ដែលមានក្រសួងការពារជាតិជាសេនាធិការ បានរៀបចំសា ងសង់ទីលានផ្នូរយុទ្ធជនពលីជីវិត ដើម្បីបញ្ចុះសព ជាពិសេសអាច ឱ្យបងប្អូនប្រជាពលរដ្ឋរៀបចំធ្វើបុណ្យតាមប្រពៃណីសាសនា អុជធូបបូជា ឱ្យសាកសមនឹងការលះបង់របស់បងប្...
ពលរដ្ឋនៅភូមិព្រែកតាបែន ស្រុកមុខកំពូលនាំគ្នាផ្គិតមេដាយប្តឹងទៅអាជ្ញាធរស្នើសុំបិទទីតាំងប្រមូលផ្តុំសត្វឃាតខុសច្បាប់មួយកន្លែង

ពលរដ្ឋនៅភូមិព្រែកតាបែន ស្រុកមុខកំពូលនាំគ្នាផ្គិតមេដាយប្តឹងទៅអាជ្ញាធរស្នើសុំបិទទីតាំងប្រមូលផ្តុំសត្វឃាតខុសច្បាប់មួយកន្លែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖តំណាងពលរដ្ឋនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលប្រមាណ៦០ គ្រួសារ បាននាំគ្នាផ្គិតមេដាយប្តឹងទៅអាជ្ញាធរឲ្យបិទទីតាំងប្រមូលផ្តុំសត្វឃាតខុសច្បាប់មួយកន្លែង ដែលកំពុងបំពុលបរិស្ថាន នឹងធ្វើឲ្យប៉ះពាល់សុខភាពប្រជា ជនរស់នៅទីនេះជាច្រើនឆ្នាំមកហើយ។ ការដាក់ពាក្យបណ្តឹងជាមួយនិងស្នាមមេដាយ របស់ប្រជាពរដ្ឋខាងលើនេះ ដោយសារតែកន្លងទៅថ្មីៗនេះ មន្ត្រីកសិកម្ម និងការិយាល័យសុខភាពសត្វ ខេត្តកណ្តាល បានចុះទៅបិទនិងផ្អាកទីតាំងសត្វ ឃាត កន្លែងចែកចាយសត្វបក្សីខុសច្បាប់នោះះជាច្រើនដងមកហើយ ប៉ុន្តែ ម្ចាស់សត្វឃាតខាងលើ មិនអនុវត្តតាមគោលការណ៍ច្បាប់នោះឡើយ។ ប្រជាពលរដ្ឋរស់នៅនៅភូមិព្រែក តាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្តាលបាន ប្រាប់សារព័ត៌មាន ដេលីខ្មែរ នៅថ្ងៃទី១៧ខែកុម្ភៈនេះថា រយៈពេល១ខែចុងក្រោយនេះទីតាំងសត្វឃាត និង ចែកចាយសត្វបក្សីមួយកន្លែងដែលមាន ឈ្មោះ ឡុង ចាន់ណារី ជាម្ចាស់បាន និងកំពុងរស៊ីទាំងបំពានច្បាប់...
មន្ត្រីជំនាញបង្រ្កាបបាន យកសាច់ជ្រូក និងសរីរាង្គជ្រូកបង្កក មានផ្ទុកជំងឺប៉េស្រ្តអាហ្រិក (ASFV) ជិត២តោន ត្រូវបាននាំយកទៅបំផ្លាញចោល

មន្ត្រីជំនាញបង្រ្កាបបាន យកសាច់ជ្រូក និងសរីរាង្គជ្រូកបង្កក មានផ្ទុកជំងឺប៉េស្រ្តអាហ្រិក (ASFV) ជិត២តោន ត្រូវបាននាំយកទៅបំផ្លាញចោល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២ ៣នេះ មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម បានដុតបំផ្លាញចោលសាច់ជ្រូក និងសរីរាង្គជ្រូកបង្កកសរុប ១,៧៦០គីឡូក្រាម។ ការដុតបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងនៅទីលានចាក់សំរាម នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ លោកអគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងថា អនុវត្តតាមអនុសាសន៍ណែនាំរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងដោយមានការបញ្ជាផ្ទាល់ពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទ...
អគ្គនាយកដ្ឋាន ក.ប.ប.រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការធ្វើធុរកិច្ចវិស័យធនាគារ

អគ្គនាយកដ្ឋាន ក.ប.ប.រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការធ្វើធុរកិច្ចវិស័យធនាគារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅស្នាក់ការកណ្ដាលអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយធនាគារជាតិនៃកម្ពុជា បានរៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការធ្វើធុរកិច្ចវិស័យធនាគារ ។ កិច្ចប្រជុំដោយមានបទបង្ហាញសំខាន់ៗចំនួន៣ គឺ ទី១. បរិយាបន្នហិរញ្ញវត្ថុនិងអត្ថប្រយោជន៍ និងកិច្ចការពារអតិថិជននៅក្នុងវិស័យធនាគារ ទី២. ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់គាំទ្រនិងលើកកម្ពស់ដល់ធុរកិច្ច និងទី៣. ប្រកាសស្ដីពីខសន្យាមិនសុចរិត។ សិក្ខាសាលានេះ រៀបចំឡើងក្រោមអធិបតីភាពលោក ឃួន សាវុធ អគ្គនាយករង តំណាង លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងលោក ហេង បូមករា អគ្គន...
តុលាការអាមេរិក ផ្តន្ទាទោសដាក់គុកខ្មាន់កាំភ្លើង​អស់​មួយ​ជីវិត ករណីបាញ់សម្លាប់មនុស្សស្បែកខ្មៅ នៅបុរីញូវយ៉ក

តុលាការអាមេរិក ផ្តន្ទាទោសដាក់គុកខ្មាន់កាំភ្លើង​អស់​មួយ​ជីវិត ករណីបាញ់សម្លាប់មនុស្សស្បែកខ្មៅ នៅបុរីញូវយ៉ក

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បុរីញូវយ៉ក៖ បុរសស្បែកស ដែលបានបាញ់សម្លាប់មនុស្សស្បែកខ្មៅអស់១០នាក់ ក្នុងហាងលក់គ្រឿងទេស នាបុរីញូវយ៉ក សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២២ ត្រូវតុលាការកាត់ទោសឲ្យជាប់គុកអស់មួយជីវិត បន្ទាប់ពីសាច់ញាតិជនរងគ្រោះ បានប្រកែកតវ៉ា និងរហូតបង្កជាហិង្សានៅក្នុងបន្ទប់សវនាការ។ នៅក្នុងសវនាការ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលកំហឹង​ផ្លូវចិត្តរបស់សាច់ញាតិជនរងគ្រោះ បាន​ប្រែ​ក្លាយ​ជារឿងប៉ុនប៉ងបង្ករបួសស្នាមលើ​រាង​កាយ​ជនជាប់ចោទ ឈ្មោះ ផៃតុន ហ្គេនដ្រូន (Payton Gendron) ដោយសារ​​បុរស​ម្នាក់​ស្ទុះសំដៅទៅរកជននេះ។ សន្តិសុខតុលាការ បានព្រួតគ្នាចាប់បុរសនេះជាប់ ហើយក្រោយ​មករដ្ឋអាជ្ញា​ បាន​និយាយ​ថា បុរសចង់វាយជនល្មើសនៅក្នុងបន្ទប់សវនាការ តុលាការមិន​ត្រូវ​​ចោទ​ប្រកាន់​ទេ។ បន្ទាប់ពីសវនាការបន្តទៀត ដែលសាច់ញាតិជនរងគ្រោះបានឡើងឆ្លើយដាក់បន្ទុកពោរពេញដោយទឹកភ្នែក ព្រោះតែការឈឺចាប់ តុលាការក៏សម្រេចចេញសាលក្រមផ្តន្ទាទោសដាក់គុកជនជាប់ចោទអស់មួយជីវិត...
បញ្ជូនខ្លួនមេតុងទីន ឈ្មោះ ឡុង រ៉ានី មកកាន់តុលាការ ដើម្បីសាកសួរ ពាក់ព័ន្ធនឹងសំណុំរឿងថ្មីឆបោកប្រាក់ជាង ១៣ មុឺនដុល្លារអាមេរិក

បញ្ជូនខ្លួនមេតុងទីន ឈ្មោះ ឡុង រ៉ានី មកកាន់តុលាការ ដើម្បីសាកសួរ ពាក់ព័ន្ធនឹងសំណុំរឿងថ្មីឆបោកប្រាក់ជាង ១៣ មុឺនដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ មន្រ្តីអនុរក្សពន្ធនាគារJP កាលពីព្រឹកថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៣នេះ បានបញ្ជូនខ្លួន ស្ត្រីជាប់ចោទ ឈ្មោះ ឡុង រ៉ានី មកកាន់ ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ ជាប់ពាក់ព័ន្ធករណី រំលោភទំនុកចិត្ត និង ឆបោកប្រាក់ជាង ១៣ ម៉ឺនដុល្លារអាមេរិក ដែលជាបទល្មើសថ្មី ១ទៀត ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។ យោងតាមដីការបស់តុលាការ បានឲ្យដឹងថា ឈ្មោះ ឡុង រ៉ានី អាយុ ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ ៤០ ស ផ្លូវលេខ ៣៥០ សង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវ បានតំណាងអយ្យការចោទប្រកាន់ពីបទ " មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន " និង " ឆបោក "។ ជនជាប់ចោទត្រូវបានចាប់ និង ឃុំខ្លួន កាលពីថ្ងៃ ២២ ខែ មករា ឆ្នាំ ២០២២ និង បច្ចុប្បន្ននេះ បានកំពុងត្រូវបានជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ PJ នៅក្នុងរាជធានីភ្នំពេញ៕ ដោយ ៖ ទេព ច័ន្ទ...
ចិន​គំរាមដាក់ទណ្ឌកម្មសងសឹក​អង្គភាពរបស់​អាមេរិក​ ករណី​បាញ់​ទម្លាក់​បាឡុងរបស់ចិន  

ចិន​គំរាមដាក់ទណ្ឌកម្មសងសឹក​អង្គភាពរបស់​អាមេរិក​ ករណី​បាញ់​ទម្លាក់​បាឡុងរបស់ចិន  

នយោបាយ, ព័ត៌មានអន្តរជាតិ
ប៉េកាំង៖ រដ្ឋាភិបាលចិន បាននិយាយព្រមាន កាលពីថ្ងៃពុធថា ខ្លួននឹងចាត់វិធានការសងសឹកចំពោះអង្គភាពរបស់សហរដ្ឋអាមេរិកវិញ ពាក់ព័ន្ធនឹងករណីបាញ់ទម្លាក់បាឡុងរបស់ចិន ដែលសង្ស័យជាវត្ថុប្រើសម្រាប់ឈ្លបយកការណ៍លើទឹកដីអាមេរិក។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉េនពីន (Wang Wenbin) មិនបានផ្តល់ព័ត៌មានលម្អិត និងមិនបានកំណត់អត្តសញ្ញាណស្ថាប័នអាមេរិក ដែលចិនព្រមានចាត់វិធានការសងសឹកនោះទេ។ រដ្ឋាភិបាលចិនបានប្រកែកថា បាឡុងនោះ គឺជាអាកាសយានគ្មានមនុស្សបើក ដែលត្រូវបានហោះហើរខុសគន្លងដោយចៃដន្យ ហើយបាននិយាយចោទប្រកាន់សហរដ្ឋអាមេរិកថា បញ្ចេញប្រតិកម្មខ្លាំងពេក រហូតយន្តហោះចម្បាំងប្រភេទ F-22 ដើម្បីបាញ់ទម្លាក់ប៉េងប៉ោងនោះ។ ចាប់តាំងពីការបាញ់ទម្លាក់បាឡុង កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មចំពោះអង្គភាពចំនួនប្រាំមួយរបស់ចិន ដែលយោធាអាមេរិកយល់ថា មានជាប់ទាក់ទងកម្មវិធីអវកាសរ...
ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងការ ក្លែងបន្លំជាមន្ត្រីឥណទានធនាគារ​ ឆបោកប្រាក់ជាង ៤០០០ ដុល្លារ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងការ ក្លែងបន្លំជាមន្ត្រីឥណទានធនាគារ​ ឆបោកប្រាក់ជាង ៤០០០ ដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តតាកែវ ៖​​​ បុរសសង្ស័យម្នាក់ កាលពីថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានធ្វើការ ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ ស្ត្រីរងគ្រោះ ម្នាក់ ពាក់ព័ន្ធនឹងការ ក្លែងបន្លំជាមន្ត្រីឥណទានធនាគារ​ និងបាន ឆបោកយកលុយរបស់គាត់ អស់ ​៤១៤០ ដុល្លារអាមេរិក ប្រព្រឹត្តកាលពី អំឡុងខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិសំរ៉ង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។ សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ ជិន សុខជា ហៅសុផល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅនៅភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។ ចំណែកឯ ជនរងគ្រោះមានឈ្មោះ សោម បុល ភេទស្រី អាយុ ៥១ឆ្នាំ រស់នៅភូមិសំរ៉ង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ឥឡូវនេះ, ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត តាកែវ ដើម្បី រៀបចំបែបបទ ...