ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

ក្រុមឈ្មួញដឹកទំនិញថា សមត្ថកិច្ចច្រកទ្វារអន្តរជាតិអូរយ៉ាដាវយកលុយក្រៅផ្លូវការដដែល!

ក្រុមឈ្មួញដឹកទំនិញថា សមត្ថកិច្ចច្រកទ្វារអន្តរជាតិអូរយ៉ាដាវយកលុយក្រៅផ្លូវការដដែល!

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រតនគិរី៖ ទោះបីរាជរដ្ឋាភិបាលមិនឲ្យយកប្រាក់ពីថ្លៃកសិផលនាំចេញទៅប្រទេសជិតខាងយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់សមត្ថកិច្ចប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវនៅតែបន្តយកថ្លៃសេវាក្រៅផ្លូវការច្រើនដដែល។ ជាក់ស្តែងនៅថ្ងៃព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ក្រុមឈ្មួញដឹកកសិផលនិងផ្លែឈើទៅវៀត ណាមរៀបរាប់ឲ្យដឹងថាក្រុមសមត្ថកិច្ចច្រកទ្វារអន្តរជាតិអូរយ៉ាដាវរួមមានគយស្នាក់ការ,កម្លាំងនគរបា លអន្តោប្រវេសន៍និងប្រធានច្រកទ្វារអន្តរជាតិតំណា ងសាលាខេត្តរតនគិរីបានយកថ្លៃរថយន្តដឹកទំនិញផ្សេងៗដោយកំណត់ទៅតាមប្រភេទរថយន្តតូច-ធំបង់លុយគ្មានវិក្កយបត្រទេ។ ឈ្មួញដឹកទំនិញបានបញ្ជាក់ថា ទំនិញសព្វថ្ងៃសម្រុកដឹកចេញទៅវៀតណាមមានដូចជាដំឡូងមី,គ្រាប់ស្វាយចន្ទី,ផ្លែស្វាយ,ផ្លែល្ពៅ,ផ្លែ តាង៉ែន,អុសឈើចន្ទី,អុសកៅស៊ូ,ជ័រកៅស៊ូមិនទាន់កែច្នៃ,ធ្យូង(ផល-អនុផលព្រៃឈើ)ជាដើម។ ក្រុមឈ្មួញខាងលើបានឲ្យដឹងទៀតថាភូមិភាគ ឥឦនខេត្តរតនគិរីអំណោយផលខ្លាំងលើដំណាំកសិឧស្សាហកម្មនិងកសិកម្មច...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងចំពិធីលៀងសាយភោជន៍ ជូនប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងចំពិធីលៀងសាយភោជន៍ ជូនប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោ ជន៍ ជូនដល់ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះ ក្រោមអធិបតីភាព សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាពេលនេះ នឹងបើកទំព័រមាសក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមក រប...
ឧត្តមសេនីយ៍ឯក ហ៊ុន  ម៉ាណែត បានចុះហត្ថលេខាលើលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងកងស្វ័យការពារជើងគោកជប៉ុន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងកងស្វ័យការពារជើងគោកជប៉ុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោកនៅព្រឹកថ្ងៃពុធ ទី១៥ កុម្ភៈ ឆ្នាំ ២០២៣នេះបាន ញ្ជើញជួបកិច្ចប្រជុំទ្វេភា គី និងចុះហត្ថលេខាលើលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃកងយោធ ពលខេមរភូមិន្ទ ជាមួយនឹងកងស្វ័យការពារជើងគោកជប៉ុន នៅបញ្ជាកា រដ្ឋានកងទ័ពជើងគោក។...
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជួបសន្ទនាផ្លូវការជាមួយ ប្រធានាធិបតីអាល្លឺម៉ង់នៅវិមានសន្តិភាព

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជួបសន្ទនាផ្លូវការជាមួយ ប្រធានាធិបតីអាល្លឺម៉ង់នៅវិមានសន្តិភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសន្ទនាផ្លូវការជាមួយ លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinm eier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបថត៖ កុក គី...
អធិការនគរបាលស្រុកគាស់ក្រឡថា អំពើហិង្សា និងគំរាមសម្លាប់ គឺជារឿងតូចតាច ទោះមានបណ្តឹងរបស់ជនរងគ្រោះក៏ដោយ

អធិការនគរបាលស្រុកគាស់ក្រឡថា អំពើហិង្សា និងគំរាមសម្លាប់ គឺជារឿងតូចតាច ទោះមានបណ្តឹងរបស់ជនរងគ្រោះក៏ដោយ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
បាត់ដំបង៖ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ កាលពីម្សិលមិញ បានមានប្រសាសន៍ថា លោកមិនទាន់ទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះក្នុងអំពើហិង្សាឡើយ តែលោកចង់ឲ្យជនរងគ្រោះដាក់បណ្តឹងទៅតុលាការខេត្តបាត់ដំបងវិញ។ បុរសជាជនរងគ្រោះបួននាក់ក្នុងស្រុកគាស់ក្រឡ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីស្វែងរកយុត្តិធម៌ ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគាត់មិនទាន់ទទួលបានដំណឹងអំពីចំណាត់ការរបស់មន្ត្រីនគរបាលឡើយ។ ពួកគាត់បាននិយាយថា អស់រយៈពេលជាង១០ថ្ងៃកន្លងមកហើយ នគរបាលគ្មានរកដោះស្រាយទាល់តែសោះ ខណៈលោកអធិការនគរបាលស្រុកគាស់ក្រឡ ចាត់ទុកថា អំពើហិង្សា និងគំរាមសម្លាប់នេះ គឺជារឿងតូចតាច។ ក្នុងបណ្តឹងព្រហ្មទណ្ឌនេះ លោកវរសេនីយ៍ឯក ប៉ាង ហៀង បានបញ្ជាក់ថា «តាមពិតរឿងនឹងវាតិចតួចណាស់ រឿងដែលមិនអាចដាក់តុលាការបាន ហើយខ្ញុំមិនទាន់បានទទួលផងថា ជារឿងអី! រឿងអី! ព្រោ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញហើយប្រកបដោយសុវត្ថិភាព

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញហើយប្រកបដោយសុវត្ថិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:  នៅរសៀល ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៥:១០ នាទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ ថ្ងៃនៅទីក្រុងវៀងច័ន្ទប្រទេសឡាវ។ តាមរយៈដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនេះ បានពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំងសន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ៕...
សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនជាបុគ្គលិក VOD ដែលមានបំណងចូលបំរើកិច្ចការរដ្ឋ

សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនជាបុគ្គលិក VOD ដែលមានបំណងចូលបំរើកិច្ចការរដ្ឋ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនជាបុគ្គលិក VOD ដែលមានបំណងចូលបំរើកិច្ចការរដ្ឋ។ ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទនិងគ្មាឱកាសបើកឡើងវិញនិងដោយគិតទៅដល់ជីវភាពបុគ្គលឹកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ។ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ។ សូមបងប្អូនធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំធ្វើការ។រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំនិងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញនិងត្រូវសុំការសម្រេចចុងក្រោយពីខ្ញុំ។ សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់យើងហើយយើងសូមបញ្ជាក់ថានឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់ យើងនោះឡើយ។ជនបរទេសគ្មានសិទ្ធមកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះតាមការចង់បានរបស់ពួកគេឡើយព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង។ ការបិទចោលវិទ្យុដែលគ្មានក្រមសិលធម៍មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភ...
ការលក់បន្លែខ្មែរ នៅមុខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាទិវាថ្ងៃនៃក្តីស្រលាញ់ ១៤កុម្ភៈ

ការលក់បន្លែខ្មែរ នៅមុខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាទិវាថ្ងៃនៃក្តីស្រលាញ់ ១៤កុម្ភៈ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំដាក់លក់ផលិតផលខ្មែរ អបអរថ្ងៃ១៤ កុម្ភៈ ដែលត្រូវបានគេស្គាល់ជាទូទៅថាជាថ្ងៃទិវានៃក្តីស្រលាញ់។ ក្នុងឱកាសនេះ ផលិតផលខ្មែរជាច្រើនមុខកំពុងដាក់តាំងលក់ពិសេសបន្លែសុវត្ថិភាព អង្ករបាយឆ្ងាញ់ និងស្រាផ្លែឈើរសជាតិស្រទន់ ដែលបានវេចខ្ចប់យ៉ាងស្អាតសម្រាប់ជាកាដូថ្ងៃដ៏ពិសេសនេះ ដោយមានស្តង់ជាច្រើន ដូចជាសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងមាសបៃតងជាដើម។ ម្ចាស់ស្តង់មួយកន្លែងដែលកំពុងដាក់លក់បានលើកឡើងថា "ថ្ងៃនេះជាថ្ងៃនៃក្តីស្រលាញ់ យើងបានយកផលិតផលសុវត្ថិភាពមកដាក់លក់ចែកជូនបងប្អូនអ្នកទទួលទានដើម្បីសុខភាពល្អ គឺយើងធ្វើការផ្សារភ្ជាប់ក្តីស្រលាញ់ និងសុខភាព" "ស្រលាញ់គ្រួសារ ពិសាអាហារសុវត្ថិភាព"។ ផលិតផលដែលតាំងលក់គឺផលិតផលស្រស់មានប្រមាណជាង ២០មុខ ហើយរបស់កែច្នៃមានប្រមាណជិត ២០មុខ ដែលជាផលិតផលសុវត្ថិភាព ល្អសម្រាប់សុខភាព ដោយមិនមានសារធាតុគីមីឡើយ។ សម្រាប់អតិថិជនវិញ បានបង្ហាញពីអារម្មណ៍...
ឯកឧត្តម ហួត ហាក់ ដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍​ ចាន់​ សុផាន​ ដែលត្រូវជាឱពុកបង្កើត ឯកឧត្ដម ផាន​ អូន

ឯកឧត្តម ហួត ហាក់ ដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍​ ចាន់​ សុផាន​ ដែលត្រូវជាឱពុកបង្កើត ឯកឧត្ដម ផាន​ អូន

នយោបាយ, ព័ត៌មានជាតិ
​ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអឺរ៉ុប និងឯកឧត្ដមអនុប្រធាន​ រួមជាមួយក្រុមការងារ បាននាំយកសាររំលែកទុក្ខ និងបច្ច័យ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារសពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍​ ចាន់​ សុផាន​ ដែលត្រូវជាឱពុកបង្កើត ឯកឧត្ដម ផាន​ អូន​ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»។ ឯកឧត្ដម ផាន​ អូន​ គឺជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅប្រទេសកាណាដា​ និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំខេត្តប្រីសធីសកូឡុំបី​ និងអាល់បែតា​ ប្រទេសកាណាដា​ នៅគេហដ្ឋានប្រារព្ធពិធី ក្នុងបុរីអ័គីដេ​ ផ្លូវ២០០៤ រាជធានីភ្នំពេញ។ ...
តុលាការកំពូលតម្កល់ទោសពិរុទ្ធជនម្នាក់ ជាប់គុក៧ ឆ្នាំ ពាក់ព័ន្ធនឹងការបើកហាងម៉ាស្សាកោសជុប តែបង្កប់សេវាផ្លូវភេទ នៅខេត្តសៀមរាប

តុលាការកំពូលតម្កល់ទោសពិរុទ្ធជនម្នាក់ ជាប់គុក៧ ឆ្នាំ ពាក់ព័ន្ធនឹងការបើកហាងម៉ាស្សាកោសជុប តែបង្កប់សេវាផ្លូវភេទ នៅខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៣នេះ បានប្រកាសសាលដីកា តម្កល់ទណ្ឌកម្ម បុរសពិរុទ្ធជម្នាក់ ជាប់គុក កំណត់ ០៧ ឆ្នាំ ដដែល ជាប់ពាក់ព័ន្ធនឹងការ បើករបររកស៊ី ផ្នែកម៉ាស្សា តែ លួចបង្កប់សេវាផ្លូវភេទ ប្រព្រឹត្តនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ ២០២០។ លោក និល នុណ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងឱ្យដឹងថា ទណ្ឌិត រូបនេះ មានឈ្មោះ យិន ង៉ែត ភេទប្រុស កើតឆ្នាំ ១៩៧០ មានទីលំនៅ នៅក្រុងសៀមរាប ខេត្តសៀមរាប។ នៅក្នុងសំណុំរឿងនេះ ទណ្ឌិតឈ្មោះ យិន ង៉ែត ត្រូវបានសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ០៧ ឆ្នាំ ពីបទ : សញ្ចារកម្មមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ តាមមាត្រា ២៨៩ នៃក្រមព្រហ្មទណ្ឌ ។ តែគាត់ បានប្តឹងរឧទ្ទរណ៍។សាលាឧទ្ធរណ៍បាត់ដំបង បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដែល ។ ...