សម្ដេចតេជោ ហ៊ុន សែន ជួបជាមួយកម្មករកម្មការិនី នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ក្នុងខេត្តកណ្ដាល
កណ្តាល៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក សហគ្រាសចំនួន១៩។
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កន្លងទៅសម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបជាមួយបងប្អូនកម្មករនិយោជិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាលនេះ១ដង រួចមកហើយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន១៥ ៦០៦នាក់ មកពី២២រោងចក្រ នៅក្នុងខេត្តកណ្តាល។
នេះជាលើកទី២ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញមកស្រុកពញាឮ ខេត្តកណ្តាលជាថ្មីម្តងទៀត ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសរុបចំនួន១៧ ៣០៧នាក់ មកពីរោងចក្រសហគ្រាសចំនួន១៩ ក្នុងនោះមកពីសួនឧស្សាហកម្មខេមតុន និងតំបន់ផ្សេងទ...








