ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

សហគ្រិនវ័យក្មេងម្នាក់ ឧកញ៉ា ឈិន កេន ទទួលបានសញ្ញាប័ត្រ «បណ្ឌិតផ្នែកគ្រប់គ្រង» ពីសាលា Universal Ministries Of The Kingdom’s College , រដ្ឋCalifornia សហរដ្ឋអាមេរិច

សហគ្រិនវ័យក្មេងម្នាក់ ឧកញ៉ា ឈិន កេន ទទួលបានសញ្ញាប័ត្រ «បណ្ឌិតផ្នែកគ្រប់គ្រង» ពីសាលា Universal Ministries Of The Kingdom’s College , រដ្ឋCalifornia សហរដ្ឋអាមេរិច

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សហគ្រិនវ័យក្មេងម្នាក់គឺ លោកឧកញ៉ា ឈិន កេន  អគ្គនាយកក្រុមហ៊ុន អេ អេ ភី គ្រុប និងមានក្រុមហ៊ុនសម្ព័នមួយចំនួនទៀតបានទទួលសញ្ញាបត្រ«បណ្ឌិតផ្នែកគ្រប់គ្រង» ពីសាលា Universal ministries of the kingdom’s College , រដ្ឋ California, សហរដ្ឋអាមេរិចកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ។ លោកឧកញ៉ាបណ្ឌិត ឈិន កេន ជាអគ្គនាយ កក្រុមហ៊ុន អេ អេ ភី គ្រុប កាលពីឆ្នាំ១ ៩៩ ៩ សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ទួលទំពូង និងបានចូលរៀនកម្មវិធីភាសារអង់គ្លេសទូទៅនូវមជ្ឈមណ្ឌលអូស្រ្ដាលី សម្រា ប់ការបណ្ដុះបណ្ដាល (ACE)។ កាលពីឆ្នាំ២០០១ លោក បានបញ្ចប់សញ្ញាប័ត្រជាន់ខ្ពស់ផ្នែកទីផ្សារនិងការគ្រប់គ្រងពាណិជ្ចកម្ម ពីអង្គការ CYVO ។នៅឆ្នាំ២០០៤ បានបញ្ចប់បរិញ្ញាបត្រពីជំនាញគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យបៀលប្រាយ (BBU) នៅឆ្នាំ២០២០ បានបញ្ចប់ថ្នាក់អនុបណ្ឌិតធុរៈកិច្ចពាណិជ្ចកម្មនៅសហរដ្ឋអាមេរិចនៅឆ្នាំ២០២៣ បានបញ្ចប់ថ្នាក់បណ្ឌិត...
រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា អញ្ជើញពិភាក្សាការងារជាមួយ ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ

រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា អញ្ជើញពិភាក្សាការងារជាមួយ ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ទីក្រុងសេអ៊ូល,ប្រទេសកូរ៉េ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអញ្ជើញដឹកនាំគណៈប្រតិភូ និងវិស័យឯកជនពាក់ព័ន្ធរបស់កម្ពុជា ចូលរួមពិភាក្សាការងារជាមួយ លោក YU Jeoung Yeol ប្រធាន ទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) និងសហការី នៅទីស្នាក់ការកណ្តាល KOTRAកាើលពីសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។ លោករដ្ឋមន្ត្រី បានកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទី និងការរួមចំណែករបស់ KOTRA ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ក្នុងជំនួបពិភាក្សានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) និងបានបញ្ជាក់ថា ពេលវេលានេះជាពេលវេលាសមស្របដើម្បីពិភាក្សាលើការជម្រុញពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងបង្កើនការប្រើប្រាស់កិច្ចព្រមព្រៀង CKFTA។ លោករដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យភាគីកូរ៉េ ជួយវិ និយោគលើការកែច្នៃ និងវេចខ្ជប់លើកសិផលសំខា ន់ៗរបស់កម្ពុជា រួមមាន ដំទ្បូ...
វេជ្ជបណ្ឌិត ឱ វណ្ណឌីន ដឹកនាំក្រុមការងារចុះដល់មូលដ្ឋានជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ពន្យល់​ និងអប់រំ​ ដេីម្បីសុខភាពប្រជាជននៅខេត្តក្រចេះ

វេជ្ជបណ្ឌិត ឱ វណ្ណឌីន ដឹកនាំក្រុមការងារចុះដល់មូលដ្ឋានជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ពន្យល់​ និងអប់រំ​ ដេីម្បីសុខភាពប្រជាជននៅខេត្តក្រចេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រចេះ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគ ណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ -១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក ១៩) កាលពីថ្ងៃទី ៣០ និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះបានចុះពិនិត្យ​ គាំទ្រ​ ពន្យល់​ អប់រំ​សុខភាព​ និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តក្រចេះ។ នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ដូចជាមូលដ្ឋានសុខាភិបាលសាធារណៈចំនួន បួនកន្លែង​មាន វិទ្យាល័យ សិលាវេទីគាត ឈន់, ផ្សារសាមគ្គី ក្រុងក្រចេះ, វិទ្យាល័យព្រះមហាក្សត្រីយ៉ានីកុសុមៈ និងមណ្ឌលសុខភាពបុសលាវ​ មានប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ ព្រះសង្ឃ​ ជនវ័យចាស់​ រួមទាំងអ្នកមានជំងឺប្រចាំកាយជាច្រេីនរយនាក់​ បានមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញ។...
ផ្តន្ទាទោសបុរសជាប់ចោទម្នាក់ ជាប់គុកអស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការរឹតកសម្លាប់ គូស្នេហ៍របស់ខ្លួន ជាមនុស្សភេទទី៣

ផ្តន្ទាទោសបុរសជាប់ចោទម្នាក់ ជាប់គុកអស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការរឹតកសម្លាប់ គូស្នេហ៍របស់ខ្លួន ជាមនុស្សភេទទី៣

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៣នេះ បាបប្រកាស សាលក្រម ផ្តន្ទាទោស ជនជាប់ចោទម្នាក់ ដែលនិយមស្រឡាញ់ និង រួមភេទ ប្រុស នឹង ប្រុស ត្រូវជាប់ពន្ធនាគារ កំណត់អស់ មួយជីវិត ជាប់ពាក់ព័ន្ធនឹងបទល្មើឃាតកម្មគិតទុកជាមុន ដោយធ្វើការ សម្លាប់គូស្នេហ៍របស់គាត់ ដែលជាមនុស្សភេទទីបី (មនុស្សប្រុស ក្លែងជាស្រី) តាមរយៈ ការដាក់ថ្នាំងងុយដេក នៅក្នុងទឹកភេសជ្ជ: ឱ្យផឹក ហើយនៅជនរងគ្រោះដេកលក់ ក៏ យកខ្សែភ្លើងរឹតកសម្លាប់ ជនរងគ្រោះ រួចប្រមូល យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ រត់គេចខ្លួន ប្រព្រឹត្ត កាលពីថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២២ នៅបន្ទប់ជួលលេខ៥ ផ្លូវបេតុង ក្រុម៥ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លោក ទីវ គឹមពិសាល ជាប្រធាន​ចៅក្រមក្រុម​ប្រឹក្សា​ជំនុំជម្រះ​ នៃ សាលាដំបូង​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ រូបនេះ មាន ឈ្មោះ ភូ សៀងទ្បាង ហៅ លាង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរប...
ឃុំខ្លួនស្ត្រី​អាជីវករលក់ផលិតផលតាម អនឡាញម្នាក់​ ពាក់ព័ន្ធនឹងការ ចេញសែក​ស្អុយ​ ប្រមា​ណ​៥០០០​ ដុល្លា​អា​មេ​រិ​ក

ឃុំខ្លួនស្ត្រី​អាជីវករលក់ផលិតផលតាម អនឡាញម្នាក់​ ពាក់ព័ន្ធនឹងការ ចេញសែក​ស្អុយ​ ប្រមា​ណ​៥០០០​ ដុល្លា​អា​មេ​រិ​ក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ សស្ត្រីអាជីវករលក់ផលិតផលតាម អន ឡាញម្នាក់​ កាលពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៣ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ  បង្គាប់ឲ្យឃុំខ្លួន និង បញ្ជូនគាត់ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន  ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ( ចេញសែក​ស្អុយ​ ) ប្រមាណ៥០០០ដុល្លាអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ លោក ថៃ គឹ​ម​មុនី ជាចៅក្រម​ស៊ើបសួរ​ នៃ សាលា​ដំបូ​ង​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ សល់ ស្រី​នៀ​ត ភេទ​ស្រី អាយុ​២៥ ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេ ខ​១៤ ៦ ផ្លូវ​បេតុង ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំ ពេញ។ ស្រ្តីត្រូវចោទ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ " មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន "  តាម​មាត្រា​២៣១ នៃ​ច...
រដ្ឋមន្ត្រីក្រសួងកសិកម្មទទួលជួបលោក Nurmi Pangest តំណាង IRRI ប្រចាំនៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងកសិកម្មទទួលជួបលោក Nurmi Pangest តំណាង IRRI ប្រចាំនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣នេះបាន ទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Nurmi Pangest តំណាង IRRI ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា ទ។ គោលបំណងនៃជំនួបនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងក្រសួងកសិកម្ម លើវិស័យស្រូវអង្ករ និងប្រព័ន្ធកសិ-ស្បៀងអាហារ ដោយផ្ដោតលើដំណាំស្រូវជាមូលដ្ឋាននៅកម្ពុជា។ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ គាំទ្របន្តកិច្ចសហការទៅមុខទៀត ដើម្បីធានានូវប្រសិទ្ធភាពខ្ពស់ចំពោះប្រព័ន្ធកសិ-សន្តិសុខស្បៀងលើវិស័យស្រូវអង្ករនេះ។ សូមជម្រាបថា វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានទំនាក់ទំនងភាពជាដៃគូយូរអង្វែង ក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ និងលើកកម្ពស់វិស័...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នេះបានអញ្ជើញក្នុងពិធីបើកមហា សន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល ២ថ្ងៃ នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។ មហាសន្និបាតនេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយ សគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មា ធិការកណ្តាល ប្រធានគណបក្សទូទាំងប្រទេស រួមទាំងម ន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀតផងដែរ។ សន្និបាតនេះត្រូវប្រារព្ធឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ និង ២៩មករា។ ពិធីបើកមហាសន្និបាតវិសាមញ្ញ គឺមានការថ្លែងសុន្ទរកថាបើក ដោយសម្តេចអគ្គមហាពញាចក្រី​ ហេង សំរិន ដែលបង្ហាញបីរបាយការណ៍អំពីលទ្ធ ផល នៃការអនុវត្តកម្មវិធីនយោបាយ...
អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយ GIZ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ

អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយ GIZ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តកែប)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការកន្លែងបន្លំ «ក. ប.ប.» សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាព ម្ហូប អាហារ និង បទប្បញ្ញត្តិ ពាក់ព័ន្ធ» នៅសណ្ឋាគាររ៉ក់រ៉ូយាល់ខេត្តកែប។ កម្មវិធីនេះ ក្រោមអធិបតីភាពរបស់ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនា យក នៃអគ្គនាយកដ្ឋាន ក.ប.ប. លោក ហ៊ួរ មិថុនា អភិបាលរង ខេត្តកែប និង លោកស្រី សេង ដាលីន ទីប្រឹក្សាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យឯកជន នៃទីភ្នាក់ងារ GIZ។ សមាសភាពចូលរួមក្នុងសិក្ខាសាលាខាងលើនេះរួមមានម្ចាស់ អាជីវករ សមាជិកសភាពាណិជ្ជកម្មខេត្តកំពត-កែប សភាពាណិជ្ជកម្មខេត្តកណ្តាល សភា ពាណិជ្ជកម្មខេត្តតាកែវ អង្គភាពមន្ទីរជុំវិញខេត្តកែប ...
សមាជិកគណបក្សភ្លើងទៀន៤រូបនៅខេត្តតាកែវចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា

សមាជិកគណបក្សភ្លើងទៀន៤រូបនៅខេត្តតាកែវចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
(តាកែវ)៖ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀននិងសមាជិក នៅខេត្តតាកែវចំនួន៤រូប បានសម្រេចស្នើសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រ ជាជនកម្ពុជាកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ ការចូលរួមជីវិភាពនយោបាយនេះគឺធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី សាម៉េត (លោកគ្រូមា) ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ប្រធានក្រុមការងារពិសេស សម្តេចតេជោ ហ៊ុន  សែន ប្រធានគណបក្ស។ ជាមួយគ្នា(លោកគ្រូ​ មា​)បានលើកឡើងថា ការចូលរួមរបស់គណបក្សភ្លើងទៀនទាំង៤រូបនេះ គឺមកពីនយោ បាយមេដឹកនាំភ្លើងទៀន ដើរតាមគន្លងអតីតមេបក្សសង្រ្គោះជាតិ ទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិ៣ជំនាន់។ ឯកឧត្ដម​ បណ្ឌិត លី សាម៉េត បញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងបុិនប្រសព្វរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានតែគណបក្សប្រជាជនទេ គឺមានគោល នយោបាយច្បាស់លាស់ និងបម្រើ ប្រជាពលរដ្ឋបិតប្រាកដ។ ការចុះចូលរ...
លោកបណ្ឌិត លី សាម៉េត(លោកគ្រូមា)ជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយមកពីគណបក្សភ្លើងទៀននិងប្រកាសបញ្ចូលសមាជិកថ្មី

លោកបណ្ឌិត លី សាម៉េត(លោកគ្រូមា)ជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយមកពីគណបក្សភ្លើងទៀននិងប្រកាសបញ្ចូលសមាជិកថ្មី

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកំពង់ធំ៖ ក្រោមអធិបតីភាព លោកបណ្ឌិត លី សាម៉េត (លោកគ្រូមា) ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងលោកបណ្ឌិត ថោង ខុន  សមាជិកគណៈកម្ម ការកណ្តាលនិងជាអនុប្រធានទី១ ក្រុមការងារគណ បក្សចុះមូលដ្ឋានខេត្តកំពង់ធំ លោក ងួន រតនៈ សមា ជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈ កម្មាធិការគណបក្សខេត្តនិងជាអភិបាលខេត្ត លោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងអ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ប្រធានក្រុមការងារពិសេសសម្តេចតេជោ ចុះជួយ កសាងពង្រឹងសមា ជិកបក្ស។ នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត លី សាម៉េត (លោកគ្រូមា) និងថ្នាក់ដឹកនាំបានចុះជួបសំណេះ សំណាលជាមួយបងប្អូនកូនក្មួយ មកពីគណបក្សភ្លើងទៀន និងបានប្រកាសបញ្ចូលសមាជិកថ្មីកាល ពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នេះ។ ពិធីនេះគឺធ្វើឡើង ក្រោមអធិបតីភាព លោកបណ្ឌិត លី សាម៉េត (លោកគ្រូមា) ទីប្រឹក្សាផ្ទាល់សម្តេចតេ ជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានបញ្ចូល...