សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍បានរៀបចំពិធីប្រកាសសម្ភោធនិងសូត្រមន្តឡេីងទីស្នាក់ការកណ្តាលជាផ្លូវការ
(ភ្នំពេញ)៖ លោកហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ និងក្រុមប្រឹក្សាភិបាលព្រមទាំងសមាជិកសមាជិកាបានបេីកកិច្ចប្រជុំស្តីពីដំណេីរការបស់សមាគម និង ពិធីប្រកាសសម្ភោធ សូត្រមន្តឡេីងទីស្នាក់ការកណ្តាលរបស់សមាគមព្រមទាំង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ។
បន្ទាប់ពីរៀបចំកិច្ចប្រជុំនិងថ្នាក់ដឹកនាំ រួចមក សមាគមបានរៀបចំពិសារអាហារសាមគ្គី មានការពិសារអាហារសាមគ្គីគ្រួសារCYEAD (ស.ស.យ.ក.ស.អ)ដែលមានការអញើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ លោក វុី សំណាង ផងដែរ។
លោក ហុង ឆេងឈុន សហស្ថាបនិក និងជាប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ បានថ្លែងថា សមាគមយើងថ្ងៃនេះ បានទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃហើយ ការជួបជុំថ្ងៃនេះគឺ ដើម្បី ប្រកាសម្តងទៀត ដល់ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកយើងទាំងអស់ នូវសេចក្តីសម្រេចរបស់...








