អគ្គនាយកដ្ឋាន ក.ប.ប. និងក្រុមហ៊ុនកម្មសិទ្ធិបញ្ញា S&O. បើកវគ្គបណ្តុះបណ្តាលស្តីពី «ការកំណត់អត្តសញ្ញណផលិតផល»
ភ្នំពេញ៖ អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយក្រុមហ៊ុនកម្មសិទ្ធិបញ្ញា S&O. បានរៀបចំ វគ្គបណ្តុះបណ្តាលស្តីពី «ការកំណត់អត្តសញ្ញណផលិតផល» ដល់មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣
អញ្ជេីញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះមានអគ្គនាយករង ប្រធាននាយកដ្ឋាន និងប្រធានសាខា អនុប្រធានសាខា ព្រមទាំងមន្ត្រីស៊ើបអង្កេត នៃសាខា ក.ប.ប. តាមបណ្តារាជធានី-ខេត្តទាំង ២៥ ទូទាំងព្រះរាជាណាចក្រកម្ពុជា។
វគ្គបណ្តុះបណ្តាលប្រារព្ធឡើង ក្រោមអធិបតិភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងកញ្ញា ចន្ទ សេរីរដ្ឋា សហការីជាន់ខ្ពស់នៃក្រុមហ៊ុនកម្មសិទ្ធិបញ្ញា S&O។
នេះគឺជាវេទិការនិងជាយន្តការមួយក្នុងការផ្តល់នូវចំណេះដឹងបន្ថែមជូនដល់មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. អាចកំណត់បានអំពីភាពខុសគ្នារវាងផលិតផលពិត និងផលិតផលក្លែង...








