អ្នកទិញដីពីឧកញ៉ា នួន អក នៅខេត្តកំពត ជិតបួនឆ្នាំហើយ សុំទារលុយវិញ ព្រោះមិនទទួលបានប្លង់រឹង
ភ្នំពេញ៖ បុរសពីរនាក់ ដែលជឿទុកចិត្តលើលោកឧកញ៉ាឆាដីលក់ ឈ្មោះ នួន អក បានរអ៊ូរទាំថា ពួកគាត់បានទិញដី តាំងពីឆ្នាំ២០១៨ សរុបប្រាំប្លង់ ស្ដិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ នៅតែមិនទាន់ទទួលប័ណ្ណកម្មសិទ្ធិ ប្លង់រឹងនៅឡើយ ទោះបីជាបានបង់ប្រាក់ចប់សព្វគ្រប់ក៏ដោយ ដូច្នេះពួកគាត់សុំទារលុយវិញ។
បុរសទាំងពីរនាក់ បាននិយាយរំឭកថា ពួកគាត់ក្លាយជាជនរងគ្រោះ ក្នុងចំណោមអ្នកទិញដីជាច្រើននាក់ ដែលបានបង់រំលស់ដីឡូតិ៍ ក្នុងគម្រោងខាងលើតាំងពីឆ្នាំ២០១៨មកម្ល៉េះ ក្នុងតម្លៃ១ ២០០០ដុល្លារ ក្នុងមួយប្លង់ ដោយនៅក្នុងកិច្ចសន្យាបានបញ្ជាក់ថា បង់ចាប់ពីប្រាំមួយ ទៅប្រាំបួនខែនឹងទទួលបានប្លង់រឹង ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ មិនទាន់បានទទួលប្លង់រឹងនៅឡើយទេ ហើយគម្រោងនេះ ក៏មិនមានការអភិវឌ្ឍអ្វីដែរ សូម្បីតែបង្គោលសម្គាល់ក្បាលដីក៏គ្មានផង។
លោក ប៊ុត សំឡូត បាននិយាយថា លោកបានទិញដីពីគម្រោងរបស់លោកឧកញ៉ា នួន អក ចំនួនចំនួនបីឡូតិ៍ ក្នុងតម្...








