ជប៉ុនបានបង្ហាញពីការចាប់អារម្មណ៍ខ្ពស់លើការបន្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា
(ភ្នំពេញ) លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
នាជំនួបនោះ លោករដ្ឋមន្ត្រីបាន សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេសកម្មការទូតរបស់ឯកឧត្តមអគ្គរាជទូតជប៉ុននៅកម្ពុជា ហើយបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យ ដែលជប៉ុនបានជួយកម្ពុជារួមចំណែកក្នុងការកសាង និងថែរក្សាសេ្ថរភាព សន្តិភាព និងការអភិវឌ្ឍ។
ឆ្នាំនេះគឺជាខួបអនុសាវរីយ៍ ៧០ឆ្នាំ នៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលរយៈពេលកន្លងមកប្រទេសទាំងពីរបានឆ្លងកាត់ដំណាក់កាលជាច្រើន រហូតទទួលបានការរីកចម្រើនខ្ពស់បំផុត ឈានទៅរកការបង្កើតបាននូវក្របខណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
កម្ពុជាចងចាំជានិច្ចនូវជំនួយរបស់ជប៉ុនក...








