សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍បានចាប់បដិសន្ធិឡើងជាផ្លូវការហើយ
ភ្នំពេញ៖ សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍បានចាប់បដិសន្ធិឡើងជាផ្លូវការហើយ កាលពីទី២៧ ខែមេសានេះ ដោយមានស្ថាបនិកសំខាន់ៗជិត១០ រូបបានប្រមូលផ្តុំគំនិតគ្នាជាធ្លុងមួយ បង្កើតឲ្យចេញជារូបរាងឡើងក្នុងបរិបទកម្ពុជានា យុគសម័យឌីជីថល ។
សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ បានបើកកិច្ចប្រជុំអនុម័តសម្រេចបើកកដំណើរកាសមាគមជាផ្លូវការ ដែលមានការចូលរួមពីសំណាក់ ស្ថាបនិកសំខាន់ៗ ដូចជា លោក ហុង ឆេងឈុន លោក ឯល រ៉ូហ្សែត លោកឧកញ៉ា ឯល សិទ្ធីគ្រីយ៉ា លោក តាំង សេងប៉ លោក កែវ ចំរុង លោក ហួន លីមីង និងសហគ្រិនមួយចំនួនទៀត បានប្រជុំគ្នាជាច្រើនខែ ដើម្បីបញ្ចូលធាតុផ្សំជាស្មារី និងគំនិតល្អៗជាមួយនិងទិសដៅសំខាន់ៗ នៃការបង្កើតសមាគមនេះឡើងនៅកម្ពុជា។
លោក ហុង ឆេងឈុន សហស្ថាបនិក និងជាប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍បានមានប្រសាសន៍ថា សមាគយើងបង្កើតនេះ មានគោលដៅគឺ ដើម្បីចូលរួមសហការនិងគាំទ្រជាមួយរាជរដ្ឋាភិបាលជួយពង្រ...








