ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

អ្នកនាំពាក្យក្រសួងសាធារណការ អំពាវនាវដល់សមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ

អ្នកនាំពាក្យក្រសួងសាធារណការ អំពាវនាវដល់សមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានអំពាវនាវដល់សមត្ថកិច្ចស្រាវជ្រាវ វែកមុខ និងមានវិធានការតាមផ្លូវច្បាប់ជាធរមានចំពោះអ្នកបានបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ឯកឧត្តម ផន រឹម បានបញ្ជាក់ទៀតថា ប៉ុ​ន្មានថ្ងៃនេះ មានករណីក្មេងស្ទាវបានធ្វើសកម្មភាពបំផ្លិចបំផ្លាញបរិក្ខារផ្លូវថ្នល់ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដោយថតវីដេអូ និងបង្ហោះជាសាធារណៈក្នុងចេតនាលេងសើចខុសទំនង និងជាទង្វើល្មើសច្បាប់ ដែលមិនអាចអត់ឱនឱ្យបាន។ អ្នកនាំពាក្យបន្ថែមថា ទង្វើនេះមិនត្រឹមតែជាសកម្មភាពបំផ្លិចបំផ្លាញបរិក្ខារផ្លូវថ្នល់ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋប៉ុណ្ណោះទេ សកម្មភាពនេះអាចបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិតអ្នកដំណើរ និងយានយន្ត ដោយសារបង្គោលនេះ មានសារៈសំខាន់ណាស់សម្រាប់អ្នកដំណើរ។ ឯកឧត្តមបន្ថែម នេះជាបង្គោលសញ្ញានាំផ្លូវ(Guide Post) ដែលប្រើប្រាស់សម្រាប់បង្ហាញ ជូនព័ត៌មានដល់អ្នក...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រក្នុងព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» នៅស្រុកចំការលើ ខេត្តកំពង់ចាម

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រក្នុងព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» នៅស្រុកចំការលើ ខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះបានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» ដែលប្រារព្ធធ្វើឡើងនៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ ក្នុងព្រះរាជពិធីនេះ ក៏មានការអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិត​លើត្បូង​ពីសំណាក់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តម​ប្រឹក្សាផ្ទាល់ព្រះ​មហា​ក្សត្រ, សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហា​ប​វរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសមាជិក សមាជិកា ឧត្តម​ប្រឹក្សា​​ផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធ...
កម្មកររោងចក្រឡឺក្រោនស៊ូប្រមាណ6 ពាន់នាក់ផ្ទុះការតវ៉ា ក្រោយរោងចក្របញ្ឈប់កម្មករប្រមាណ800ជាងនាក់ដោយគ្មានហេតុផល

កម្មកររោងចក្រឡឺក្រោនស៊ូប្រមាណ6 ពាន់នាក់ផ្ទុះការតវ៉ា ក្រោយរោងចក្របញ្ឈប់កម្មករប្រមាណ800ជាងនាក់ដោយគ្មានហេតុផល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមកម្មករដេរស្បែកជើងប្រមាណ6000នាក់ធ្វើការនៅ រោងចក្រឈ្មោះឡឺក្រោនស៊ូ អ៊ិនដាស្ទ្រីល បាននាំគ្នាតវ៉ាមិនចូលធ្វើការ ដោយសារតែតំណាងរោងចក្របានបញ្ឈប់ការងារកម្មករប្រមាណជាង800នាក់ដោយគ្មានហេតុផល និងបំពានច្បាប់ស្តីពីការងារនៅកម្ពុជា។ ការតវ៉ានេះមានរយៈពេល២ថ្ងៃមកហើយ ស្ថិតនៅរោងចក្រ ក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយក្រុមកម្មករបានបញ្ជាក់ថា ពួកគាត់ធ្វើការនៅទីនេះ១៣ ទៅ១៤ឆ្នាំមកហើយ មិនដែលមានបញ្ហាអ្វីទេ ស្រាប់តែមានប្រធានរដ្ឋបាលថ្មីប្រមាណ២ឆ្នាំចុងក្រោយនេះ តែងតែធ្វើទុកបុកម្នេញពួកគាត់មិនចេះចប់មិនចេះហើយ ដោយគ្មានហេតុផល។ រហូតតំណាងរោងចក្របញ្ឈប់ពួកគាត់ពីការងារថែមទៀត។ ក្រុមកម្មករបានទទូចស្នើសុំដល់ក្រុមហ៊ុនអ្នបញ្ជាទិញ VF Corporation ដែលជាក្រុមហ៊ុនផ្គត់ផ្គង់Order ឱ្យរោងចក្រ ឡឺ ក្រោនស៊ូ ផលិតរាល់ថ្ងៃ និង ក្រសួងការងារ រួមទាំងស្ថាប័នពាក់ព័ន្ធឲ្យជួយអន្តរាគមន...
បទបង្ហាញអំពី ផលិតផល និងសេវាកម្មរបស់ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

បទបង្ហាញអំពី ផលិតផល និងសេវាកម្មរបស់ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ២ រសៀល ថ្ងៃអង្គារ ១៣ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំធំ កសស កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំ កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលក្នុងកម្មវិធីនេះ មានអ្នកជំនាញ ដែលជាក្រុមការងារ នៃធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ធ្វើបទបង្ហាញអំពី ផលិតផល និងសេវាកម្មរបស់ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ដើម្បីចែករំលែកនូវ បទពិសោធន៍ និងចំណេះដឹង ជាពិសេសព័ត៌មាន នៃសេវាកម្មឥណទានមិនមានទ្រព្យធានា ជូនដល់ បុគ្គលិក និងកម្មករនិយោជិត របស់ កសស។...
ផ្លែទុរេនស្រស់កម្ពុជាត្រូវបានអនុញ្ញាតឱ្យមានការនាំចេញទៅកាន់ទីផ្សារប្រទេសចិនផ្ទាល់ហើយ

ផ្លែទុរេនស្រស់កម្ពុជាត្រូវបានអនុញ្ញាតឱ្យមានការនាំចេញទៅកាន់ទីផ្សារប្រទេសចិនផ្ទាល់ហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសជម្រាបជូនសាធារណជនថា កម្ពុជា បានទទួលការអនុញ្ញាតជាផ្លូវការពីអគ្គរដ្ឋបាលគយចិន (GACC) ដើម្បីចាប់ផ្តើមធ្វើការនាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសា។ សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពី GACC បានវាយតម្លៃនិងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេន ចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។ ដើម្បីធានានូវគុណភាពនិងនិរន្តរភាពនៃការនាំចេញ ក្រសួងសូមអំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រ វេចខ្ចប់ទាំងអស់ ត្រូវបន្តអនុវត្តឱ្យខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនៃពិធីសារដែលកំណត់ដោយគ្មានសមាសភាពចង្រៃ គ្មានសំណល់ថ្នាំកសិកម្ម ឬសារធាតុគីមីហាមឃាត់។ ក្រសួងជំរុញឱ្យម្ចាស់ចម្ការនិងរោងចក្រវេចខ្ចប់ផ្សេងទៀត ដែលមានបំណងនាំចេញ រួ...
ឯកឧត្តមឆ ហេង សួរ សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ឆ្នាំ២០២៥

ឯកឧត្តមឆ ហេង សួរ សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ឆ្នាំ២០២៥

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ឯកឧត្តម ហេង សួរ សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅវិមាន៧មករា។...
អគ្គនាយកដ្ឋាន ក.ប.ប.ផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សានុសិស្សជាទំពាំងស្នងឬស្សី ដោយផ្តោតការយកចិត្តទុកដាក់លើការទទួលទានភេសជ្ជៈដែលមានជាតិស្ករខ្ពស់

អគ្គនាយកដ្ឋាន ក.ប.ប.ផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សានុសិស្សជាទំពាំងស្នងឬស្សី ដោយផ្តោតការយកចិត្តទុកដាក់លើការទទួលទានភេសជ្ជៈដែលមានជាតិស្ករខ្ពស់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កំពង់ធំ)៖ អគ្គនាយកដ្ឋាន ក.ប.ប.សហការជាមួយមន្ទីរពាណិជ្ជកម្ម មន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរដែនដី កាលពីថ្ងៃទី៤ខែកក្កដាឆ្នាំ២៩២៤នេះបានរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង ជូនដល់លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងអាជីវករលក់ដូរនៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យកំពង់គោក្រោមចំនួន ២៨១នាក់។ នៅក្នុងវគ្គអប់រំ ផ្សព្វផ្សាយនេះ មន្រ្តីជំនាញបានធ្វើការណែនាំអំពីការជ្រើសរើស ការពិនិត្យម្ហូបអាហារដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភដែលមានគុណភាពល្អសម្រាប់បរិភោគប្រចាំថ្ងៃ ព្រមទាំងបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារផងដែរ។ ជាងនេះទៅទៀត ដោយសង្កេតឃើញថាបច្ចុប្បន្ននេះ អត្រានៃការកើនឡើងអ្នកកើតជំងឺទឹកនោមផ្អែមមិនថាវ័យក្មេង ឬមនុស្សចាស់ មន្រ្តីជំនាញក៏បានធ្វើការណែនាំដល់សិស្សានុសិស្ស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលទាននូវភេ...
គ្រួសារជនរងគ្រោះចោទ  មន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» ព្យាបាលកូនប្រុសអាយុ៨ខែម្នាក់ បណ្ដាលស្លាប់

គ្រួសារជនរងគ្រោះចោទ មន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» ព្យាបាលកូនប្រុសអាយុ៨ខែម្នាក់ បណ្ដាលស្លាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ ៖ មន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» បានរងការចោទថាព្យាបាលក្មេងប្រុសអាយុ៨ខែម្នាក់បណ្ដាលឲ្យស្លាប់ ហើយត្រូវបានក្រុមគ្រួសារកើតទុក្ខមិនសុខចិត្ត ប្ដឹងសមត្ថកិច្ចឱ្យចុះត្រួតពិនិត្យ និងស្រាវជ្រាវដើម្បីរកយុត្តិធម៌ឲ្យពួកគាត់។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង ៤០នាទីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីតាំងមន្ទីរពេទ្យ ដែលស្ថិតនៅផ្ទះលេខ៦៤L ផ្លូវលេខ២៦៥ ភូមិទី១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពបានឲ្យដឹងថា កូនប្រុសដែលបានស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ វង់ ចន្ទ វឌ្ឍនៈវិភូ អាយុ៨ខែ បានស្លាប់នៅវេលាម៉ោង៧ និង៥០នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ជូនចេញពីមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២»។ យោងតាម ពូបង្កើតរបស់ក្មេងរងគ្រោះ ដែលបានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកឲ្យដឹងថា ទារកខាងលើនេះមានជំងឺគ្រុនឈាម ហើយបានទៅសម្រាកព្យាបាល នៅមន្ទី...
រដ្ឋមន្រ្តីក្រសួងការងារនាំយកឱកាសការងារជាង១ម៉ឺន៦ពាន់កន្លែងសម្រាប់ប្រជាពលរដ្ឋ និងពលករក្នុងខេត្តកំពង់ចាមដែលទើបត្រឡប់មកពីប្រទេសថៃ

រដ្ឋមន្រ្តីក្រសួងការងារនាំយកឱកាសការងារជាង១ម៉ឺន៦ពាន់កន្លែងសម្រាប់ប្រជាពលរដ្ឋ និងពលករក្នុងខេត្តកំពង់ចាមដែលទើបត្រឡប់មកពីប្រទេសថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ខេត្តកំពង់ចាម)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ អមដោយឯកឧត្តម គន់ សុភា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំខេត្ត មន្ទីរការងារ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាមដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ និងជាពិសេសបងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន ៦ ដែលមានតម្រូវការកម្លាំងពលកម្មប្រមាណជាង ១ម៉ឺន៦ពាន់កន្លែង៕...
ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភាបានអញ្ជើញចូលរួមដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភាបានអញ្ជើញចូលរួមដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភាបានអញ្ជើញចូលរួមដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅទី៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ក្រោមអធិបតីភាពខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុម័តលើសំណើពិនិត្យ និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តទទួលយកសំណើរបស់តំណាងរាស្រ្តហត្ថលេខីទាំង១២៥រូប ដែលស្មើនឹង ១០០% នៃតំណាងរាស្រ្តសរុប មកពីចម្រុះគណបក្សទាំងអស់មានអាសនៈក្នុងរដ្ឋសភា ដែលបានស្នើសុំរដ្ឋសភាធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជានិ...