នយោបាយ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញថ្លែងក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ឆ្នាំ២០២១
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញថ្លែងក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ឆ្នាំ២០២១
ក្រោមប្រធានបទ៖ «ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយសម្រាប់អនាគតរួមគ្នា”
លោក សយ សុភាព៖ ភូមិសាស្ត្រនយោបាយច្បាស់ហើយឬនៅ អាមេរិកទៅរកវៀតណាម !ចិនមករកខ្មែរ
លោក សយ សុភាព សហប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជាចិន និងជាអគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានសរសេរលើហ្វេសប៊ុកលោកថា ភូមិសាស្ត្រនយោបាយ ច្បាស់ហើយឬនៅ អាមេរិកទៅរកវៀតណាម ចិនមករកខ្មែរ។
លោកបានលើកឡើងថា"ខ្ញុំយល់ថា ខ្មែរប្រាកដជាយល់ច្បាស់ ជាងពេលណាទាំងអស់ គឺសហរដ្ឋអាមេរិក រត់ទៅរកយួន(ឥណ្ឌូ-ប៉ាស៊ីហ្វិក) ដើម្បីខ្ទប់ឥទ្ធិពលចិន(ប្រ៊ី)"។
សហរដ្ឋអាមេរិកបានធ្វើអ្វីៗ គ្រប់យ៉ាងដាក់យួនព្រោះដាច់ខាត មិនឱ្យចិនក្លាយជាមហាអំណាចពិភពលោក ជំនួសអាមេរិកឡើយ។ មានន័យថាទោះក្នុងតំលៃណា ក៏ដោយគឺអាមេរិក ប្រឆាំងចិនលុះក្ស័យ។
ចំណែកខ្មែរវិញ អាមេរិក មិនបានចាប់អារម្មណ៏ក្នុងកែវភ្នែកទេ ផ្ទុយទៅវិញ អាមេរិក ចិញ្ចឹម អង្គការអន្តរជាតិខ្លះ និងក្នុងស្រុកមួយភាគធំ ដើម្បីធ្វើសកម្មភាពប្រឆាំង រាជរដ្ឋាភិបាល ដែលអាមេរិកចោទថា ងាកទៅរកចិនហើយកុំភ្លេចឱ្យសោះរឿង បដិវត្តន៏ព័ណ៌។
ចំណែកចិនវិញ រត់មករកខ្មែរទប់ការជ្រៀតជ្រែក ពីឥណ្ឌូ-ប៉ាស៊ីហ្វិក ដឹកនាំដោយសហរ...
អ្នកនាំពាក្យក្រសួងមហាផ្ទៃបដិសេធថា សម្តេចក្រឡាហោម ស ខេង គ្មានពាក់ព័ន្ធ ការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ របស់ សម រង្ស៊ីទេ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធការលើកឡើងរបស់លោក សម រង្ស៊ីថា “ការបង្កើតរដ្ឋាភិបាលបង្រួប បង្រួមជាតិដែលមាន សម្តេច ស ខេង ចូលរួមផងដែរ គឺជាគំនិតមួយដ៏ត្រឹមត្រូវ” ។ លោកថា គ្មានដូចអ្វីទៅនឹងការលើកឡើង របស់បុគ្គលសម រង្ស៊ីនោះទេ ។
លោក សម រង្ស៊ី តាមរយៈបណ្តាញសង្គម ហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃ២៩ សីហា បានបង្ហោះរូបភាព មួយសន្លឹករបស់លោក ជាមួយសម្តេច ស ខេង ដែលជារូបនៃជំនួបកាលពីអតីតកាល អមដោយសំណេរយ៉ាងខ្លីថា “ការបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិដែលមាន លោក ស ខេង ចូលរួមផងដែរ គឺជាគំនិតមួយដ៏ត្រឹមត្រូវ” ។
លោក ខៀវ សុភ័គ បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៣០ ខែសីហា ឆ្នាំ២០២១ថា “សម្តេច ស ខេង អញ្ជើញទៅបារាំងដោយមានធុរៈផ្ទាល់ខ្លួន លោកគ្មានពេលឯណាទៅ ជជែកពិភាក្សាដូចអ្វីដែល សម រង្ស៊ីថា (រដ្ឋាភិ បាលបង្រួបបង្រួមជាតិ) នោះទេ ។ ការបង្កើតរដ្ឋាភិបាលចំរុះស្អីន...
លោក សយ សុភាព បញ្ជាក់ចំៗថា ចោទបក្សកាន់អំណាចងាករកចិន បែរជាម្ខាងទៀតចង់បង្កើតសហព័ន្ធឥណ្ឌូចិនឡើងវិញ
លោក សយ សុភាព ដែលមហាជនគេស្គាល់ថាជាអ្នកកាសែតមានឥទ្ធិពលនៅកម្ពុជា និងម្ចាស់នៃមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល បានបញ្ជាក់ចំៗលើហ្វេសប៊ុកលោកថា ចោទបក្សកាន់អំណាចងាករកចិន។ បែរជា ម្ខាងទៀតចង់បង្កើតសហព័ន្ធឥណ្ឌូចិ នឡើងវិញ។ អ្នកណាជាអ្នកបង្កើតវា? ដើម្បីអី? ប្រវត្តិសាស្ត្របានបង្ហាញហើយ។
លោក សយ សុភាព ដាក់សំណួរថា" ហេតុអីមកបន្ទោសខ្មែរថាមិនចេះចាប់ឱកាសកសាងទំនាក់ទំនងជាមួយអាមេរិក ខៈណៈ វៀត ណាមទទួលបានផលប្រយោជន៏ច្រើន"។
លើសពីនេះលោកបន្ថែមថា គួរឱ្យសោកស្តាយដែលអ្នកវិភាគវិភាគបែបនេះ។ អ្នកកំពុងបំពុលខ្មែរ និង បំរើគេដោយមិនដឹងខ្លួន។ យើង មិនទៅឆ្កួតជាមួយអ្នកឯងទេ។ នេះជាការលើកឡើងរបស់អ្នកវិភាគ។...
សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងថា វ៉ាក់សាំងជំនួយរបស់ចិនពិតជាចូលរួមប្រយុទ្ធជំងឺកូវីដ ពិសេសជំងឺបំប្លែងថ្មី «ដែលតា»
ភ្នំពេញ៖ សម្តេច ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងក្នុងឱកាសប្រគល់-ទទួល វ៉ាក់សាំង ៥០ ម៉ឺនដូស នារសៀលថ្ងៃ២៣ សីហា នេះថា នេះជាជំនួយវ៉ាក់សាំងរបស់រដ្ឋាភិបាល ចិន ពិតជាបានចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នៅកម្ពុជា ពិសេសនោះ ជំងឺបំប្លែងថ្មី “ដែលតា” ។
សម្ដេច ទៀ បាញ់ បានថ្លែងថា វ៉ាក់សាំងគឺជាទំនិញគន្លឺះ និងមានតម្រូវការខ្ពស់ក្នុងសមរភូមិ ក្នុងការប្រឆាំងការរីករាលដាលជំងឺកូ វីដ១៩ នៅគ្រប់ទិសទី នៃបណ្តាប្រទេសក្នុងពិភពលោក ។
សម្តេចថ្លែងបន្តទៀតថា «ជាការពិត ស្ថានភាពបច្ចុប្បន្ននេះ មិនស្ថិតថេរដោយសារមេរោគកូវីដ១៩ បានបន្តវិវត្តន៍ និងបំប្លែងខ្លួន ជាបន្តបន្ទាប់ ពិសេសនោះ មេរោគប្រភេទដែលតា បានកំពុងឆ្លងយ៉ាងខ្លាំង។ បច្ចុប្បន្ននេះកម្ពុជា ក៏ដូចជាប្រទេសជាច្រើនទៀត បានកំពុងផ្តោតយកចិត្តទុកដាក់ ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ"។
លើសពីនេះ សម្តេចថ្លែងទៀតថា តាមរយៈយន្តការជាទ្វេភាគ...
លោក សយ សុភាព បញ្ជាក់ថា អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសសម័យកាល លោក ចន ឃើរីយុទ្ធសាស្ត្រ«ឥណ្ឌូ-ប៉ាសុីហ្វិក»ដាក់នៅវៀតណាម
លោក សយ សុភាព អ្នកតាមដានព្រឹត្តិការណ៍ភូមិសាស្ត្រនយោ បាយ និងជាអគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានលើកឡើងលើហ្វេសប៊ុកលោកថា អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសសម័យកាល លោក ចន ឃើរី ជារដ្ឋមន្ត្រី បានមកជួបខ្ញុំនៅការិយា ល័យដើមអម្ពិល នាខែមីនា ឆ្នាំ២០១៨ដោយពន្យល់អំពី យុទ្ធសាស្ត្រ«ឥណ្ឌូ-ប៉ាសុីហ្វិក» ដែលទើបបង្កើត កាលពី ១១ ១១ ២០១៧ នៅដាក់ណាង ប្រទេសវៀតណាម។
លោក សយ សុភាព អះអាងថា អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន និង ជា អតតីទីប្រឹក្សាអមស្ថានទូតជប៉ុនប្រចាំកម្ពុជាបានមកជួបខ្ញុំនៅភ្នំពេញ នាចុងខែមេសា ឆ្នាំ២០១៨។
លោកបានពន្យល់ខ្ញុំអំពីនយោបាយការបរទេសរបស់ជប៉ុនង្មី«អំពីនយោបាយសេរីបើកចំហ Free and Open Indopacific Strategy»។ខ្ញុំបានជួបមន្ត្រីការទូតចិននៅភ្នំពេញដោយពន្យល់អំពីនយោបាយ«ប្រ៊ី»។
អ្នកកាសែតរូបនេះបន្ថែមថាខ្ញុំអរគុណចំណពោះមន្ត្រីការទូតទាំង នោះដែលបានឱ្យខ្ញុំយល់នយោបាយទាំងនោះក្នុងនាមខ្ញុំជាអ្នកសារព័ត៏មានខ្មែរម្នាក់។
...
លោក ឥន សុផល : ភ្នែកខ្ញុំខុសពីភ្នែកគេ! អាមេរិក ពុំដែលចាញ់សង្គ្រាមនៅវៀតណាម និងអាហ្គានីស្ថាននោះទេ!
ភ្នែកខ្ញុំខុសពីភ្នែកគេ! អាមេរិក ពុំដែលចាញ់សង្គ្រាមនៅវៀត ណាម និងអាហ្គានីស្ថាននោះទេ! អ្នកដែលចាញ់ពិតប្រាកដគឺមេដឹកនាំដែលមើលមិនឃើញនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក!
១.សង្គ្រាមនៅវៀតណាម អាមេរិក ប្រើយុទ្ធសាស្ត្រត្រីកោណ ដើម្បីបំបែកកុម្មុយនីស្តសូវៀត និងចិន ដោយជោគជ័យ!
១.១.នៅឆ្នាំ១៩៦៩ អាមេរិក គាំទ្រសូវៀត ឱ្យវាយប្រហារចិនលើជម្លោះព្រំដែន នឹងសន្យាឱ្យសូវៀតចូលគ្រប់គ្រងនៅវៀតណាម និងកោះរបស់ជប៉ុនមួយចំនួន និងអត្ថប្រយោជន៍នៅមជ្ឈិមបូព៌ា។ ប៉ុន្តែឱ្យវៀតកុងវាយគ្រប់គ្រងដោយខ្លួនឯង ហើយអាមេរិកឈប់ផ្តល់ជំនួយឱ្យតែវៀតណាមខាងត្បូង។
១.២.នៅពេលសូវៀតវាយប្រហារចិនឆ្នាំ១៩៦៩ សហរដ្ឋអាមេរិក គាំទ្រចិនឱ្យផ្តាច់ទំនាក់ទំនងការទូតជាមួយសូវៀត ដោយសន្យាឱ្យចិនចូលមកគ្រប់គ្រងនៅកម្ពុជា និងគាំទ្រចិនជំនួសកៅអីតៃវ៉ាន់នៅអង្គការសហប្រជាជាតិ និងកៅអីរបស់ក្រុមប្រឹក្សាសន្តិសុខរបស់ UN។ ប៉ុន្តែឱ្យខ្មែរក្រហមវាយគ្រប់គ្រងដោយខ្លួនឯង ហើយអាមេរិក ឈប់ផ្តល់ជំនួយឱ្...

