ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នយោបាយ

សម្តេចតេជោ ហ៊ុន សែន នឹងចាក់វ៉ាក់សាំងជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន មុនគេនៅមន្ទីរពេទ្យកាល់ម៉ែត្រ

សម្តេចតេជោ ហ៊ុន សែន នឹងចាក់វ៉ាក់សាំងជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន មុនគេនៅមន្ទីរពេទ្យកាល់ម៉ែត្រ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហោះសារលើទំព័រហ្វេសបុក របស់សម្តេចនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ សម្តេចតេជោ បានសរសេរថា វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិត ចិនតាមរយៈក្រសួងការពារជាតិចិនមកកាន់ក្រសួងការពារជាតិកម្ពុជានឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូសនៅល្ងាចថ្ងៃអាទិត្យទី៧កុម្ភៈ២០២១ដែលជាដំណាក់កាលដំបូងនៃជំនួយចំនួន១លានដូស។ ម៉ោង៨និង៣០នាទីថ្ងៃទី១០កុម្ភៈ២០២១ ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលខ្លួនខ្ញុំនឹងទទួលមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ។ ការចាក់វ៉ាក់សាំងនេះនឹងមានការផ្សាយផ្ទាល់និងបន្ទាប់ពីចាក់រួចខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង។ សូមជំរាបជូនបន្ថែមថា ថ្ងៃនេះជាខួបមួយឆ្នាំនៃដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់សាធារណរដ្ឋប្រជាម...
សម្ដេចក្រឡាហោម ៖ អភិបាលរាជធានី-ខេត្ត ត្រូវពិនិត្យស្មៀនឃុំ-សង្កាត់ ចំពោះអាកប្បកិរិយាបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ

សម្ដេចក្រឡាហោម ៖ អភិបាលរាជធានី-ខេត្ត ត្រូវពិនិត្យស្មៀនឃុំ-សង្កាត់ ចំពោះអាកប្បកិរិយាបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវចុះពិនិត្យជាបន្ទាន់ចំពោះស្មៀនឃុំ-សង្កាត់ ព្រោះមានប្រជាពលរដ្ឋបានរាយការណ៍តាមគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេច ថាមានស្មៀនឃុំ-សង្កាត់ មួយចំនួនមានឫកពាមិនសមរម្យ ខណៈពេលដែលប្រជាពលរដ្ឋមកទទួលយកសេវាសាធារណៈនៅក្នុងមូលដ្ឋានរបស់ពួកគាត់។ សម្ដេចក្រឡាហោម បានឲ្យដឹងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ ។ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា នាពេលកន្លងមកមានប្រជាពលរដ្ឋមួយចំនួនទៅសាលាឃុំ-សង្កាត់ ឲ្យដោះស្រាយបញ្ហាអ្វីមួយ ប៉ុន្ដែមានស្មៀនឃុំ-សង្កាត់ មួយចំនួន មានអាកប្បកិរិយាមិនល្អចំពោះប្រជាពលរដ្ឋ។ សម្ដេច មានប្រសាសន៍ថា «សូមផ្ដាំឲ្យមើលស្មៀន ផ្តាំពីទីកន្លែង...
អ្នកវិភាគថា អាមេរិកធ្វើពុតជាស្រលាញ់ លោក កឹម សុខា រួចធ្វើសោះអង្គើយដាក់ លោក សម រង្ស៊ី!

អ្នកវិភាគថា អាមេរិកធ្វើពុតជាស្រលាញ់ លោក កឹម សុខា រួចធ្វើសោះអង្គើយដាក់ លោក សម រង្ស៊ី!

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ដោយ៖ ទុំ សុមាល័យ ភ្នំពេញ៖ សហរដ្ឋអាមេរិកក្នុងពេលថ្មីៗនេះ បានប្ដូរយុទ្ធវិធីរបស់ខ្លួន ចំពោះនយោបាយនៅកម្ពុជា ដោយក្នុងនោះសហរដ្ឋអាមេរិក ដាក់ចេញនូវយុទ្ធវិធី គំរាម បំបែកបំបាក់ ដើម្បីគ្រប់គ្រង ចុងក្រោយផលប្រយោជន៍របស់ខ្លួន។ យោងតាមការចុះផ្សាយ របស់វិទ្យុ អាស៊ីសេរី (RFA) នៅយប់ថ្ងៃ២៨ មករា ២០២១ អោយដឹងថាឯកអគ្គរដ្ឋសហរដ្ឋអាមេរិក ចេញមុខរិះគន់ចំៗ ចំពោះអាជ្ញាធរកម្ពុជា ដែលផ្អិបទុកសំណុំរឿង អតីតមេបក្សប្រឆាំង លោក កឹម សុខា ដោយមិនកំណត់ពេលសាវនាការ។ វិទ្យុអាស៊ីសេរី (RFA) បានផ្សាយថា តំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បន្តទទូចអោយរដ្ឋាភិបាលភ្នំពេញ ផ្ដល់សិទ្ធធ្វើនយោបាយ ដល់អតីតមេបក្សប្រឆាំងលោក កឹម សុខា ឡើងវិញ។ការអំពាវនាវនេះ ក្រោយពីមានជំនួប របស់ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ដោយបានទៅជួបលោក កឹម សុខា ដល់គេហដ្ឋានផ្ទាល់ របស់លោកតែម្ដង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ក្រោយពេលសហរដ្ឋអា...
កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅសម្រាប់ឆ្នាំ២០២១

កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅសម្រាប់ឆ្នាំ២០២១

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពប្រចាំឆ្នាំ២០២០ និងទិសដៅសម្រាប់អនុវត្តការងារបន្ន្តសម្រាប់ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រីអនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា នាយក នាយករង និងមន្ត្រីក្រុមប្រតិបត្តិសាខា សរុបចំនួន ២៣នាក់។ អង្គប្រជុំ បានតាមដានស្តាប់នូវរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាព និងលទ្ធផលសកម្មភាពការងារ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២១, ស្តាប់របាយការណ៍ ស្តីពីចំណូល ចំណាយ ថវិការបស់សាខា ឆ្នាំ២០២០ រួមទាំងការព្យាករណ៍អំពីចំណូលសម្រាប់ឆ្នាំ ២០២១ ព្រមទាំងពិនិត្យ ពិភាក្សា និងអនុម័តផែនការអភិវឌ្ឍន៍សកម្មភាពរបស់សាខា ឆ្នាំ២០២១។ លោក អ៊ុន ចាន់ដា អភិប...
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ៖ មានសិទ្ធិឲ្យដាក់ប្រឡងចូលធ្វើប៉ូលីស ប៉ុន្តែមិនមានសិទ្ធិឲ្យជាប់ដោយស្វ័យប្រវត្តិឡើយ

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ៖ មានសិទ្ធិឲ្យដាក់ប្រឡងចូលធ្វើប៉ូលីស ប៉ុន្តែមិនមានសិទ្ធិឲ្យជាប់ដោយស្វ័យប្រវត្តិឡើយ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ពេលកន្លងមកមានអ្នកខ្លះមិនដែលរៀនប៉ូលីសឡើយ ហើយមក សុំសម្ដេចធ្វើប៉ូលីស ដូច្នេះការសុំបែបនេះ ខុសពីគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា គឺតម្រូវឲ្យមានការប្រឡងបានត្រឹមត្រូវ។ សម្ដេចក្រឡាហោម មានប្រសាសន៍បែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកល វិទ្យាល័យបាត់ដំបង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ។ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ ហើយប្រជាពលរដ្ឋចង់ធ្វើប៉ូលីសត្រូវមានការប្រឡងឲ្យបានត្រឹមត្រូវ។ សម្ដេចក្រឡាហោម បន្ដថា ពេលកន្លងមក មានការអន្តរាគមន៍ឲ្យប្រឡងជាប់ធ្វើប៉ូលីស ការធ្វើបែបនេះខុសពីកំណែទម្រង់ របស់រាជរដ្ឋាភិបាល។ សម្ដេចក្រឡាហោម មានប្រសាសន៍ថា «អ្នកខ្លះមិនដែលរៀនប៉ូលី...
លោក ព្រាប កុល បញ្ជាក់សាជាថ្មីថាគ្មានបំណងឬផែនការបង្កើតគណបក្សនយោបាយណាមួយ ដើម្បីចូលរួមការបោះឆ្នោតឆ្នាំ២០២៣នោះទេ​​

លោក ព្រាប កុល បញ្ជាក់សាជាថ្មីថាគ្មានបំណងឬផែនការបង្កើតគណបក្សនយោបាយណាមួយ ដើម្បីចូលរួមការបោះឆ្នោតឆ្នាំ២០២៣នោះទេ​​

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
លោក ព្រាប កុល អតីតប្រធានអង្គការតម្លាភាពកម្ពុជា ​បានថ្លែងក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន​​លោក​​​ថា ​មួយរយ:ចុងក្រោយនេះ ខ្ញុំសង្កតឃើញមានសកម្មជននយោបាយមួយចំនួន បានយករូបភាព និងឈ្មោះរបស់ខ្ញុំ ទៅប្រឌិតព័ត៌មាននិងបង្កើតពាក្យចចាមអារ៉ាម ដែលប្រាសចាកពីការពិត គ្មានប្រភព និងមូលដ្ឋានថាខ្ញុំគ្រោងបង្កើត និងដឹកនាំគណបក្សន​យោ​បាយថ្មី ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំ 2022/2023 ខាងមុខនេះ។ ការ​​លើក​ឡើងរបស់ លោក ព្រាប កុល ​​ដូច្នោះ គឺ ដើម្បីជៀសវាងការភាន់ច្រឡំ ឬការបន្តផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងព័ត៌មានប្រ​ឌិត ដែលប្រាសចាកការពិតនេះ ខ្ញុំសូមបញ្ជាក់សាជាថ្មី ថាខ្ញុំគ្មានបំណង ឬផែនការបង្កើត និងដឹកនាំគណបក្សនយោបាយណាមួយ ដើម្បីចូលរួមការបោះឆ្នោតឆ្នាំ 2022/2023 នោះឡើយ។ លោក​បាន​ថ្លែងទៀតថា ​«តាំងពីដើមរៀងមក រហូតមកដល់ពេលបច្ចុប្បន្ននេះ និងតទៅអនាគត ខ្ញុំតែងធ្វើកិច្ចការងារដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ជាតិដោយប្រើប្រាស់សមត្ថភាព...
លោក សយ សុភាព ប្រាប់លោក សម រង្ស៊ី ឲ្យ​​សម្រាកធ្វើនយោបាយ ដោយទុកលទ្ធភាពឲ្យសហការីរៀបចំយុទ្ធសាស្ត្រនិងយុទ្ធវិធីថ្មី

លោក សយ សុភាព ប្រាប់លោក សម រង្ស៊ី ឲ្យ​​សម្រាកធ្វើនយោបាយ ដោយទុកលទ្ធភាពឲ្យសហការីរៀបចំយុទ្ធសាស្ត្រនិងយុទ្ធវិធីថ្មី

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
លោក សយ សុភាពដែលជាអ្នកសារព័ត៌មាន និងជាអ្នកអធិប្បាយព័ត៌មាន ខាងបញ្ចេញវោហារស័ព្ទមិនចេះរីងស្ងួត បានស្នើសុំទៅកាន់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ឲ្យសម្រាកធ្វើនយោបាយ ដោយទុកលទ្ធភាពឲ្យសហការី រៀបចំយុទ្ធសាស្ត្រថ្មីវិញ។ ការស្នើរបស់អ្នកសារព័ត៌មាន ចាស់វស្សារូបនេះ ធ្វើឡើងតាមរយៈលិខិតចំហរមួយច្បាប់ជូន លោក សម រង្សី នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ ក្នុងលិខិតរបស់លោក សយ សុភាព រៀបរាប់អត្ថន័យថា ដោយស្ថានការណ៍យោបាយ របស់ពិភពលោក ឈានចូលដំណាក់កាលថ្មី ពិសេសការដណ្តើម ឧត្តមភាពត្រួតត្រាពិភពលោករវាង ចិន និង សហរដ្ឋ អាមេរិក ទាំងខាងមនោគមន៍វិជ្ជា នយោបាយ យោធា សេដ្ឋកិច្ច បច្ចេកវិទ្យា និងទាំងខាង វប្បធម៌។ ក្នុងនោះលោក សយ សុភាព បានកត់សំគាល់ថា ប្រទេសនានាក្នុងតំបន់កើតកលយុគយ៉ាងខ្លាំង ដោយប្រទេសមហាអំណាចទាំងពីរ ប្រជែងគ្នាឲ្យគាំទ្រ មនោគមន៍វិជ្ជារៀងៗខ្លួន ដែលធ្វើឲ្យប្រទេសទាំងនោះ ត្រូវប្រឈមមុខឧបសគ្គរាប់មិនអស់ ។ លោក សយ សុភាព...
 សម្តេចតេជោ ស្នើសុំជំនួយវ៉ាក់សាំងចាក់ការពារកូវីដ១៩ ពីប្រទេសឥណ្ឌា

 សម្តេចតេជោ ស្នើសុំជំនួយវ៉ាក់សាំងចាក់ការពារកូវីដ១៩ ពីប្រទេសឥណ្ឌា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សារវាងជាមួយនឹង លោកជំទាវ Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ នេះ។ នៅក្នុងជំនួបនេះ សម្តេចតេជោ បានស្នើសុំជំនួយវ៉ាក់សាំងចាក់ការពាជំងឺកូវីដ ១៩ ពីប្រទេសឥណ្ឌា តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូតទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Damodardas Modi ព្រោះប្រទេសឥណ្ឌាបានផលិតវ៉ាក់សាំងកូវីដ១៩ បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនជាង ៣០០លាននាក់នៅក្នុងឆ្នាំនេះ៕...
លោក សយ សុភាព អ្នកអធិប្បាយព័ត៌មានចេញមុខឌឺដងឲ្យលោកស្រី មួរ សុខហួរថា សម្ដែងមិនល្អមើលដូច លោក សម រង្ស៊ី

លោក សយ សុភាព អ្នកអធិប្បាយព័ត៌មានចេញមុខឌឺដងឲ្យលោកស្រី មួរ សុខហួរថា សម្ដែងមិនល្អមើលដូច លោក សម រង្ស៊ី

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាអ្នកអធិប្បាយព័ត៌មានបានថ្លែងឌឺដងទៅកាន់លោកស្រី មួរ សុខហួរ និងគូកនថា សម្ដែងមិនសម និងមិនសូវល្អមើលដូចលោក សម រង្ស៊ី ។ ការថ្លែងរបស់លោក សយ សុភាព បែបនេះធ្វើឡើងបន្ទាប់ពីលោកស្រី មួរ សុខហួរ និងគូកនបានសម្តែង នៅព្រលានយន្តហោះ Los Angeles សហអាមេរិកជាង ១ម៉ោងដើម្បីបង្ហាញពីការព្យាយាម ក្នុងការត្រឡប់មកស្រុកខ្មែរវិញ ប៉ុន្តែត្រូវក្រុមហ៊ុនអាកាសចរណ៍អាមេរិក បដិសេធមិនអនុញ្ញាតឲ្យ លោកស្រីឡើងយន្តហោះនោះទេ ។ លោក សយ សុភាព បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ មករានេះថា «ចេញពីអាមេរិកទៅអាមេរិក។ ចុងក្រោយនៅអាមេរិក។ លើកមុនបង្ហាញ កាលវិភាគ និង សំបុត្រយន្តហោះ។ ឈុតសម្តែង មីង មិនល្អមើលដូច មេរបស់មីងទេ ដែលកាលនោះចង់មិនចង់ រាជរដ្ឋាភិបាល តាមមើលមិនហ៊ានដេកទេ ហើយ ផឺតពោះម្តងៗដែរ» ៕...
លោក ពេជ្រ  ស្រស់ ផ្ញើសារចំហរជូនចំពោះបងប្អូនជនរួមជាតិខ្មែរជុំវិញក្រុមអ្នកនយោបាយជើងមិនជាប់ដី តែងតែប្រើកលល្បិចបោកប្រាស់ពលរដ្ឋខ្មែរ

លោក ពេជ្រ ស្រស់ ផ្ញើសារចំហរជូនចំពោះបងប្អូនជនរួមជាតិខ្មែរជុំវិញក្រុមអ្នកនយោបាយជើងមិនជាប់ដី តែងតែប្រើកលល្បិចបោកប្រាស់ពលរដ្ឋខ្មែរ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
លោក ពេជ្រ  ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានផ្ញើសារចំហរជូនចំពោះបងប្អូនជនរួមជាតិខ្មែរជុំវិញក្រុមអ្នកនយោបាយជើងមិនជាប់ដី តែងតែប្រើកលល្បិច បោកប្រាស់ពលរដ្ឋខ្មែរមួយចំនួនជាល្បិចដដែលៗ ខាងក្រោមនេះជាខ្លឹមសាររួម: