ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នយោបាយ

អភិបាលខេត្តកំពង់ចាម ផ្តល់ផ្លូវកៅស៊ូបីខ្សែ ក្នុងក្រុងកំពង់ចាម ដើម្បីឲ្យប្រជាជនងាយស្រួលធ្វើដំណើរ

អភិបាលខេត្តកំពង់ចាម ផ្តល់ផ្លូវកៅស៊ូបីខ្សែ ក្នុងក្រុងកំពង់ចាម ដើម្បីឲ្យប្រជាជនងាយស្រួលធ្វើដំណើរ

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ ដើម្បីបង្កើនសោភ័ណភាព និងគុណភាពផ្លូវថ្នល់ឲ្យកាន់តែប្រសើរជាងមុន អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្ត នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យផ្លូវក្រាលកៅស៊ូប្រភេទ AC ចំនួនបីខ្សែ ស្ថិតនៅក្នុងសង្កាត់វាលវង់ និងសង្កាត់សំបួររមាស ក្រុងកំពង់ចាម ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋឲ្យមានភាពងាយស្រួល ហើយក៏ជាការលើកមុខមាត់ដល់ក្រុងកំពង់ចាម ក្នុងការប្រឡងប្រណាំងទីក្រុងស្អាត ដែលក្រុងមួយនេះធ្លាប់ទទួលបានជ័យលាភីរំដួលបីទងនាពេលកន្លងមក។ លោក ណន សុខនី នាយកលទ្ធិកម្មសាលាខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្តចំនួនពីររូប នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យមើលការស្ថាបនាផ្លូវកៅស៊ូ ដែលកំពុងដំណើរការអ៊ុត នៅក្រោយវិទ្យាល័យព្រះសីហនុ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទី៦ ...
លោក ឡេង ចាន់វីរៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំហ្វីលីពីន បរិច្ចាគថវិកាគាំទ្រកម្មវិធីទិញវ៉ាក់សាំងកូវីដ-១៩ របស់សម្តេចតេជោ

លោក ឡេង ចាន់វីរៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំហ្វីលីពីន បរិច្ចាគថវិកាគាំទ្រកម្មវិធីទិញវ៉ាក់សាំងកូវីដ-១៩ របស់សម្តេចតេជោ

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ លោក ឡេង ចាន់វីរៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានបរិច្ចាគថវិកាចំនួន៣០០០ដុល្លារ ដើម្បីចូលរួមគាំទ្រកម្មវិធីទិញវ៉ាក់សាំងកូវីដ-១៩ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រាប់ចាក់ជូនពលរដ្ឋកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃនេះ បានសរសេរដោយផ្ទាល់នៅលើផេកហ្វេសប៊ុក ដើម្បីថ្លែងអំណរគុណចំពោះសប្បុរសជន ដែលចូលរួមជាថវិកាសម្រាប់ទិញវ៉ាក់សាំងការពារកូវីដ-១៩ ដែលសប្បុរសជនខ្លះបានបរិច្ចាគទឹកប្រាក់រហូតដល់ម្នាក់ៗចំនួន៣លានដុល្លារអាមេរិក។ ព្រមជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើលិខិតថ្លែងអំណរគុណជាបន្តបន្ទាប់ និងបានសរសេរដោយផ្ទាល់ក្នុងផេកផ្លូវការរបស់សម្តេច នូវឃ្លាដ៏មានអត្ថន័យថា៖ «នេះជាមោទនភាពនៃជាតិយើង ដែលចេះជួយគ្នាក្នុងគ្រាលំបាក»។ សូមរំឭកថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិក...
រដ្ឋបាលខេត្តកំពង់ចាម ធ្វើលិខិតបំភ្លឺករណីបែកធ្លាយសារ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន

រដ្ឋបាលខេត្តកំពង់ចាម ធ្វើលិខិតបំភ្លឺករណីបែកធ្លាយសារ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានធ្វើលិខិតបំភ្លឺមួយ បន្ទាប់ពីបែកធ្លាយសាររបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ផ្ញើជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយគេយកទៅបង្ហោះចែកចាយក្នុងបណ្តាញសង្គម ដើម្បីបង្កការភាន់ច្រឡំ សូមអានសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម៖...
សម្ដេច ស ខេង សរសើរទាហានវៀតណាមខ្លាំង ដោយសារបរិភោគបន្លែរត្រកួន

សម្ដេច ស ខេង សរសើរទាហានវៀតណាមខ្លាំង ដោយសារបរិភោគបន្លែរត្រកួន

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រាប់ប្រជាពលរដ្ឋ នៅខេត្តព្រៃវែង កុំអោយមើលស្រាលបន្លែរខៀវ ជាពិសេសត្រកួន ដោយសម្ដេចបានលើកឡើង ជាឧទាហរណ៍ ជាក់ស្ដែងមួយថា កាលពីសម័យសង្គ្រាមរវាង សហរដ្ឋអាមេរិកជាមួយវៀតណាម គឺពូជបន្លែត្រកួនតែងតែត្រូវបាន ក្រុមទាហានវៀតណាម ស្ពាយជាប់ជានិច្ចគ្រប់សមរភូមិ ដើម្បីដាំធ្វើជាស្បៀង ក្នុងការទប់ទល់ជាមួយសត្រូវ ។ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ ចែកស្រូវពូជ និងអំណោយមួយចំនួនទៀត ជូនប្រជាពលរដ្ឋ ក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តព្រៃវែង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចក្រឡាហោម បានលើកឡើងថា «កាលពីសង្គ្រាម​អាមេរិកកាំង ជាមួយវៀតណាម! គេថាចុះយ៉ាងមិចអាពួក វៀតណាម(ទាហាន) ក៏ខ្លាំងម្ល៉េះវាស៊ីតែស្មៅ! វៀតណាមស៊ីតែត្រកួន អាត្រកួននឹងអត់ចោលទេ អាស្រុះយកត្រកួននឹងផង អាទឹកត្រកួននឹងក៏មិនចោលដែរ យកធ្វើទឹកស៊ុប។គេថាវៀតណាម(ទាហាន) អីក៏ខ្លាំងម្ល៉េះ ស៊ីតែត្រកួន! ហេវាម...
សម្តេចតេជោនាយករដ្ឋមន្ត្រីផ្តល់ម៉ាស២លានដល់មិត្តឡាវ ដើម្បីប្រើប្រាស់ការពារកូវីដ១៩

សម្តេចតេជោនាយករដ្ឋមន្ត្រីផ្តល់ម៉ាស២លានដល់មិត្តឡាវ ដើម្បីប្រើប្រាស់ការពារកូវីដ១៩

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ផោកម្ពុជាផ្តល់ម៉ាស២លានដល់មិត្តឡាវ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនចំពោះនាយករដ្ឋមន្រ្តីឡាវ តាងនាមនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន២លាន និងសម្ភារៈវិជ្ជសាស្រ្តមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ទន្ទឹមនេះ ខ្ញុំក៏សូមចាត់តាំងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដើម្បីនាំយកអំណោយខាងលើទៅទីក្រុងវៀងច័ន្ទ នាព្រឹកថ្ងៃច័ន្ទសប្តាហ៍ក្រោយ តាមជើងយន្តហោះពិសេស។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម នៃសាធារណ នឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹង ងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា៕...
ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ នឹងតភ្ជាប់ នាពេលឆាប់ៗខាងមុខ

ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ នឹងតភ្ជាប់ នាពេលឆាប់ៗខាងមុខ

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២០នេះ  លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញអមដំណើរ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ជើញចុះពិនិត្យទីតាំងរៀបចំពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ ដែលរាជរដ្ឋាភិបាលគ្រោងនឹងប្រារព្ធពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មា នាដើមខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។ ពិធីនេះ គឺស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅឃុំត្រពាំងកក់ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន, អាជ្ញាធរខេត្តត្បូងឃ្មុំ, កងកម្លាំងប្រដាប់អាវុធ, អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕...
អតីតតំណាងរាស្រ្ត CNRP លោកស្រី លី ស្រីវីណា ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

អតីតតំណាងរាស្រ្ត CNRP លោកស្រី លី ស្រីវីណា ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
អតីតតំណាងរាស្រ្ត CNRP លោកស្រី លី ស្រីវីណា ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លិខិតគោរពស្នើសុំរបស់លោកស្រី លី ស្រីវីណា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា យល់ព្រមហើយក្នុងការទទួលយកលោកស្រី មកធ្វើជាសមាជិកគណបក្ស។  ...
លោក ហ៊ុន ម៉ាណែត ផ្តល់ស្រូវពូជចំនួន៣២០តោនដល់ប្រជាកសិករ ក្នុងខេត្តកំពង់ចាម

លោក ហ៊ុន ម៉ាណែត ផ្តល់ស្រូវពូជចំនួន៣២០តោនដល់ប្រជាកសិករ ក្នុងខេត្តកំពង់ចាម

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ​ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងខេមរ:ភូមិន្ទ​ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ស្រូវពូជចំនួន៣២០តោន ជូនដល់ប្រជាកសិករចំនួន៣២០០គ្រួសារ ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅខេត្តកំពង់ចាម។ ពិធីនេះធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន  ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម ដោយមានការចូលរួមពីលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត​ ផន​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ ផងដែរ។ អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹក...
ប្រជាជនជួបការលំបាកជាង៣០០គ្រួសារ ក្នុងខេត្តកំពង់ចាម ទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ប្រជាជនជួបការលំបាកជាង៣០០គ្រួសារ ក្នុងខេត្តកំពង់ចាម ទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នៅរសៀល​ ថ្ងៃទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ លោក​ អ៊ុន​ ចាន់ដា​ ​អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាមួយលោក យឹម​ ឆៃលី​ ឧបនាយករដ្ឋមន្ត្រី​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម​ អញ្ជើញចែកអំណោយឧបត្ថម្ភរបស់ សម្តេចតេជោ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដល់គ្រួសារក្រីក្រជួបការលំបាក​ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង និងគ្រួសារអតីតយុទ្ធជន​។ ពិធីធ្វើឡើងសម្រាប់ប្រជាជនរស់នៅក្នុងស្រុកព្រៃឈរ​ ស្រុកកំពង់សៀម​ និងក្រុងកំពង់ចាម​ សរុបប្រមាណជាង៣០០គ្រួសារ ដោយមួយគ្រួសារៗ ទទួលបាន អង្ករ៥០គីឡូ​ក្រាម​ មីមួយកេស​ ទឹកបរិសុទ្ធ សំលៀកបំពាក់ពីរសម្រាប់​ និងថវិកា៥០០០០រៀលផងដែរ៕...
កសកម្មភាពហ៊ុមព័ទ្ធរបងដោយខុសច្បាប់ ដើម្បីយកច្រាំងទន្លេមេគង្គជាកម្មសិទ្ធិ នៅសង្កាត់ព្រែកឯង ចាប់ផ្តើមឡើងវិញ

កសកម្មភាពហ៊ុមព័ទ្ធរបងដោយខុសច្បាប់ ដើម្បីយកច្រាំងទន្លេមេគង្គជាកម្មសិទ្ធិ នៅសង្កាត់ព្រែកឯង ចាប់ផ្តើមឡើងវិញ

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ កសកម្មភាពហ៊ុមព័ទ្ធរបងដោយខុសច្បាប់ ពីសំណាក់ក្រុមឈ្មួញដី ដើម្បីយកច្រាំងទន្លេមេគង្គជាកម្មសិទ្ធិ នៅសង្កាត់ព្រែកឯង ចាប់ផ្តើមឡើងវិញ។ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងនៅមុននេះបន្តិចថា ក្រុមកម្មករប្រមាណ១០នាក់ កំពុងចាប់ផ្តើមផ្សារដែក និងបាំងស័ង្កសី ធ្វើរបងហ៊ុមព័ទ្ធយកច្រាំងទន្លេ នៅភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដែលអាជ្ញាធរខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២ បានបញ្ជាឲ្យផ្អាកម្តងរួចមកហើយ។ ក្នុងពេលហាមឃាត់នោះ មន្ត្រីសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា ករណីសាងសង់របងដែកនេះ «មិនទាន់មានលិខិតអនុញ្ញាតសាងសង់ពីសមត្ថកិច្ចជំនាញ។ ដូច្នេះក្រុមការងារសម្រេចឲ្យម្ចាស់របងផ្អាកការសាងសង់របងជាបណ្តោះអាសន្នសិន រងចាំការដោះស្រាយទំនាស់ជាមុនសិន»។ របាយការណ៍ដដែលនេះ ដែលប្រជាពលរដ្ឋផ្ញើមកអ្នកសារព័ត៌មាន នាល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានលើកឡ...