
លោក លឹម គានហោ ពិនិត្យស្ថានភាពទឹក និងចាត់បញ្ជាក្នុងការបើកទ្វារទឹក ដើម្បីបញ្ជូលទឹកទៅបណ្តាអាងទឹក តំបន់ទំនាបនានា ក្នុងខេត្តព្រៃវែង
ព្រៃវែង៖ នារសៀលថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ម៉ី លីហួត អនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តព្រៃវែង លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រុមការងារបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានពិនិត្យស្ថានភាពទឹក ការងារអន្តរាគមន៍ជួសជុលហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ត និងចាត់បញ្ជាក្នុងការបើកទ្វារទឹក ដើម្បីបញ្ជូលទឹកទៅបណ្តាអាងទឹក តំបន់ទំនាបនានា ក្នុងខេត្តព្រៃវែង ដើម្បីរក្សាទឹកទុកប្រើប្រាស់នាពេលខាងមុខ។
ក្នុងដំណើបេសកកម្មនេះ លោករដ្ឋមន្រ្តី និងក្រុមការងារបច្ចេកទេស បានពិនិត្យការងារជួសជុលបន្ទាន់នូវសំណង់ទ្វារទឹក នៃប្រព័ន្ធធារាសាស្រ្តស្ទឹងជោរ ស្ថិតក្នុងឃុំក្រញ៉ូង ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលរងការខូតខាតរបើកទ្វារទឹកដោយសារជំនន់ទឹកភ្លៀងន...