មន្ត្រី ក.ប.ប ពិនិត្យកសិផល បោះដុំនៅក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម
(ភ្នំពេញ)៖ កាលរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ច ដឹកនាំការអនុវត្តការងារពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាព និងបង្រ្កាបការក្លែងបន្លំ នៃ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានពិនិត្យកសិផល ដែលបោះដុំនៅក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកឹងកង រាជធានីភ្នំពេញ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម។
ការពិនិត្យរកសារធាតុហាមឃាត់នៅក្នុងកសិផលនេះ ដោយប្រើរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន២គ្រឿង ហើយបានឆ្មក់យកសំណាកគំរូ តាមទីតាំងបោះដុំនូវទំនិញប្រភេទបន្លែ និងផ្លែឈើ ដាក់តាំងលក់នៅក្នុងផ្សារនាគមាស សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក និងមួយទីតាំងទៀត ស្ថិតនៅខាងក្រោយវិទ្យាល័យទួលស្វាយព្រៃ និងតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្មក្នុងបន្លែ និងផ្លែឈើ។
សូមបញ្ជាក់ថា ប្រតិបត្តិ...






