ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នយោបាយ

អាមេរិក៖ ផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៧,៥ លានដុល្លារដល់កម្ពុជា សម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញ ដោយសារជំងឺកូវីដ-១៩

អាមេរិក៖ ផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៧,៥ លានដុល្លារដល់កម្ពុជា សម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញ ដោយសារជំងឺកូវីដ-១៩

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហរដ្ឋ អាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ នៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ បានរៀបចំពិធីប្រកាសព័ត៌មាន ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ។ លោក Patrick Murphy បានបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្តល់ហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួន ៧,៥ លានដុល្លារអាមេរិក និងថវិកាចំនួន ៥ លានដុល្លារអាមេរិក សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចកម្ពុជាឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងថវិកាចំនួន ២,៥ លានដុល្លារអាមេរិកទៀត ជាហិរញ្ញប្បទានបន្ថែមសម្រាប់ការឆ្លើយតបនឹងការការពារសុខមាលភាពប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ។ លោកអគ្គប...
ផ្លូវបេតុង១ ៧០០ម៉ែត្រ កសាងជុំវិញប្រាសាទនគរបាជ័យ សម្រេចបាន៣០ភាគរយ

ផ្លូវបេតុង១ ៧០០ម៉ែត្រ កសាងជុំវិញប្រាសាទនគរបាជ័យ សម្រេចបាន៣០ភាគរយ

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ ផ្លូវបេតុង១៧០០ម៉ែត្រ កសាងជុំវិញប្រាសាទនគរបាជ័យ សម្រេចបាន៣០ភាគរយ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋជុំវិញតំបន់នេះ និងដើម្បីបង្កើនសោភណ្ឌភាពនៃប្រាងប្រាសាទ ដែលមានអាយុជាងមួយពាន់ឆ្នាំ ព្រមទាំងអាចបញ្ជៀសការបើកបររថយន្តធំៗ ចូលក្នុងបរិវេណបា្រសាទផងដែរ។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ អមដំណើរដោយអភិបាលរងខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញពិនិត្យការសាងសង់ផ្លូវបេតុងមួយខ្សែនេះ ដែលមានប្រវែង១ ៧០០ម៉ែត្រ ព័ទ្ធជុំវិញប្រាសាទនគរបាជ័យ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវបេតុង ប្រវែង១ ៧០០ម៉ែត្រ ទទឹង៦ម៉ែត្រ សាងសង់ជុំវិញ ប្រាសាទនគរបាជ័យ ដែលផ្លូវ១ខ្សែនេះ ប្រើប្រាស់ថវិការដ្ឋបាលខេត្ត ឆ្នាំ២០២០ ដែលជាលទ្ធផលមកដល់ពេលនេះ សម្រេចបានប្រមាណ៣០ភាគរយហើយ។ ទន្ទឹមនឹងការពិនិត្យមើលផ្លូវមួយខ្សែនេះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន...
សម្តេចតេជោ ហ៊ុន សែន៖ [ក្នុងរបប ពុល ពត] សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ

សម្តេចតេជោ ហ៊ុន សែន៖ [ក្នុងរបប ពុល ពត] សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ដែលថ្ងៃខួប៤១ឆ្នាំ នៃទិវាចងចាំអំពើប្រល័យពូជសាសន៍របស់ ប៉ុល ពត បានរំក្រើនរំឭកដល់ប្រជាជនកម្ពុជាថា ក្នុងរបបដ៏ឃោរឃៅ សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានក្រើនរំឭកទៀតថា ការរក្សាបាននូវសន្តិភាព គឺសំខាន់ខ្លាំងណាស់ ដើម្បីធានាបាននូវសិទ្ធិរស់រានមានជីវិត និងមានឱកាសក្នុងការកសាងសង្គមគ្រួសារ និងកសាងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត ដែលឱកាសបែបនេះ ប្រជាជនកម្ពុជាកម្ររកបានណាស់ក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន បានសរសេរសារផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នាព្រឹកនេះថា «ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបប្រល...
ប្រជាជនកម្ពុជា ត្រូវបន្តស្វែងយល់ពីប្រវត្ដនៃការចងចាំ២០ ឧសភា

ប្រជាជនកម្ពុជា ត្រូវបន្តស្វែងយល់ពីប្រវត្ដនៃការចងចាំ២០ ឧសភា

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នៅម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមស្លៀកពាក់ខ្មៅដូចក្អែក របស់ បុល ពត បានវាយលុកចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបានបញ្ចប់របបសេនាប្រមុខ លន់ ណុល ក្រោមការអបអរសាទពីសំណាក់ប្រជាជន ដែលរស់នៅភ្នំពេញ រួមទាំងទាហាន និងអ្នករាជការផង។ ក្រោយមក មិនយូរប៉ុន្មានផង ភាពអំណរសាទរនឹងក្តីសង្ឃឹមថា សង្រ្គាមត្រូវបានបញ្ចប់ ក៏បានរលាយបាត់បង់ទៅវិញភ្លាម ក្រោយពីទាហាន ប៉ុល ពត ចាប់ផ្តេីមបង្ខំឲ្យប្រជាជនចាកចេញពីទីក្រុងភ្នំពេញ។ ចំណែកអ្នកប្រកែកមិនព្រមធ្វេីតាម ត្រូវពួកខ្មែរក្រហមបាញ់សម្លាប់ឆៅៗតែម្តង។ នៅពេលនេះហេីយ ដែលរបបសាធារណរដ្ឋខ្មែរត្រូវបានដួលរំលំជាស្ថាពរ ហេីយជំនួសមកវិញដោយរបបថ្មីមួយ ដឹកនាំដោយបក្សកុំម្មុយនិស្តកម្ពុជា ដែលមាន ប៉ុល ពត ជាលេខាបក្ស។ តាមការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា នៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៤ ប៉ុល ពត និង នួន ជា បានប្រកាសឲ្យដឹងនូវគោលនយោបាយប្រាំបីចំណុចសម្រាប់របបគ្...
សាខាកាកបាទក្រហមខេត្តកំពង់ចាម ទទួលថវិកាឧបត្ថម្ភពីសប្បុរសជនជាង២៦មុឺនដុល្លារ

សាខាកាកបាទក្រហមខេត្តកំពង់ចាម ទទួលថវិកាឧបត្ថម្ភពីសប្បុរសជនជាង២៦មុឺនដុល្លារ

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នៅរសៀល ថ្ងៃទី១៨ ឧសភា ឆ្នាំ២០២០នេះលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារមូលនិធិកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ចាម ដើម្បីសរុបថវិកា ដែលទទួលបានពីសប្បុរសជនគ្រប់ទិសទី ក្នុងឱកាសអបអរសាទរ​ខួបទី១៥៧​ ទិវា​ពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម និងបន្តកៀងគររកសប្បុរសជនឲ្យជួយឧបត្ថម្ភគាំទ្របន្ថែមទៀត។ តាមរយៈមូលនិធិនេះ សាខាកាកបាទក្រហមខេត្ត​កំពង់ចាម នឹងយកចិត្តទុក្ខដាក់ប្រេីប្រាស់ជាប្រយោជន៍ក្នុងសកម្មភាពមនុស្សធម៌ឲ្យមានប្រសិទ្ធភាពបំផុត៕...
មន្ត្រី ក.ប.ប ពិនិត្យកសិផល បោះដុំនៅក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម

មន្ត្រី ក.ប.ប ពិនិត្យកសិផល បោះដុំនៅក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម

នយោបាយ, ព័ត៌មានជាតិ
(ភ្នំពេញ)៖ កាលរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ច ដឹកនាំការអនុវត្តការងារពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាព និងបង្រ្កាបការក្លែងបន្លំ នៃ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានពិនិត្យកសិផល ដែលបោះដុំនៅក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកឹងកង រាជធានីភ្នំពេញ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម។ ការពិនិត្យរកសារធាតុហាមឃាត់នៅក្នុងកសិផលនេះ ដោយប្រើរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន២គ្រឿង ហើយបានឆ្មក់យកសំណាកគំរូ តាមទីតាំងបោះដុំនូវទំនិញប្រភេទបន្លែ និងផ្លែឈើ ដាក់តាំងលក់នៅក្នុងផ្សារនាគមាស សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក និងមួយទីតាំងទៀត ស្ថិតនៅខាងក្រោយវិទ្យាល័យទួលស្វាយព្រៃ និងតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្មក្នុងបន្លែ និងផ្លែឈើ។ សូមបញ្ជាក់ថា ប្រតិបត្តិ...
សៀវភៅរៀបរាប់ពីស្រ្តីទី១នៃកម្ពុជា ត្រូវបានចេញផ្សាយជាភាសាអង់គ្លេស

សៀវភៅរៀបរាប់ពីស្រ្តីទី១នៃកម្ពុជា ត្រូវបានចេញផ្សាយជាភាសាអង់គ្លេស

នយោបាយ, ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឆាយ សុផល អ្នកសារព័ត៌មានជើងចាស់ បាន​ចេញផ្សាយសៀវ​​ភៅ​​ជា​ភាសាអង់​គ្លេស​​ស្តីពីប្រវត្តិ​​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅសៅរ៍ទី១៦ ខែឧសភា ឆ្នាំ២០២០នេះ។​ បើ​​តាមការរៀបរាប់របស់លោក ឆាយ សុផល សៀវភៅនេះមានចំណងជងថា “BUN RANY - THE WIFE OF CAMBODIA’S STRONG MAN” មាន​​ន័យ​ជាភាសាខ្មែរ​ថា «ប៊ុន រ៉ានី - ភរិយា​​​បុរស​ខ្លាំង​នៃ​កម្ពុជា»។ ​លោក ឆាយ ផុល បានប្រាប់អ្នកសារព័ត៌មានថា  សៀវភៅនេះ បានបកប្រែពីសៀវភៅជាភាសាខ្មែរ ហើយ​​​សៀវភៅជាភាសាខ្មែរនេះ បានចេញផ្សាយតាំងពីខែថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩មក ប៉ុន្តែ​សៀវភៅ​ជា​ភា​សាអង់គ្លេសមានបន្ថែមរូបភាពខ្លះ ស្តីពីពិធីបុណ្យសពរបស់អ្នកម្តាយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាល​ពី​សប្តាហ៍​មុន ដែល​លោកក៏បានទៅចូលរួមដែរ។ ​ លោក​បញ្ជាក់ថា «ដោយសារខ្ញុំបានទទួលសារតាមអ៊ីម៉េលផង និងតាមហ្វេសប៊ុកផង ព្រមទាំងមាន​​​សំណើពីបណ្ណាគារខ្លះ នៅរាជធានីភ្...
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរដល់ជំងឺអ្នកកូវី-១៩ ចុងក្រោយ ដែលជាសះស្បើយ ធ្វើឲ្យកម្ពុជាលែងមានអ្នកជំងឺទៀត

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរដល់ជំងឺអ្នកកូវី-១៩ ចុងក្រោយ ដែលជាសះស្បើយ ធ្វើឲ្យកម្ពុជាលែងមានអ្នកជំងឺទៀត

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានផ្ញើសារអបអរសាទរដល់អ្នកជំងឺកូវី-១៩ ចុងក្រោយ ដែលបានជាសះស្បើយ និងធ្វើឲ្យប្រទេសកម្ពុជាលែងមានអ្នកជំងឺនេះទៀត។ សារបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា «សូមអបអរសាទរក្មួយស្រី ដែលជាអ្នកជំងឺកូវីដ-១៩ ចុងក្រោយ ដែលបានព្យាបាលជាសះស្បើយ នៅថ្ងៃទី១៦ ខែឧសភានេះ ដែលសរុបទាំងអស់មានចំនួន១២២នាក់។ នៅពេលនេះប្រទេសយើងក៏មិនមានអ្នកឆ្លងជម្ងឺកូវីដ-១៩ថ្មីថែមទៀតដែរ»។ ទោះបីជាអ្នកជំងឺកូវី-១៩ ទាំង១២២នាក់ ត្រូវបានក្រុមវេជ្ជបណ្ឌិតខ្មែរព្យាបាលរហូតជាសះស្បើយក្តី សម្តេចតេជោ ហ៊ុន សែន បានក្រើនរំឭកឲ្យប្រជាពលរដ្ឋគ្រប់រូបបន្តការប្រុងប្រយ័ត្នជាប្រចាំ ដើម្បីកុំឲ្យមានករណីឆ្លងជាថ្មីទៀត។ សម្តេចតេជោ បានរំឭកដូច្នេះថា «ពិតមែនតែយើងពុំមានករណីថ្មីក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់មាន...
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងឆ្លងសេចក្តីព្រាងច្បាប់ប្រាំមួយ

សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងឆ្លងសេចក្តីព្រាងច្បាប់ប្រាំមួយ

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នាព្រឹកទី១៥ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីឆ្លងសេចក្តីព្រាងច្បាប់ចំនួនបី។ ក្នុងរបៀបវារៈនៃកិច្ចប្រជុំ នាព្រឹកនេះ គឺពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ, សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ នៅក្នុងកិច្ចប្រជុំនេះដែរ នឹងលើកសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីរដ្ឋសភា លើសេចក្តីព្រាងច្បាប់ចំនួនបីទៀត៖ ១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងព្រះរាជា...
លោក សេង សក្តា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការងារ​​ និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោម​ឱវាទទាំងអស់ សូមក្រាបបង្គថ្វាយព្រះពរ ព្រះមហក្សត្រ

លោក សេង សក្តា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការងារ​​ និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោម​ឱវាទទាំងអស់ សូមក្រាបបង្គថ្វាយព្រះពរ ព្រះមហក្សត្រ

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ សូមព្រះបារមីព្រះមហាសេ្វតច្ឆត្រ និងវត្ថុស័កិ្ដសិទិ្ធក្នុងលោកប្រោះប្រទានពរជ័យ សិរីមង្គលថ្វាយព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រះរាជវរោកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៧ យាងចូល៦៨ព្រះវស្សា នាឱកាសដ៏មហានក្ខត្ដឫក្សនេះ ទូលព្រះបង្គំយើងខ្ញុំសូមព្រះបរមរាជានុញ្ញាត លំឱនកាយវាចាចិត្ត បួងសូងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ព្រមទាំងបារមីព្រះមហាសេ្វតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះបារមី ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំនូវព្រះស័ព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយព្រះករុណាជាអម្ចាស់ ជីវិតតម្កល់លើត្បូង សូមព្រះអង្គមានព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរ ដើម្បី...