រដ្ឋបាលរាជធានីភ្នំពេញ និង អ.ដ.ក ចុះអនុស្សារណៈយោគយល់គ្នា ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធិភាព និងឆាប់រហ័ស នៃការផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ
រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការសម្របសម្រួលផ្សះផ្សាវិវាទ លើ ៧ចំណុច សំដៅរួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធិភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ នៅព្រះរាជាណាចក្រកម្ពុជា។
ពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាព បណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។
បណ្ឌិត ជិន ម៉ាលីន បានគូសបញ្ជាក់ថា អនុស្សារណៈនៃការយោគយល់គ្នា ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ សំដៅរ...








