ស្ថិតក្នុងសម័យបច្ចេកវិទ្យាឌីជីថល ការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម និងឧបករណ៍អេឡិចត្រូនិច បានទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាជនកម្ពុជាស្ទើរគ្រប់វ័យ ជាមួយនេះលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់មន្ត្រីព័ត៌មាន នៃមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវចុះផលិតព័ត៌មាននានានៅតាមមូលដ្ឋានឱ្យបានច្រើន ដើម្បីបង្ហាញពីភាពទាក់ទាញនៅក្នុងមូលដ្ឋាន សំដៅជួយលើកកម្ពស់ការប្រកបរបរ និងជីវភាពរបស់ប្រជាជននៅនឹងកន្លែង។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ លោករដ្ឋមន្ត្រី បញ្ជាក់ថា ការផលិតព័ត៌មាននៅក្នុងមូលដ្ឋាន គឺប្រធានបទដែលសាមញ្ញ ប៉ុន្តែព័ត៌មានទាំងអស់នោះ អាចមិនទាន់ត្រូវបានផ្សព្វផ្សាយ ឬសាធារណជនមិនទាន់បានដឹងទូលំទូលាយ។ សមិទ្ធផលក្នុងមូលដ្ឋាន ទីកន្លែងគួរឱ្យចាប់អារម្មណ៍ ការរស់នៅរបស់ប្រជាជន និងចំណីអាហារក្នុងតំបន់ សុទ្ធសឹងជាប្រធានបទ ដែលងា...