ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ចំនួន២ ក្នុងខេត្តសៀមរាប
សៀមរាប: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅថ្ងៃទី១៤ខែមីនាឆ្នាំ២០២៥នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខនិងសំណេះសំណាលជាមួយបងប្អូនសហគមន៍ ដាំដុះបន្លែផ្ទះសំណាញ់នៅសហគមន៍ចំនួន២ កន្លែងស្ថិតក្នុងក្រុងសៀមរាប និងមួយកន្លែងទៀតស្ថិតស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទទួលបានឥណទានពីធនាគារ ARDB សម្រាប់ពង្រីកអាជីវកម្មដាំដុះបន្លែ ផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក។
នៅក្នុងការអញ្ជើញចុះសំណេះសំណាល និងពិនិត្យមើលរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច នៅក្នុងសហគមន៍២ខាងលើគឺ ទី១ សហគមន៍សម្ព័ន្ធកសិករខ្មែរអង្គរ លោក យិប ប្រេង ស្ថិតក្នុងខេត្តសៀមរាប មាន៣ផ្ទះសំណាញ់ ដែលមានសមាជិក៤៩គ្រួសារ កំពុងតែដាំដុះស្ពៃក្រញ៉ាញ់ និងបន្លែខាត់ណា ចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ទៅផ្សារលើនិងផ្សារចាស់ក្នុងខេត្តសៀមរាប។
ក្រោយជួបជាមួយនឹងសហគមន៍ដាំដុះបន្លែខាងលើរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានអញ្ជើញជួបផ្ទាល់ទីតា...








