លោកបណ្ឌិត កៅ ថាច ស្នើឲ្យធនាគារ BBG បន្តពង្រឹងពង្រីកកិច្ច សហប្រតិបត្តិការបន្ថែមទៀត លើការទូទាត់ប្រាក់ឆ្លងប្រទេស ជូនអតិថិជនធនាគារ ARDB
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសំណូមពរ ឲ្យធនាគារ BBG បន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការទូទាត់ប្រាក់ឆ្លងប្រទេសជូនដល់អតិថិជនរបស់ ធនាគារ ARDB និងគាំទ្រដល់កិច្ចសហប្រតិបត្តិការគម្រោងហិរញ្ញប្បទានបៃតង របស់ ធនាគារទាំងពីរ ។សំណូមពររបស់លោកបណ្ឌិត កៅ ថាច ធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Dongguo Li លេខាធិការគណៈកម្មាធិការរបស់គណបក្ស និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ GUANGXI BEIBU GULF BANK ( BBG) នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ដោយមានការចូលរួមពី លោក តាំង សុខងន់ អគ្គកុងស៊ុលកម្ពុជា ប្រចាំតំបន់ស្វយ័ត ខេត្តក្វាងស៊ី និងសហការី។ក្នុងឱកាសជំនួបនេះ បណ្ឌិត កៅ ថាច បានថ្លែងអំណរគុណ ដល់ភាគី ធនាគារ BBG ដែលបានបំពេញការងារយ៉ាងល្អ ក្នុងនាមជាធនាគារដៃគូ ទូទាត់ប្រាក់ ឆ្លង...








