សមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងនេសាទខុសច្បាប់នៅ ឃុំវឌ្ឍន:
ក្រចេះ ៖ នៅថ្ងៃទី 14ខែតុលាឆ្នាំ 2024 នៅវេលាម៉ោង 11:50 នាទីសមត្ថកិច្ចកម្លាំងចម្រុះ ដឹកនាំដោយលោក ឈីវ ថាត នាយករងផ្នែករដ្ឋបាលព្រែកប្រសព្វនិងជាអនុប្រធានឆ្មាំខេត្តក្រចេះនិងឆ្មាំការអភិរក្សត្រីផ្សោតជីវចម្រុះនិងអនុភូមិព្រែកគ្រៀងនិងមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំវឌ្ឍនៈនិងប្រជាសហគមន៍បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ពីកន្លែងប្រភេទស្បៃខៀវពាំងអូរដើម្បី យកត្រីទាំងតូចទាំងធំ នៅចំណុចអូរក្រៀងភូមិអូក្រៀងឃុំវឌ្ឍនៈស្រុកសំបូរ ខេត្តក្រចេះក្រោមការចង្អុលបង្ហាញពីលោក យុន សុខុន មេឃុំវឌ្ឍនៈ។
ដោយ មើលឃើញ ការធ្លាក់ ចុះជាបន្តបន្ទាប់នៃស្តុកត្រីក្នុងទន្លេមេគង្គបឹងអូរក្នុងសហគមន៍ ដែលមានការនេសាទខុសច្បាប់ជាច្រេីន លោកមេឃុំវឌ្ឍនៈ បានចង្អុលបង្ហាញអោយមន្ទីរពាក់ព័ន្ធនៅក្នុងឃុំវឌ្ឍនៈនិងមន្ត្រីជលផលខេត្តក្រចេះចុះបង្រ្កាបទីតាំងនេសាទខុសច្បាប់ជាបន្តបន្ទាប់គ្រប់កន្លែងនៅក្នុងឃុំ វឌ្ឍនៈ ដោយបារម្ភថាគ្មាន ត្រីទុក សម្រាប់កូនចៅ ជំនាន់ក្រោយប្រសិនបើគ...








