ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំនព្វមាស រយៈពេល ៩ខែ ឆ្នាំ២០២៤

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំនព្វមាស រយៈពេល ៩ខែ ឆ្នាំ២០២៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំនព្វមាស រយៈពេល ៩ខែ ឆ្នាំ២០២៤ និងដាក់ទិសដៅអនុវត្តបន្ត របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវសន៍ នៅទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក-លោកជំទាវ ទីប្រឹក្សាក្រសួងមហាផ្ទៃ លោក-លោកជំទាវ អគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន លោក-លោកស្រីអនុប្រធាននាយកដ្ឋានលោកស្នងការរងទទួលផែនអន្តោប្រវេសន៍នាយការិយាល័យចំណុះនាយកដ្ឋាន នាយការិយាល័យគ្រប់គ្រងជនបរទេស រាជធានី-ខេត្ត នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី រាជធានី-ខេត្ត ប្រធានក្រុមផ្តល់ទិដ្ឋាការទាំងអស់ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទាំងអស់ និងប្រធានក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសទាំងអស់។ ជាកិច្ចចាប់ផ្ដើមលោក ឧត្ដមសេនីយ៍ទោ ទាង សុឃាង ប្រធានាយកដ្ឋានរដ្ឋបាលសរុប បានឡើងអានរបាយការណ៍ស...
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅប្រទេសឡាវ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅប្រទេសឡាវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥(AIPA-45) នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោក សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥។ មហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ (AIPA)ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត៧០០លាននាក់។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ការជួបប្រជុំជាប្រចាំឆ្នាំរបស់ AIPA ជាការប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈតំណាងពលរដ្ឋ ក្នុងការគំាទ្រនិងរួមសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន ដើម្បីជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន និងការរីកចម្រើនប្រកបដោយចីរភាព វិបុលភាពនិងបរិយាបន្នជូនប្រជាពលរដ្ឋនៅក្នុងតំបន់និងអន្តរជាតិ។ អាយប៉ាមានសមាជិកច...
លោក ដួង តារា ត្រូវស្នងការរាជធានីភ្នំពេញ នាំខ្លួនទៅសាកសួរ

លោក ដួង តារា ត្រូវស្នងការរាជធានីភ្នំពេញ នាំខ្លួនទៅសាកសួរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ដួង តារា អតីតជំនួយការសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ នាំខ្លួនទៅសាកសួរ។ នេះបើតាមការបញ្ជាក់របស់ លោកឧត្ដមសេនីយ៍ផ្កាយ៣ ជួន ណារិន្ធ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ។
បញ្ហាវិវាទស្ទើរទាំងស្រុងនៅក្នុងខេត្តកំពត ត្រូវបានដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយទទួលបានជោគជ័យ

បញ្ហាវិវាទស្ទើរទាំងស្រុងនៅក្នុងខេត្តកំពត ត្រូវបានដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយទទួលបានជោគជ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានរាជរដ្ឋាភិបាលជំរុញលើកទឹកចិត្តឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិព្យាយាមអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿងនៅស្ថាប័ន្តុលាការផង ចំណេញពេលវេលា ថវិកា និងរក្សាកិត្តិយស និងភាពសុខដុមជូនពលរដ្ឋនៅមូលដ្ឋានផង។ ប៉ុន្តែដើម្បីដោះស្រាយឱ្យមានប្រសិទ្ធភាព គឺទាមទាឱ្យថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញពាក់ព័ន្ធទាំងអស់ចូលរួម ដើម្បីវែកញែកសម្រេចតាមគោលការណ៍ច្បាប់ និងគោលការណ៍ឋានានុក្រមគ្រួសារ។ នេះបើតាមបទពិសោធន៍ និងការលើកឡើងរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត មុនពេលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចំនួន ១១ករណីជូនពលរដ្ឋ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅសាលមហាជនសាលាខេត្តកំពត។ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា នៅក្នុងយន្តការសម្រាប់ការសម្របសម្រួលដោះស្រាយវិវាទទាំងអស់ លោកមិនអាចលំអៀងទៅនរណាម្នាក់បាននោះទេ ព្រោះប្រជាពលរដ្ឋគ្រប់រូបក្នុងខេត្តកំពត គឺជាគ្រួ...
លោក នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំមេដាយជូនមន្ត្រីរាជការនៃក្រសួងព័ត៌មាន

លោក នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំមេដាយជូនមន្ត្រីរាជការនៃក្រសួងព័ត៌មាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំមេដាយជូនមន្ត្រីរាជការនៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។រូបថត៖ ខឹម សុវណ្ណារ៉ា
ក្រុមហ៊ុនហ៊ួត ជា អរគុណបុរីអ្នកឧកញ៉ាបានជួយទិញសំភារៈសំណង់ពីក្រុមហ៊ុនហ៊ួត ជា យ៉ាងច្រើនក្នុង១ខែៗ

ក្រុមហ៊ុនហ៊ួត ជា អរគុណបុរីអ្នកឧកញ៉ាបានជួយទិញសំភារៈសំណង់ពីក្រុមហ៊ុនហ៊ួត ជា យ៉ាងច្រើនក្នុង១ខែៗ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សូមអរគុណបុរីអ្នកឧកញ៉ាបានជួយទិញសំភារៈសំណង់ពីក្រុមហ៊ុនហ៊ួត ជា យ៉ាងច្រើនក្នុង១ខែៗ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក កាត់ស៊ូហ៊ីរ៉ូ ស៊ីណូហារ៉ា (KATSUHIRO SHINOHARA) ប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។  ថ្ងៃសុក្រ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក កាត់ស៊ូហ៊ីរ៉ូ ស៊ីណូហារ៉ា (KATSUHIRO SHINOHARA) ប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ថ្ងៃសុក្រ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក កាត់ស៊ូហ៊ីរ៉ូ ស៊ីណូហារ៉ា (KATSUHIRO SHINOHARA) ប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ថ្ងៃសុក្រ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤...
សមត្ថកិច្ចចំរុះចុះបង្ក្រាបទីតាំងនេសាទខុសច្បាប់នៅ ឃុំវឌ្ឍន:

សមត្ថកិច្ចចំរុះចុះបង្ក្រាបទីតាំងនេសាទខុសច្បាប់នៅ ឃុំវឌ្ឍន:

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
​   ក្រចេះ​ ៖​ នៅថ្ងៃទី 10 ខែតុលាឆ្នាំ 2024 នៅវេលាម៉ោង​ 10:50 នាទីសមត្ថកិច្ចកម្លាំងចម្រុះ ដឹកនាំដោយលោកមេឃុំយុនសុខុននិងប្រជាការពារភូមិនិងមេភូមិព្រែកគ្រៀងនិងមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំវឌ្ឍនៈនិងជលផលខេត្តក្រចេះនិងប្រជាសហគមន៍បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែងប្រភេទស្បៃអួនពាំងអូរដើម្បី យកត្រីទាំងតូចទងធំ នៅចំណុចអូរព្រែកគ្រៀងភូមិព្រែកគ្រៀងឃុំវឌ្ឍនៈ​ស្រុកសំបូរខេត្តក្រចេះ។ ដោយ មើលឃើញ ការ ធ្លាក់ ចុះ ជា បន្តបន្ទាប់ នៃ ស្តុក ត្រី ក្នុង ទន្លេមេគង្គ បឹង​ អូរ​ ក្នុង សហគមន៍ ដែលមានការនសាទខុសច្បាប់ជាច្រេីន លោកមេឃុំ​ វឌ្ឍនះ​ បានដឹកនាំកម្លាំងចម្រុះនិងកំលាំងរបស់មន្ទីរពាក់ព័ន្ធក្នុងខេត្តក្រចេះ​បង្រ្កាបទីតាំងនេសាទខុសច្បាប់គ្រប់កន្លែងនៅក្នុងឃុំ​ វឌ្ឍនះ​ ដោយបារម្ភ ថា គ្មាន ត្រី ទុក សម្រាប់ កូនចៅ ជំនាន់ ក្រោយ ប្រសិនបើ គ្មាន អ្នក ណា ធ្វេីសកម្មភាព ទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ទាំងឡាយណានោះទេនោះច្បាស់ណាស់ន...
ប្រភព​ពី​សមត្ថកិច្ច​បង្ហើប​អោយដឹងថា​ ចៅក្រមសាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោកស្រី​​ ចាយ​ ផានី​ ពាក់ព័ន្ធ​បទល្មើស​រំលោភ​លេីទំនុកចិត្ត​ និង​ មិនបំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាចជួញដូរបាន​ (​ ចេញ​សែក​អត់​លុយ​ )​ ទឹក​ប្រាក់សរុប​ជាង​ ២លានដុល្លារ​ ។  ប្រភព​បានបន្ថែម​ថា​ ខណៈ​ពេល​នេះ​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាមស្វែងរកចាប់ខ្លួន​លោកស្រី​ ចាយ​ ផានី​ ដេីម្បី​បញ្ជូន​ទៅតុលាការ​ចាត់ការ​តាមច្បាប់​ ។

ប្រភព​ពី​សមត្ថកិច្ច​បង្ហើប​អោយដឹងថា​ ចៅក្រមសាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោកស្រី​​ ចាយ​ ផានី​ ពាក់ព័ន្ធ​បទល្មើស​រំលោភ​លេីទំនុកចិត្ត​ និង​ មិនបំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាចជួញដូរបាន​ (​ ចេញ​សែក​អត់​លុយ​ )​ ទឹក​ប្រាក់សរុប​ជាង​ ២លានដុល្លារ​ ។ ប្រភព​បានបន្ថែម​ថា​ ខណៈ​ពេល​នេះ​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាមស្វែងរកចាប់ខ្លួន​លោកស្រី​ ចាយ​ ផានី​ ដេីម្បី​បញ្ជូន​ទៅតុលាការ​ចាត់ការ​តាមច្បាប់​ ។...
ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី

ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដែលបានទទួលមរណភាព នៅថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៦: ០០នាទី ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ។ ថ្នាក់ដឹកនាំមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិតជាមានសេចក្តីរន្ធត់ចិត្តឥតឧបមាដោយបានទទួលដំណឹងថា ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ត្រូវជាស្វាមីលោកជំទាវ កែវ ស្រីពេជ្រ បានទទួលមរណភាព។ មរណភាពរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី គឺជាការបាត់បង់ ស្វាមី ឪ...